អូស្ត្រាលី«ទិញ»កម្ពុជា ក្នុងទឹកប្រាក់៨០លានដុល្លា ដើម្បីឲ្យទទួលជនអន្តោប្រវេសន៍?
តាមប្រភពព័ត៌មានដែលស្និត នឹងក្រសួងមហាផ្ទៃគួឲ្យជឿជាក់ បានបង្ហើបឲ្យដឹងថា ការដែលកម្ពុជា ទទួលយកជនភៀសខ្លួនអូស្ត្រាលីទាំងនោះ ព្រោះតែថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា បើប្រទេសណាទទួលយក ជនអន្តោប្រវេសន៍អន្តរជាតិ«ខុសច្បាប់» ដែលប្រទេសអូស្ត្រាលីច្រានចោលមិនទទួលទាំងនោះ ប្រទេសនោះនឹងទទួលបាន ប្រាក់ជំនួយឧបត្ថមបន្ថែម ចំនួន៨០លានដុល្លាក្នុងមួយឆ្នាំ។
ប្រភពដែលនិយាយក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ពីមូលហេតុយ៉ាងដូច្នេះថា៖ «បើមិនព្រោះតែលុយទេ តើព្រោះអ្វី? ព្រោះមនុស្សធម៌? ខ្ញុំថា ព្រោះតែថ្នាក់ដឹកនាំកម្ពុជា សម្លឹងឃើញលុយច្រើនជាង សម្លឹងមើលលើផ្នែកមនុស្សធម៌។ (...) ព្រោះថា សូម្បីតែប្រជាជនកម្ពុជាខ្លួនឯង រដ្ឋាភិបាលកម្ពុជា មិនទាំងអាចនឹងផ្តល់ការរស់នៅ ដល់ពួកគេបានសមរម្យនៅឡើយផង ចុះរឿងអ្វីដែលទទួលយកជនជាតិដទៃ ដែលខុសច្បាប់ និងប្រទេសកំណើតគេមិនទទួលស្គាល់ [...]