មតិ៖ យុត្តិសាស្រ្ត នៃ​ការ​ឈ្លានពាន​ខ្មែរ​របស់​យួន តាម​រយៈ​«ច្រែះ​ស៊ី​ដែក»

«ច្រែះស៊ីដែក» ជាយុទ្ធសាស្រ្ត​«ចាស់» ដំណាក់កាល«ថ្មី» ដែលប្រទេស​វៀតណាម កំពុងបន្តអនុវត្ត មក​លើ​ប្រទេស​កម្ពុជា ក្នុង​មហិច្ឆតា​វាតទី​អំណាច និងការដាក់អាណានិគម។ នេះជាមតិរបស់ប្រិយមិត្ត អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​រូប ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូមលើក​យកមក រៀបរាប់ជូន​ដូច​ខាង​ក្រោម។
មតិ៖ យុត្តិសាស្រ្ត នៃ​ការ​ឈ្លានពាន​ខ្មែរ​របស់​យួន តាម​រយៈ​«ច្រែះ​ស៊ី​ដែក»
កងទ័ពវៀតណាម អង្គុយនៅលើរថក្រោះ បរចូលទីក្រុងភ្នំពេញ នាឆ្នាំ១៩៧៩។ (រូបថត ឯកសារ)
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 28, 2014
  • ប្រធានបទ: ទឹកដី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ចាស់គណនេយ្យ​ហ្វេសប៊ុក​មួយរូប លោក ហុង សុខ (Hong Sok) បានធ្វើការបកស្រាយពី «ហេតុនិងផល» ដែល​អាច​នាំ​ឲ្យ​មាន​«ច្រែះស៊ីដែក»នេះ ដោយបានយក«លំហូរ» នៃជនអន្តោប្រវេសន៍​​វៀតណាម​ចូលកម្ពុជា ដោយ​សេរី និងគ្មានវិធានការទប់ស្គាត់ ពីរដ្ឋាភិបាល មកបកស្រាយ និងពន្យល់​យ៉ាង​ក្បោះក្បាយ។ ប្រិយមិត្ត​ហ្វេសប៊ុក​រូបនេះ បានសរសេរថា៖ «បច្ចុប្បន្ននេះ ប្រទេសវៀតណាម កំពុង​ផ្ដើមប្រើ​យុទ្ធសាស្រ្ដ​ច្រែះស៊ីដែក ជា​លើក​ទី៤ តាម​រយៈ​​ការ​​បំភ្លៃប្រវត្តិសាស្រ្ត ខ្មែរ​កម្ពុជា​ក្រោម»។

នៅក្នុងការពិពណ៌នាជាបន្ត លោក ហុង សុខ បានទទួលស្គាល់ថា លោក ហូ ជីមិញ គឺជាអតីត​ថ្នាក់​ដឹកនាំ​កំពូល​របស់​​ប្រទេស​វៀតណាម ​ដែលបានដឹកនាំ ឲ្យប្រទេសនេះមានភាពរឹងមាំ ក្នុងការបន្ត​ឈ្លាន​ពាន​យក​ទឹកដី​​កម្ពុជា។ ដើម្បីពង្រឹងនូវអំណាចរបស់ខ្លួន លោក ហូ ជីមិញ បានបង្រៀនជនជាតិរបស់ខ្លួន ចេះប្រើនូវ​យុទ្ធសាស្រ្ត​​«ច្រែះ​ស៊ីដែក»ជាមួយកម្ពុជា។ លោក ហុង សុខ បានលើកជាចំណោទថា តើអ្នកណាខ្លះដែល​លោក ហូ ជីមិញ ចាត់ទុក​ថា​ជា«ដែក»? យួនសេរី ចិន ខ្មែរកូនកាត់សម្បុរ​ស ឬ? អ្វីជាដែក? លោកបាន​ពន្យល់​ថា «ដែក»​​ជា​មុខ​សញ្ញា​​​ដែល​លោក ហូ ជីមិញ តំរូវអោយអ្នក«នយោបាយ»យួន ធើ្វការ«កំទេចចោល»។

ការការពារ យុទ្ធសាស្ត្រច្រែះស៊ីដែក...

លោកបានពន្យល់ តាមបែបគីមីវិទ្យាទៀតថា «ដែក» កាលណាត្រូវខ្យល់ ឬប៉ះសំណើម ក្នុងខ្យល់នោះ​ មាន​ន័យ​ថា ដែកកំពុងត្រូវបានតោង និងចាប់ផ្តើមស៊ីដោយ«ច្រែះ»ហើយ។ តើធ្វើយ៉ាងណា ដើម្បីការពារ​បាន​នូវ​ដែកទាំងនោះ ពីការស៊ីរបស់ ច្រែះបាន? ក្នុងហេតុផលនេះ លោក សុខ ហុង បានលើកឡើងថា ត្រូវ​«លាប»​ថ្នាំ​ការពារ​ច្រែះ​នោះ។ សម្រាប់កម្ពុជា តើអ្វីជាថ្នាំដែលមានឥទ្ធិពល​ លាបលើដែក​មិនឲ្យមានច្រែះ​ស៊ី​បាន? លោក ហុង សុខ បានឆ្លើយខ្លួនឯងថា ត្រូវតែអនុវត្តច្បាប់អន្តោប្រវេសន៍ ឲ្យមានប្រសិទ្ធិភាព​។

ហេតុអ្វីបានជាមនុស្សទាំងនោះ នឹងអាចកើតច្រែះ? អ្នកណាជាអ្នកបង្កវាឡើង? លោក ហុង សុខ បានឆ្លើយថា គឺជាអ្នក​​ដែលបង្កើត ឬបង្កឲ្យមាន​នូវ«ហឹង្សា» ដោយខ្មែរ នៅក្នុងប្រទេសខ្មែរខ្លួនឯង។ លោក បានសរសេរថា៖ «ខ្ញុំបាន​មើលឃើញថា យួន​បានចាប់ផ្ដើមប្រើយុទ្ធសាស្រ្ដ ច្រែះ​ស៊ី​ដែកលើកទី១ គឺក្នុងរបប លន់ ណុល។ របប​នេះ​បាន​​សំលាប់​ជន​​អន្ដោ​ប្រវេសន៍ ធ្វើអោយយួនកុម្មុយនីសទទួលបានជោគជ័យ ក្នុងការអនុវត្ដន៍យុទ្ធសាស្រ្ដ​ច្រែះ​ស៊ី​ដែក។»

លោក ហុង សុខ បានសរសេរទៀតថា៖ «លើកទី២ ក្នុងរបបខែ្មរក្រហម យួនកុម្មុយនីស ទទួលបាន​ជោគ​ជ័យ​ដោយ​ប្រើ​ក្រុម​ច្រែះ​ស៊ី​ដែក ដែល​បង្កប់​ក្នុងជួរកម្មាភិបាលខ្មែរក្រហម យួនទទួលបានជោគជ័យ។ និងលើកទី៣ ក្រោយឆ្នាំ១៩៧៩ ដោយអោយ​ខ្មែរ​សម្បុរខ្មៅ ហៅចិន និងខ្មែរកូនកាត់សម្បុរស ថា៣៥១ (...) លុះដល់ឆ្នាំ​១៩៨៥ ដោយ​យួនកុម្មុយនីស ​មើល​ឃើញថា​យុទ្ធសាស្រ្ដ«ច្រែះស៊ីដែក» មិនដំណើរការ ក៏បានបង្កើត​អោយ​មាន ក៥ ដើម្បី​សំលាប់ខ្មែរ និង​យួន​សេរី បានជោគជ័យទៀត។»

«ឥលូវយួនកំពុងចាប់ផ្ដើម ប្រើជាលើកទី៤ ហើយដោយបង្វែរ​ប្រវត្តិសាស្រ្ដ​កម្ពុជាក្រោម ក្នុង​គោល​បំណង​ញ៉ុះញ៉ុង អោយខ្មែរអ្នកជាតិនិយម មានកំហឹង​ចំពោះយួនកុម្មុយនីស ដែលអាចឈាន​ទៅដល់​ការប្រកាន់​ពូជសាសន៍​សារ​ជាថ្មី។»

ដើម្បីទប់ទល់យុទ្ធសាស្រ្ដច្រែះស៊ីដែក របស់យួនកុម្មុយនីស ជាពិសេសរបស់លោក ហូ ជីមិញ នោះ លោក ហុង សុខ បានឲ្យយោបល់ថា យុវជនស្នេហាជាតិ មិនត្រូវធ្វើបាតុកម្ម មុខទូតយួន ឬក៏ដុតទង់ជ័យ​យួនឡើយ ព្រោះនោះ នឹងអាចនាំទៅ​ដល់អំពើហឹង្សា ហើយយួនកុម្មុយនីស នឹងប្រើក្រុមច្រែះស៊ីដែករបស់វា ដែល​កំពុង​កាន់​អំណាច អោយចាប់​​ក្រុមយុវជន​ដាក់គុក ដោយស្របច្បាប់ ឬឈាន​ទៅសម្លាប់ចោល ថែមទៀត។

ប៉ុន្តែលោក ហុង សុខ បានបន្ថែមយោបល់ របស់លោកដូច្នេះថា «យុវជនសេ្នហាជាតិ ត្រូវងាកមកធ្វើបាតុកម្ម​ឲ្យ​រដ្ឋាភិបាល អនុវត្តច្បាប់​អន្តោសប្រវេសន៍​វិញ (...) មិនត្រូវឲ្យរដ្ឋាភិបាល ពន្យារពេលអនុវត្តច្បាប់​អន្ដោរ​ប្រវេសន៍​​ទៀត​​ឡើយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...