អេង ឆៃអ៊ាង៖ កឹម សុខា នឹងក្លាយជាអនុប្រធានទីមួយ នៃរដ្ឋសភា
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្រោះជាតិ បានអះអាងថា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាបេក្ខភាពប្រធានរដ្ឋសភា ក្នុងពេលឃោសនាបោះឆ្នោតកន្លងមក នឹងត្រូវចូលកាន់តំណែងជាអនុប្រធានទី១ រដ្ឋសភា ក្នុងពេលខាងមុខ។
លោក កឹម សុខា (ខាងឆ្វេង) ចាប់ដៃលោក ហ៊ុន សែន បន្ទាប់ពីជំនួបកំពូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)
នយោបាយ - មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងនៅបន្ទាប់ពីជំនួបកំពូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះថា នេះថា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ទាំង ៥៥ រូប របស់គណបក្សសង្គ្រោះជាតិ នឹងចូលក្នុងព្រះបរមរាជវាំង [...]