Posts tagged as "Radio"

អាជ្ញាធរ​បាន​ឃាត់​ខ្លួន អ៊ួន ឈិន អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី ក្នុង​យប់​នេះ

អាជ្ញាធរ​បាន​ឃាត់​ខ្លួន អ៊ួន ឈិន អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី ក្នុង​យប់​នេះ

ក្រុមអ្នកសារព័ត៌មានឯករាជ្យ ក្នុងប្រទេសកម្ពុជា បានរាយការណ៍ និងជូនដំណឹងជាបន្តបន្ទាប់គ្នា នៅយប់ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ ពីការឃាត់ខ្លួនលោក អ៊ួន ឈិន អ្នកសារព័ត៌មានដ៏ស្វិតស្វាញម្នាក់ និងជាអតីតបុគ្គលិកឲ្យវិទ្យុអាស៊ីសេរី រួមនឹងលោក យាង សុធារិន្ទ (រហស្សនាម យាង សុជាមេត្តា) ដែលធ្លាប់បម្រើការ ឲ្យស្ថាប័នខាងលើនេះដូចគ្នា។

ប្រភពបានបញ្ជាក់ថា អ្នកសារព័ត៌មានទាំងពីរ ត្រូវបានក្រុមអាជ្ញាធរ ចូលទៅឃាត់ខ្លួន នៅក្នុងផ្ទះសំណាក់ «ម៉ារាឌី» ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសង្ស័យពួកគេ ថាបានធ្វើព័ត៌មានជាសំងាត់ ដើម្បីផ្ញើរទៅវិទ្យុអាស៊ីសេរី នៅឯរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

 

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្ត្រីខណ្ឌមានជ័យ [...]

វិទ្យុ​អាស៊ី​សេរី ផ្អាក​ការិយាល័យ​ព័ត៌៌មាន​របស់​ខ្លួន​នៅ​កម្ពុជា

វិទ្យុ​អាស៊ី​សេរី ផ្អាក​ការិយាល័យ​ព័ត៌៌មាន​របស់​ខ្លួន​នៅ​កម្ពុជា

«ជា​ការ​គួរ​ឲ្យ​សោកស្ដាយ​បំផុត ​ដែល​វិទ្យុ​អាស៊ីសេរី ត្រូវ​បង្ខំ​ចិត្ត​​ផ្អាក​ដំណើរការការិយាល័យ​ព័ត៌មាន ​នៅ​ទីក្រុង​ភ្នំពេញ របស់​ខ្លួន​មួយ​រយៈ» នេះ ជាអ្វីដែលវិទ្យុអាស៊ីសេរី (RFA) បានប្រកាសឲ្យដឹង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលទើបចេញផ្សាយ នៅមុននេះបន្តិច។ សេចក្ដីថ្លែងការណ៍នោះ បានសរសេរបន្តថា៖ «ការ​បង្ក្រាប​មក​លើ​សំឡេង​ឯករាជ្យ​ ឥត​ស្រាកស្រាន្ត​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ ចុង​ក្រោយ​នេះ​ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ ឲ្យ​វិទ្យុ​អាស៊ីសេរី បន្ត​បើក​ដំណើរ​ការ​ការិយាល័យ​ព័ត៌មាន​របស់​ខ្លួន​ ដោយ​ធានា ​អំពី​សុចរិតភាព ​នៃ​បេសកកម្ម​សារព័ត៌មាន (...) ជា​បន្ត​ទៅ​ទៀត​ បាន​នោះ​ទេ»។

វិទ្យុអាស៊ីសេរី បានបញ្ជាក់ទៀតថា៖ «ជា​ការ​ឆ្លុះ​បញ្ចាំង ​ឲ្យ​ឃើញ​កាន់​តែ​ប្រត្យក្ស​ជាក់ស្ដែង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​មាន​ចេតនា​អនុញ្ញាត [...]

RFA និង VOA អស់​អង់តែន​​រលក​ធាតុអាកាស​ផ្សាយ​បន្ត នៅ​កម្ពុជា

RFA និង VOA អស់​អង់តែន​​រលក​ធាតុអាកាស​ផ្សាយ​បន្ត នៅ​កម្ពុជា

វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) នឹងមិនមានរលកធាតុអាកាស FM ផ្សាយបន្ត នៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីបម្រាមចុងក្រោយបង្អស់ចំនួនពីរច្បាប់ ត្រូវបានក្រសួងព័ត៌មាន ផ្ញើរទៅកាន់ម្ចាស់ស្ថានីយ៍វិទ្យុទាំងពីរ គឺវិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ១០២ Mhz និងវិទ្យុសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ១០៥ MHz។

នៅក្នុងលិខិតហាមពីរសន្លឹក ដាច់ដោយឡែកពីគ្នា ដែលចុះហត្ថលេខាក្នុងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្រសួងព័ត៌មាន​បានពន្យល់ពីហេតុផល មិនឲ្យ​វិទ្យុទាំងនេះ ផ្សាយព័ត៌មានបន្ត ពី​វិទ្យុបរទេស​ទាំងពីរថា គឺដោយ​សារ​ក្រសួង​រក​ឃើញថា វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ពុំទាន់បានចុះ​បញ្ជី​ ការិយាល័យតំណាង​ស្របច្បាប់ ​នៅក្រសួង​ព័ត៌មាន។

លិខិតនោះបានបញ្ជាក់ថា ដើម្បីចៀសវាងការប្រព្រឹត្តិផ្ទុយពី «គោលការណ៍ច្បាប់» ក្រសួងព័ត៌មានតម្រូវ ឲ្យម្ចាស់ស្ថានីយ៍ [...]

រដ្ឋាភិបាល​​ឲ្យ​វិទ្យុ​​​សំបុក​​​ឃ្មុំ​​បញ្ឈប់​​ការ​​ផ្សាយ​ព័ត៌មាន RFA និង VOA

រដ្ឋាភិបាល​​ឲ្យ​វិទ្យុ​​​សំបុក​​​ឃ្មុំ​​បញ្ឈប់​​ការ​​ផ្សាយ​ព័ត៌មាន RFA និង VOA

«សោកស្ដាយ» នេះ ជាឃ្លាបន្លឺឡើង យ៉ាងខ្លីរបស់លោក ម៉ម សូណង់ដូ ស្ថាបនិកវិទ្យុសំបុកឃ្មុំ ជាមួយនឹង​ការ​បង្ហោះ នៅលើគណនីហ្វេសប៊ុករបស់លោក នូវលិខិតក្រសួងព័ត៌មានមួយច្បាប់ ដែលបង្គាប់មកវិទ្យុលោក ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​ឡើង​វិញ ពីវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេង​សហរដ្ឋ​អាមេរិក (VOA) ចាប់ពី​ថ្ងៃ​នេះ​ត​ទៅ។

លិខិតចេញថ្ងៃនេះ ដើម្បីបញ្ឈប់ថ្ងៃនេះ!

លិខិត ដែលចុះហត្ថលេខា ដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចុះថ្ងៃទី ៣ ខែកញ្ញានេះ បាន​ពន្យល់ ពីហេតុផល​ដែល​ក្រសួង​ហាម​មិនឲ្យ​វិទ្យសំបុកឃ្មុំ ១០៥ MHz ផ្សាយព័ត៌មាន របស់​វិទ្យុអាមេរិក ដែល​ផ្សាយ​ជា​ខេមរភាសា​​ទាំងពីរនេះ ដោយ​សារ​ក្រសួង​ ទើប​រក​ឃើញ​​ថា វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋ​អាមេរិក ពុំទាន់បានចុះ​បញ្ជី​ ការិយាល័យតំណាង​ស្របច្បាប់​ នៅក្រសួង​ព័ត៌មាន។

លិខិតនោះ បានសរសេរព្រមានថា​ [...]

ខៀវ កាញារីទ្ធ អះអាង​ថា ជុន ច័ន្ទបុត្រ មាន​ទោស

ខៀវ កាញារីទ្ធ អះអាង​ថា ជុន ច័ន្ទបុត្រ មាន​ទោស

ទង្វើរបស់លោក ហួត វុទ្ធី ដាក់រហស្សនាម ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា ដែលបានចូលក្នុងពន្ធនាគារ ព្រៃស ជាមួយក្រុមតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៩ ខែមេសាកន្លងមកនោះ ជាទង្វើខុសច្បាប់កម្ពុជា ដែលត្រូវមានទោស។ នេះ ជាការអះអាងឡើងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មាន ដែលបានស្លាប់​ក្នុងសម័យសង្គ្រាម​ កាលពីរសៀលថ្ងៃទី៣ ខែឧសភានេះ ស្របគ្នា​នឹង​ទិវា​សេរីភាព​​សារព័ត៌មាន​ពិភពលោក លើកទី១៦ នៅរាជធានីភ្នំពេញ។

«ជាទូទៅ... ជាគោលការណ៍...»

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន ដែលបានសាកសួរលោក ពីករណីរបស់លោក ជុន ច័ន្ទបុត្រ លោក ខៀវ កាញារីទ្ធ បានអះអាងថា៖ «ជា​ទូទៅ​ ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​គឺ​ការ​បន្លំ​ គឺ​ជា​ការ​ខុស​ហើយ។ ហ្នឹង​​(និយាយ)​ពី​ច្បាប់ យើង​បន្លំ​ជាមួយ​សមត្ថកិច្ច​ គឺ​ខុស។​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...