Posts tagged as "Radio"

កម្ពុជា៖ វិទ្យុ​បារាំង​អន្តរជាតិ​ជា​ខេមរភាសា បង្កើន​ការ​ផ្សាយ​ដល់​១៤​ម៉ោង

កម្ពុជា៖ វិទ្យុ​បារាំង​អន្តរជាតិ​ជា​ខេមរភាសា បង្កើន​ការ​ផ្សាយ​ដល់​១៤​ម៉ោង

ចាប់ពីថ្ងៃទីបីខែមិថុនានេះទៅ ការផ្សាយជាខេមរភាសារបស់វិទ្យុបារាំងអន្តរជាតិ នឹងបង្កើនម៉ោងផ្សាយរបស់ខ្លួន រហូតដល់​១៤ម៉ោងក្នុងមួយថ្ងៃ ដែលកន្លងមកផ្សាយតែមួយម៉ោងប៉ុណ្ណោះ។


រូបថតចម្លងពីអេក្រង់របស់គេហទំព័រនៃវិទ្យុបារាំងអន្តរជាតិជាខេមរភាសា។

គេត្រូវនិយាយថា មហិច្ឆតារបស់វិទ្យុបារាំង មានទំហំធំធេងណាស់ ក្នុងការផ្ដល់ទៅឲ្យអ្នកស្ដាប់ជាជនជាតិកម្ពុជា សម្រាប់​រយៈពេល រហូតដល់ទៅ១៤ម៉ោងក្នុងមួយថ្ងៃ។ មុននឹងមកដល់ថ្ងៃនេះ វិទ្យុជាភាសាខ្មែរនេះ បានធ្វើការផ្សាយរបស់ខ្លួន​ក្នុង​រយៈពេលមួយម៉ោង តែជាមួយនឹងបុគ្គលិកជាអ្នកកាសែតប្រាំរូប នៅប្រទេសបារាំង ចេញផ្ទាល់ពីទីក្រុងប៉ារីស និងអ្នក​ឆ្លើយ​ឆ្លងព័ត៌មានមួយចំនួនទៀត នៅប្រទេសកម្ពុជាប៉ុណ្ណោះ។

ប៉ុន្តែចាប់ពីថ្ងៃទី០៣ខែមិថុនានេះទៅ នៅការិយាល័យនៅភ្នំពេញ [...]

វិភាគ៖  ព័ត៌មានពីព្រះរាជពិធី ដែល​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​នៃ​របប​សារព័ត៌មាន

វិភាគ៖ ព័ត៌មានពីព្រះរាជពិធី ដែល​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​នៃ​របប​សារព័ត៌មាន

កិច្ចខិតខំទាំងនេះ វាត្រូវតែគួអោយលើកទឹកចិត្ត បើគេបានដឹងពីភាពខិតខំប្រឹងប្រែង របស់បុគ្គលិកអ្នកបម្រើការ អោយ​ស្ថានីយវិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំងប៉ុន្មាន ដែលបានចូលរួមធ្វើការផ្សាយបន្តផ្ទាល់ ពីក្នុងព្រះរាជពិធីនេះ។ ប៉ុន្តែបើ​គេ​ធ្វើការវិភាគ អោយបានល្អិតល្អន់ ទៅក្នុងយន្តការ បច្ចេកទេស រូបភាព សម្លេង កម្រិតចំណេះដឹងរបស់ពិធីករ និងធ្វើការ​ប្រៀបធៀប ការផ្សាយបន្តផ្ទាល់បែបនេះ ទៅបណ្ដាប្រទេសផ្សេងៗ ដែលមានរបបសារពត៌មានប្រសើរជាងកម្ពុជា គេនឹង​យល់ថាប្រទេសកម្ពុជា ដែលបានផ្លាស់ប្ដូរ ជា«របបប្រជាធិបតេយ្យសេរី» តាំងពីឆ្នាំ១៩៩៣មកនោះ តែសម្រាប់របប​សារព័ត៌មាន​វិញ នៅមិនទាន់«សេរី» ឬក៏«សេរី»មិនអោយច្រើនជាងអ្វី ដែលគេតម្រូវអោយ«ថាតាម»នោះឡើយ។

មួយវិញទៀត គួរត្រូវគិតពិចារណាឡើងវិញ ពីរាល់កំហុសឆ្គង ឬកង្វះខាតផ្នែកបច្ចេកទេសទាំងឡាយ ដើម្បីធ្វើការកែលម្អរ រាល់ការផ្សាយ ដែលមានលក្ខណៈចាស់គម្រិលបែបនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...