Posts tagged as "Maison hantée"

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​«រហស្ថាន» នៅ​រដ្ឋ​អូហៃយ៉ូ

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​«រហស្ថាន» នៅ​រដ្ឋ​អូហៃយ៉ូ

ទីក្រុងខ្មោច - មជ្ឈមណ្ឌលពាណិជ្ជកម្ម រូលីង អេក្រេស មួយនេះ មិនមែនជាមជ្ឈមណ្ឌលទីមួយ ដែលគេ​បោះបង់​ចោលទេ នៅសហរដ្ឋអាមេរិក។ ហើយគេក៏មិនចាំបាច់ទៅណាឆ្ងាយ ពីរដ្ឋអូហៃយ៉ូនេះដែរ ប៉ុន្តែ​នៅ​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្មជាច្រើនទៀត ដែលត្រូវបានបោះបង់ចោល នៅជុំវិញតំបន់នោះ។ ការបិទទ្វា​យ៉ាង​អាណោច​អាធម របស់​មជ្ឈមណ្ឌល​ទាំង​នោះ ដែលបង្ហាញពីសុខភាពសេដ្ឋកិច្ច នៅតាមតំបន់ទាំងនេះ ថា​មិន​សូវ​ជា​មាន​ភាពរឹងប៉ឹង ខ្លាំងក្លា​ប៉ុន្មាន​នោះ​ឡើយ។

មជ្ឈមណ្ឌល បានបើកសម្ភោធដំបូងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៧៥ មានហាងលក់ប្រមាណជា១៤០ហាង សង់​ជា​២ជាន់។ វាត្រូវបានសាងសង់នៅលើផ្ទៃដី ប្រមាណជា៤សែនម៉ែត្រការ៉េ ក្នុងនោះមានចំណតរថយន្ដ ដែលអាច​ចត​បានរហូួតដល់ទៅ ៧៥០០រថយន្ដ។ បន្ទាប់ពីបើកទ្វាបាន៣៣ឆ្នាំ មជ្ឈមណ្ឌលបានបិទទ្វា នៅ​ថ្ងៃ​ទី៣១តុលា ឆ្នាំ​២០០៨ រហូតមកទល់នឹងថ្ងៃនេះ ដោយបន្សល់ទុកនូវអ្វីៗទាំងអស់ [...]

ខ្មោច​រត់​ក្នុង​កីឡាដ្ឋាន បូលីវី ពេល​កំពុង​ប្រកួត​បាល់​ទាត់? (vdo)

ខ្មោច​រត់​ក្នុង​កីឡាដ្ឋាន បូលីវី ពេល​កំពុង​ប្រកួត​បាល់​ទាត់? (vdo)

នៅក្នុងការប្រកួតកីឡាបាល់ទាត់ ដើម្បីដណ្ដើមជើងឯក កាលពីដើមសប្ដាហ៍នេះ នៅក្នុងប្រទេសបូលីវី (អាមេរិកខាង​ត្បូង) ម៉ាស៊ីនថតវីដេអូរបស់ស្ថានីយ៍ទូរទស្សន៍ របស់ប្រទេសនេះ បានថតជាប់នូវរូបភាពយ៉ាងចម្លែក។ នោះគឺអ្នក​គាំទ្រ​បាត់ទាត់មួយរូប បានរត់កាត់ហ្វូងមនុស្ស ដែលកំពុងអង្គុយមើលការប្រកួត ដែលហាក់ដូចជា​បានបង្ហាញនូវ​ភាពប្លែកខុសធម្មតា។ ទូរទស្សន៍ដែលផ្យាយរូបភាពនេះ បានច្រានចោលនូវការចោទប្រកាន់ ដែលថាខ្លួនបានធ្វើការ​កាត់តរូបភាពទាំងនេះ។ បើជារូបពិត តើនោះជាខ្មោចឬ?


រូបភាពផ្ដិតពីវីដេអូ ដែលបង្ហាញពីស្រមោលរត់កាត់ហ្វូងទស្សនិកជន។

នៅក្នុងបាល់ទាត់ រឿងប្លែកៗមិនមែននៅក្នុងតែការប្រកួត នៅលើស្មៅប៉ុណ្ណោះទេ។ នៅពេលមានការប្រកួតរបាល់​ទាត់ដណ្ដើមជើងឯកមួយ នៅក្នុងកីឡាដ្ឋាន ហើណេនដូ ស៊ីលេស [...]

«ខ្មោចលង ហើយ​វា​បាន​វាយ​ទារក​របស់​យើង»... តែ​ចៅក្រម​មិន​ជឿ!

«ខ្មោចលង ហើយ​វា​បាន​វាយ​ទារក​របស់​យើង»... តែ​ចៅក្រម​មិន​ជឿ!

មិនមែនជាពួកគេទេ តែជាស្រមោលមួយ ឬជាខ្មោច ឬជាព្រលឹង ឬជារូបអ្វីម្យ៉ាង ដែលលងពួកគេនៅក្នុងផ្ទះ ហើយ​តាមរករឿងទារករបស់ពួកគេ ដែលទើបនឹងមានអាយុ១១ខែ រហូតមានរបួសជាទម្ងន់។ ទារកដែលរងគ្រោះ ដែល​ត្រូវបានដឹកទៅសង្គ្រោះជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០កន្លងទៅ ជាមួយនឹងសភាព​របួសយ៉ាងធ្ងន់ធ្ងរ៖ បាក់ឆ្អឺងពីរ ហើមភ្នែក និងបែកមាត់ ...


រូបថតបង្ហាញពីបន្ទប់របស់ទារក ដែលប្ដីប្រពន្ធនិយាយថា មានខ្មោចលង។

ខ្មោចលង - កាលពីថ្ងៃទី១៦ ខែមេសា ម្ដាយនិងឪពុកចុង របស់ទារករងគ្រោះ ត្រូវបានកាត់ទោសដោយតុលាការ អាវីញ៉ុង (Avignon) ផ្នែកខាងត្បូងនៃប្រទេសបារាំង ពីបទប្រើហិង្សាវាយតប់លើកុមារ។ [...]

ជប៉ុន៖ មាន​«ខ្មោច​លង»​នៅ​ក្នុង​វិមាន​សំណាក់​របស់​នាយក​រដ្ឋមន្ត្រី?

ជប៉ុន៖ មាន​«ខ្មោច​លង»​នៅ​ក្នុង​វិមាន​សំណាក់​របស់​នាយក​រដ្ឋមន្ត្រី?

តាំងពីលោកនាយករដ្ឋមន្ត្រី ចូលមកកាន់មុខតំណែងរបស់លោកឡើងវិញ នៅខែធ្នូឆ្នាំ២០១២កន្លងមក លោកអាប៊េមិន​បានរើមករស់នៅ ក្នុងគ្រឹស្ថានដែលមានវ័យចំណាស់តាំងពី៨៤ឆ្នាំនេះទេ។ បើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅជប៉ុន វាជាលើកទីមួយហើយ ដែលនាយករដ្ឋមន្ត្រីបដិសេធ មិនចូលទៅរស់នៅក្នុងទីកន្លែងនោះ ជាមួយការអូសបន្លាយ​ពេល​យូយ៉ាងដូច្នេះ។

ប៉ុន្តែរឿងដែលគិតថាមិនលេងសើចនោះ មានអ្នកតំណាងរាស្ត្រមួយរូប នៃគណបក្សប្រឆាំងរបស់ជប៉ុន បានបង្ហាញ​កង្វល់​របស់ខ្លួន ដោយបានសរសេរថា ជម្រើសរបស់នាយករដ្ឋមន្ត្រី ដែលមិនបានចូលទៅស្នាក់នៅ ក្នុងការិយាល័យផ្លូវការ​នៃ​នាយករដ្ឋមន្ត្រី អាចធ្វើឲ្យបារម្ភ ក្នុងការមានប្រតិកម្មការងារជាតិយឺតយ៉ាវ ប្រសិនមានរឿងហេតុបន្ទាន់ណាមួយ ត្រូវដោះ​ស្រាយជាប្រញាប់។

តំណាងរាស្ត្ររូបនោះ បានចោទជាសំនួរថា «វាធ្លាប់មានរួចហើយ ពាក្យចចាមអារាមដែលថា វិមានសំណាក់របស់នាយក​រដ្ឋមន្ត្រីនោះ មានខ្មោចលង។ តើវាពិតទេ?» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...