ខ្មោចរត់ក្នុងកីឡាដ្ឋាន បូលីវី ពេលកំពុងប្រកួតបាល់ទាត់? (vdo)
នៅក្នុងការប្រកួតកីឡាបាល់ទាត់ ដើម្បីដណ្ដើមជើងឯក កាលពីដើមសប្ដាហ៍នេះ នៅក្នុងប្រទេសបូលីវី (អាមេរិកខាងត្បូង) ម៉ាស៊ីនថតវីដេអូរបស់ស្ថានីយ៍ទូរទស្សន៍ របស់ប្រទេសនេះ បានថតជាប់នូវរូបភាពយ៉ាងចម្លែក។ នោះគឺអ្នកគាំទ្របាត់ទាត់មួយរូប បានរត់កាត់ហ្វូងមនុស្ស ដែលកំពុងអង្គុយមើលការប្រកួត ដែលហាក់ដូចជាបានបង្ហាញនូវភាពប្លែកខុសធម្មតា។ ទូរទស្សន៍ដែលផ្យាយរូបភាពនេះ បានច្រានចោលនូវការចោទប្រកាន់ ដែលថាខ្លួនបានធ្វើការកាត់តរូបភាពទាំងនេះ។ បើជារូបពិត តើនោះជាខ្មោចឬ?
រូបភាពផ្ដិតពីវីដេអូ ដែលបង្ហាញពីស្រមោលរត់កាត់ហ្វូងទស្សនិកជន។
នៅក្នុងបាល់ទាត់ រឿងប្លែកៗមិនមែននៅក្នុងតែការប្រកួត នៅលើស្មៅប៉ុណ្ណោះទេ។ នៅពេលមានការប្រកួតរបាល់ទាត់ដណ្ដើមជើងឯកមួយ នៅក្នុងកីឡាដ្ឋាន ហើណេនដូ ស៊ីលេស នៅក្នុងប្រទសបូលីវី ម៉ាស៊ីនថតវីដេអូ បានចាប់បានរូបភាពដ៏ចម្លែកខុសពីធម្មតាមួយ ពីចំណោមកន្លែងអង្គុយរបស់ទស្សនិកជន។ គេឃើញស្រមោលមួយ បានរត់កាត់ហ្វូងមនុស្ស ដែលកំពុងអង្គុយយ៉ាងកុះករមើលបាល់។
អ្វីដែលចម្លែកនោះ គឺល្បឿនដែលស្រមោលនោះបានរត់កាត់ មានសភាពលឿនជាងធម្មតា ដែលធ្វើឲ្យគេគិតថា វាមិនអាចជាល្បឿនរបស់មនុស្សធម្មតា នៅក្នុងចំណោមហ្វូងមនុស្សដូច្នេះឡើយ។
ស្ថានីយទូរទស្សន៍ ដែលផ្សាយរូបភាព បានបដិសេធថាខ្លួនមិនបានកាត់តរ ឬបន្ថែមបន្ថយរូបភាពទាំងនេះឡើយ ដែលបង្កឲ្យរូបភាពដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ នៅលើពិភពលោក យកមកផ្សាយបន្តនោះ កាន់តែបង្កការសង្ស័យខ្លាំងឡើង។
មិនត្រឹមតែប៉ុណ្ណេះ ទស្សនិកជនដែលអង្គុយនៅទីនោះ បានថ្លែងបញ្ជាក់ថា ពួកខ្លួនមិនបានចាំថា មាននរណារត់កាត់ពីមុខខ្លួននោះទេ។ ជាមួយនឹងការច្រានចោល របស់ស្ថានីយទូរទស្សន៍នោះផង គេត្រូវតែរងចាំការបកស្រាយណាមួយ របស់អ្នកវិទ្យាសាស្ត្រណាម្នាក់ជុំវិញបញ្ហានេះ។ ប៉ុន្តែក្នុងពេលនេះ សូមទស្សនាវីដេអូនេះ ហើយធ្វើការត្រិះរិះពិចារណា ទៅតាមការយល់ឃើញផ្ទាល់ខ្លួនទៅហោង៕
---------------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤