ផ្ទុះគ្រាប់បែកនៅក្បែររថយន្ដក្រុមបាល់ទាត់ ដ័រមូន - ការប្រកួតត្រូវលើកពេល
ការផ្ទុះគ្រាប់បែក ចំនួន៣ដង បានកើតឡើង នៅក្បែររថយន្ដទេសចរណ៍ដ៏ធំ ដែលដឹកក្រុមកីឡាករ ដ័រមូន (Borussia Dortmund) របស់ប្រទេសអាល្លឺម៉ង់ ដើម្បីចូលទៅប្រកួត នៅក្នុងកីឡាដ្ឋានរបស់ផងខ្លួន ជាមួយនឹងក្រុម ម៉ូណាកូ (AS Monaco) មកពីប្រទេសបារាំង សម្រាប់ការប្រកួតវគ្គ ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ «Champions league» ដើម្បីដណ្ដើមជើងឯកអ៊ឺរ៉ុប ឆ្នាំ២០១៧ ក្នុងយប់ថ្ងៃអង្គារ ទី១២ ខែមេសានេះ។
ក្នុងពេលភ្លាមៗ ក្រុមបាល់ទាត់បានប្រកាស នៅលើទំព័រទ្វីសធើរថា រថយន្ដដឹកកីឡាករ បានរងគ្រោះនឹងការផ្ទុះគ្រាប់មួយ ហើយក្រុមកីឡាករទាំងអស់ កំពុងស្ថិតក្នុងសុវត្ថិភាព មិនមានបញ្ហាអ្វីទេ។ តែលោក «Hans-Joachim Watzke» នាយកផ្នែកបាល់ទាត់ របស់ក្រុម ដ័រមូន បានប្រកាសតាមបណ្ដាញទូរទស្សន៍ «Sky» នៅពេលបន្ទាប់មកថា កីឡាករ «Marc Bartra» ខ្សែការពាររបស់ខ្លួន ជាតិអេស្ប៉ាញ អាយុ២៦ឆ្នាំ បានរងរបួស នៅត្រង់ដៃ ហើយត្រូវបានដឹកទៅសង្គ្រោះជាបន្ទាន់ [...]