ប៉ា សុជាតិវង្ស ព្រមានបង្រ្កាបបក្សនយោបាយ ដែលមិនគោរពបញ្ជា
សិទ្ធិ - ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ នេះលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ពេលឃោសនាបោះឆ្នោត ជ្រើសរើសសមាជិក ក្រុមប្រឹក្សារាជធានី-ខេត្ត ស្រុក-ខណ្ឌ ទីតំាងទីលានប្រជាធិបតេយ្យ ក្បែរវត្តភ្នំ និងបរិវេណមុខវត្តបុទុមវតី គឺ«មិនត្រូវបាន»អនុញ្ញាត ឲ្យមានការប្រមូលផ្តុំជួបជុំ និង ហែក្បួនអ្វីទាំងអស់។
លោក ប៉ា សុជាតិវង្ស បានព្រមានថា រហូតមកដល់ពេលនេះ ដោយមានការឯកភាពពីក្រសួងមហាផ្ទៃផងនោះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទ ដែលពាក់ព័ន្ធ បានត្រៀមចាត់វិធានការក្តៅរួចរាល់អស់ហើយ ដើម្បីបង្រ្កាប និងបោសសំអាត ចំពោះសកម្មភាពគណបក្សនយោបាយណាមួយ ដែលមិនគោរព តាមការណែនំា របស់អាជ្ញាធរក៏ដូចជាក្រសួងមហាផ្ទៃ។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ [...]