ការ​​បង្ក្រាប​នៅ​វេងស្រេង៖ ស្ថាប័ន​អាជ្ញាធរ ៣ ធ្វើ​ការ​«បញ្ច្រាស»​គ្នា?

មន្រ្តីសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានរិះគន់ទៅលើចំណាច់ការរបស់អាជ្ញាធររដ្ឋាភិបាល ដែលកំពុងស្វែងរកយុត្តិធម៌​ជូនជនរងគ្រោះនៅផ្លូវវេងស្រេង ថាគ្មានឆន្ទៈក្នុងការដោះស្រាយ។ លោក អំ សំអាត មន្ត្រីអង្គការសង្គមស៊ីវិល ដែល​ស្ថិតនឹងសំនុំរឿង បានលើកឡើងបញ្ជាក់ទៀតថា ស្ថាប័នបីរបស់រដ្ឋាភិបាលតែមួយ ធ្វើការស្រាវជ្រាវក្នុងរឿងតែមួយ ឯលទ្ធផលត្រូវបានប្រកាសផ្សេងគ្នា។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្រ្តីសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានរិះគន់ទៅលើចំណាច់ការរបស់អាជ្ញាធររដ្ឋាភិបាល ដែលកំពុងស្វែងរកយុត្តិធម៌​ជូនជនរងគ្រោះនៅផ្លូវវេងស្រេង ថាគ្មានឆន្ទៈក្នុងការដោះស្រាយ។ លោក អំ សំអាត មន្ត្រីអង្គការសង្គមស៊ីវិល ដែល​ស្ថិតនឹងសំនុំរឿង បានលើកឡើងបញ្ជាក់ទៀតថា ស្ថាប័នបីរបស់រដ្ឋាភិបាលតែមួយ ធ្វើការស្រាវជ្រាវក្នុងរឿងតែមួយ ឯលទ្ធផលត្រូវបានប្រកាសផ្សេងគ្នា។


បាតុកម្មដ៏បង្ហូឈាម នៅវ៉េងស្រេង ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - មន្រ្តីសិទ្ធិមនុស្សលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ បាន​លើកឡើងថា បច្ចុប្បន្នរឿងនៅផ្លូវវេងស្រេង កំពុងត្រូវបាននាយកដ្ឋាននគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ ក្រសួងមហាផ្ទៃ ធ្វើការសាកសួរដល់ជនពាក់ព័ន្ធ ពិសេសសាច់ញាតិជនរងគ្រោះជាបន្តរបន្ទាប់ មិនទាន់បញ្ចប់នៅឡើយនោះ។ លោក​បានស្រង់នូវសំដី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ខេង ទីតូ មកបញ្ជាក់ថា រឿងនៅផ្លូវវេងស្រេង និងគល់ស្ពានស្ទឹងមានជ័យ«ត្រូវបានបញ្ចប់»។ ឯសាលារាជធានីភ្នំពេញ តាម​រយៈលោកអភិបាល ប៉ា សុជាតិវង្ស កាលពីថ្ងៃទី១២ មីនាកន្លងមកនេះក៏បានលើកឡើងថា «ចាប់ពីពេលនេះតទៅ ទីតំាងទីលានប្រជាធិបតេយ្យ ត្រូវបិទ​មិនឲ្យមានការប្រមូលផ្តុំជួបជុំគ្នាធ្វើបាតុកម្ម រហូតដល់ការស៊ើបអង្កេតករណីហិង្សា នៅផ្លូវវេងស្រេងបាន​បិទ​បញ្ចប់។»

ក្រសួងមហាផ្ទៃបន្តការសាកសួរ ... កងរាជអាវុធហត្ថថា បានបញ្ចប់ ... អភិបាលរាជធានីថាបន្តរហូត ...

លោកអំ សំអារ បានពន្យល់ពីមូលហេតុ នៃភាពចម្រូងចម្រាសសមត្ថកិច្ចគ្នានេះ ថាមន្រ្តីរាជរដ្ឋាភិបាលមួយចំនួន ដែលធ្វើការពាក់ពាន់ក្នុងរឿងនេះ ហាក់បីដូចជាឆ្លើយយករួចតែខ្លួន ទំនងជាគ្មានឆន្ទៈពិតប្រាកដ ដើម្បីផ្តល់នូវ​យុត្តិធម៌​ដល់ជនរងគ្រោះនោះទេ។ «ស្ថាប័នទាំងបីរបស់រដ្ឋាភិបាល ឆ្លើយទៅហាក់ដូចជាមិនស៊ីចង្វាក់គ្នាសោះ ទាក់ទងនិងរឿងនេះ។ តើឲ្យសង្គមស៊ីវិល មានជំនឿទុកចិត្តយ៉ាងម៉េច ទៅលើបញ្ហាផ្លូវវ៉េងស្រេង។ (...) យើងគ្មាន​ជំនឿក្នុងការស៊ើបអង្កេតករណីនៅវេងស្រេង និងគល់ស្ពានស្ទឹងមានជ័យនោះទេ បើអាជ្ញាធរតែមួយ ឬកងកម្លាំង ឬមន្រ្តីនៃរដ្ឋាភិបាលតែមួយ មានការបកស្រាយបញ្ច្រាសទិសគ្នាដូច្នេះនោះ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចភ្ជាប់ទំនាក់ទំនង ជាមួយមន្រ្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងមន្រ្តីអ្នក​នាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីធ្វើការអត្ថាធិប្បាយបន្ថែមបានទេ នាព្រឹកថ្ងៃសៅរ៍ទី២២ ខែមីនានេះ។ តែលោក អំ សំអាត បន្ថែមថា ស្ថាប័នចំាំបាច់ដែលត្រូវតែធ្វើការអង្គេតក្នុងរឿងនេះ គឺស្ថាប័នតុលាការ ដែលមានព្រះ​រាជអាជ្ញាជាដើមបណ្តឹងអាជ្ញា។

មន្រ្តីសិទ្ធិមនុស្សរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា «ព្រះរាជអាជ្ញា ក្នុងនាម ឬតំណាងឲ្យរដ្ឋ ត្រូវចាត់វិធានការធ្វើការ​ស៊ើប​អង្កេត។ ឯមន្រ្តីនគរបាលយុត្តិធម៌ ជាសេនាធិការក្នុងការស្រាវជ្រាវ និងស៊ើបអង្កេត។ (...) មន្រ្តីនគរបាលយុត្តិធម៌ មន្រ្តីតុលាការ កម្ពុជាសុទ្ធតែមានជំនាញក្នុងការធ្វើការ។ ប៉ុន្តែបើមានឆន្ទៈធ្វើការ ហើយមិនគិតពីបញ្ហាពាក់ព័ន្ធរឿង​នយោបាយ ប្រឹងប្រែងក្នុងការស៊ើបអង្កេតដោយឯករាជ្យ (វា) នឹងមានប្រសិទ្ធិភាព ហើយអាចផ្តល់យុត្តិធម៌​ដល់ជន​រងគ្រោះ។ (...) អ្នកណាក៏ដោយ ឲ្យតែពាក់ព័ន្ធនឹងបទល្មើសណ្នឹង ត្រូវតែទទួលទោសតាមផ្លូវច្បាប់៕»

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២២ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...