ក្រុុមសន្តិសុខ ដែលប៉ះជាមួយបាតុករថ្ងៃមុន ទទួល៥០ម៉ឺនរៀលបន្ថែម
បើទោះជាទទួលការព្យាបាលរួចរាល់ ហើយសម្រាកនៅក្រៅមន្ទីរពេទ្យក៏ដោយ ក៏ក្រុមសន្តិសុខស៊ីឈ្នួល សាលារាជធានីភ្នំពេញចំនួន១៧នាក់ ក្នុងចំណោមសន្តិសុខ រងរបួសសរុប៤១នាក់ បានត្រូវសាលារាជធានីភ្នំពេញ ផ្តល់ប្រាក់ឧបត្ថមបន្ថែម ក្នុងម្នាក់៥០ម៉ឺនរៀលថែមទៀត។
ក្រុមសន្តិសុខបិទមុខចម្រុះ ដែលត្រូវបានបញ្ជូនមកវាយពលរដ្ឋ និងអ្នកសារព័ត៌មាន នៅទីលានប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)
ជំនួយឧបត្ថម - ជួសមុខឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរជាធានីភ្នំពេញ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ នេះ បានផ្តល់ទឹកប្រាក់ក្នុងម្នាក់ៗ ចំនួន៥០ម៉ឺនរៀលបន្ថែមទៀត ដល់ក្រុមសន្តិសុខស៊ីឈ្នួលរបស់សាលារាជធានីភ្នំពេញ ដែលប៉ះទង្គិចយ៉ាងហិង្សា [...]