MH370៖ រកឃើញបំណែកយន្ដហោះ នៅលើកោះ រ៉េអ៊ុយញ៉ុង
ការរកឃើញបំណែក ដែលមានប្រវែង២ម៉ែត្រ ដែលមានទម្រង់ជាស្លាបមួយ របស់យន្ដហោះនោះ កំពុងត្រូវបានសង្ស័យថា ជាផ្នែកមួយ នៃយន្ដហោះប៊ូអីង (Boeing 777) បាត់ខ្លួន របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ លេខ MH370។ យន្ដហោះនេះ បានបាត់ខ្លួន នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ហើយជាការបាត់ខ្លួនដ៏អាថ៌កំបាំង ជាងគេ នៅក្នុងប្រវត្តិសាស្ត្រ នៃអាកាសចរណ៍ស៊ីវិល របស់ពិភពលោក។ នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) បានប្រកាសថា បំណែកនេះ ទំនងជារបស់យន្ដហោះ ប៊ូអីង ៧៧៧។
អាជ្ញាធររបស់កោះ រ៉េអ៊ុយញ៉ុង (La Réunion ស្ថិតក្នុងភាគខាងលិច នៃមហាសមុទ្រឥណ្ឌា) បានរាយការណ៍ពីករណីនេះ មកកាន់ការិយាល័យរបស់បារាំង ហៅកាត់ថា BEA ដែលមានជំនាញខាងការស៊ើបអង្កេត ករណីគ្រោះថ្នាក់តាមផ្លូវអាកាស ដើម្បីឲ្យការិយាល័យនេះ ផ្ដើមការងារស៊ើបអង្កេតរបស់ខ្លួន ជាមួយការស៊ើបអង្កេត ជាលក្ខណៈអន្តរជាតិផ្សេងទៀត [...]