កែម ឡី៖ កឹម សុខា និង សម រង្ស៊ី អាចនឹងបែកបាក់គ្នា
បន្ទាប់ពីការវិលត្រលប់ចូលកម្ពុជា កាលពីថ្ងៃទី១៩ខែកក្កដារបស់លោក សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំងធំជាងគេ ហើយដែលត្រូវបានអមដំណើរដោយលោក កឹម សុខា ជាដៃគូរួមជិតស្និត ក្នុងគណបក្សនោះមក មានមតិជាច្រើនបានលើកឡើងពីវិបត្តិនៃការបែកបាក់ ថានឹងអាចកើតមានឡើង រវាងសម្ព័ន្ធភាពនៃមេដឹកនាំគណបក្សប្រឆាំងទាំងពីរ។
លោក កឹម សុខា (រូបខាងឆ្វេង) អមដំណើរប្រធានបក្សលោក សម រង្សី ត្រឡប់ចូលកម្ពុជាវិញកាលពីថ្ងៃទី១៩ខែកក្កដា។ (រូបថត MONOROOM.info)
ការវិលត្រឡប់របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ត្រូវបានអ្នកគាំទ្ររបស់លោក និងរបស់គណបក្ស ចេញមកទទួលស្វាគមន៍រាប់សែននាក់ លើសពីការរំពឹងទុក ហើយបានឈរអមសងខាងផ្លូវ តាំងពីព្រលានយន្តហោះអន្តរជាតិ រហូតដល់ទីលានប្រជាធិបតេយ្យ ប្រកបដោយសាមគ្គីភាព [...]