កែម ឡី៖ កឹម សុខា និង សម រង្ស៊ី អាច​នឹង​បែក​បាក់​គ្នា

បន្ទាប់ពីការវិលត្រលប់ចូលកម្ពុជា កាលពីថ្ងៃទី១៩ខែកក្កដារបស់លោក សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំងធំជាងគេ ហើយដែលត្រូវបានអមដំណើរដោយលោក កឹម សុខា ជាដៃគូជិតស្និតរួមជិតស្និត ក្នុងគណបក្សនោះមក មានមតិជាច្រើនបានលើកឡើងពីវិបត្តិនៃការបែកបាក់ ថានឹងអាចកើតមានឡើង រវាងសម្ព័ន្ធភាពនៃមេដឹកនាំគណបក្សប្រឆាំងទាំងពីរ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: July 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីការវិលត្រលប់ចូលកម្ពុជា កាលពីថ្ងៃទី១៩ខែកក្កដារបស់លោក សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំងធំជាងគេ ហើយដែលត្រូវបានអមដំណើរដោយលោក កឹម សុខា ជាដៃគូរួមជិតស្និត ក្នុងគណបក្សនោះមក មានមតិជា​ច្រើន​បាន​លើកឡើងពីវិបត្តិនៃការបែកបាក់ ថានឹងអាចកើតមានឡើង រវាងសម្ព័ន្ធភាពនៃមេដឹកនាំគណបក្សប្រឆាំងទាំងពីរ។


លោក កឹម សុខា (រូបខាងឆ្វេង) អមដំណើរប្រធានបក្សលោក សម រង្សី ត្រឡប់ចូលកម្ពុជាវិញកាលពីថ្ងៃទី១៩ខែកក្កដា។ (រូបថត MONOROOM.info)

ការវិលត្រឡប់របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ត្រូវបានអ្នកគាំទ្ររបស់លោក និងរបស់គណបក្ស ចេញមកទទួលស្វាគមន៍រាប់សែននាក់ លើសពីការរំពឹងទុក ហើយបាន​ឈរអម​សងខាងផ្លូវ តាំងពីព្រលាន​យន្តហោះ​អន្តរជាតិ រហូតដល់ទីលានប្រជាធិបតេយ្យ ប្រកបដោយសាមគ្គីភាព ជាមួយនឹងការសង្ឃឹមទុកថា ពួកគេនឹងឈ្នះ​ការ​បោះឆ្នោតអាណត្តិទីប្រាំនេះ។

ចំពោះព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយនេះ ត្រូវលោក កែម ឡី ជាអ្នកវិភាគឯករាជ្យ អំពីស្ថានការណ៍នយោបាយ​នៅកម្ពុជា ប្រមើលមើលពីការបែកបាក់នាពេលខាងមុខ ថាអាចនឹងកើតមានរវាងសាមគ្គីភាព ដែលគេមើលថា«ចាក់ទឹក»​មិនលេចក្នុងពេលនេះ។ ក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោកកែម ឡី បានលើកឡើងថា មានហេតុផលពីរយ៉ាងសំខាន់ ដែលអាចឲ្យសម្ព័ន្ធភាពរវាងលោកកឹម សុខា និងលោក សម រង្សី ឈានទៅដល់​ការបែក​បាក់សាមគ្គីគ្នា ក្នុងនោះរួមមាន៖

១. ប្រសិនបើគណបក្សសង្រោះជាតិឈ្នះឆ្នោត ហើយលោក សម រង្ស៊ី មិនបានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត ពេល​នោះជាស្វ័យប្រវត្តិ លោក កឹម សុខា នឹងក្លាយទៅជានាយករដ្ឋមន្រ្តី។ ដូចនេះ វាខុសទៅនឹងគោលការណ៍គណបក្ស។ ស្ថានការណ៍នេះ វាអាចនឹងមានបញ្ហានៅក្រោយការបោះឆ្នោត។

២. ប្រសិនបើគណបក្សប្រជាជនឈ្នះឆ្នោត ខណៈពេលដែលសង្រោះជាតិចាញ់ ហើយប្រសិនបើគណបក្ស​ប្រជាជនចង់​បង្កើតរដ្ឋាភិបាលចម្រុះ នៅពេលនោះ អាចមានសមាជិកគណបក្សសង្រោះជាតិ ចង់ចូលរួមជាមួយគណបក្សប្រជាជន ហើយសមាជិកខ្លះមិនចង់ចូលរួម។ ស្ថានការណ៍នេះ វាអាចនឹងមានបញ្ហានៅថ្ងៃក្រោយ។

ប៉ុន្តែទន្ទឹមនឹងការលើកឡើងខាងលើ លោក កែម ឡី ក៏បានបង្ហាញផងដែរ ពីហេតុផលដែលមិនអាចជំរុញឲ្យលោក កឹម សុខា និងលោក សម រស្ស៊ី បែកបាក់សាមគ្គី។ លោកបានលើកឡើង ថាប្រសិនបើបក្សសង្រោះជាតិឈ្នះឆ្នោត ហើយ​គណបក្សនេះ ធ្វើកំណែទម្រង់ច្បាប់ ដើម្បីអនុញាតិឲ្យលោក សម រង្ស៊ី អាចឈរឈ្មោះជាបេកក្ខជនតំណាងរាស្រ្ត និងក្លាយ​ជានាយករដ្ឋមន្រ្តី ដែលវាស្របទៅនឹងគោលការណ៍គណបក្ស នៅពេលនោះអ្វីៗគ្រប់យ៉ាងនឹងប្រព្រឹត្តទៅដោយរលូន ហើយនឹងគ្មានបញ្ហាកើតឡើងនោះទេ។

កាលពីពេលថ្មីៗនេះ លោក ជៀម យាប មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជន បានថ្លែងប្រាប់អ្នកការសែតថា ការរួបរួម​របស់លោក កឹម សុខា និង លោក សម រង្ស៊ី នឹងអាចបែកបាក់សាមគ្គីនៅពេលខាងមុខ និងមិនអាចឈ្នះការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះបានទេ។

នៅថ្ងៃទី១៩ខែកក្កដានេះ បន្ទាប់ពីលោក សម រង្ស៊ី បានចុះពីយន្តហោះត្រឡប់ចូលកម្ពុជាវិញ ហើយបានមកជួបជុំ​គ្នា​នៅទី​លានប្រជាធិបតេយ្យ មេដឹកនាំគណបក្សទាំងពីរ (លោក កឹម សុខា និង លោក សម រង្ស៊ី) បានប្ដេជ្ញាចិត្តរួមគ្នា ដោយ​ថ្លែង​ទៅកាន់អ្នកសារព័ត៌ជាតិនិងអន្តរជាតិ ជាពិសេសអ្នកគាំទ្ររាប់ម៉ឺននាក់ ដោយសង្កត់ធ្ងន់ថា៖ «ពួកលោកជាដៃគូរ​ស្លាប់រស់ ទិញមិនលក់ សំឡុតមិនខ្លាច ទោះក្នុងស្ថានភាពណាក៏ដោយ ពួកគេមិនបែកបាក់សាមគ្គីជាដាច់ខាត សម្ព័ន្ធភាព​នេះ​មិន​អាចបែកបាក់បានទេ ព្រោះតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាអទិភាព»។

សូមរម្លឹកថា លោក កឹម សុខា ជាអតីតប្រធានគណបក្សសិទ្ធិមនុស្ស និងលោក សម រស្ស៊ី ជាអតីតប្រធានគណបក្ស​ សម រង្ស៊ី បានរួបរួមគ្នា តាមរយៈជំនួបរវាងមន្រ្តីជាន់ខ្ពស់របស់គណបក្សទាំងពីរ ហើយបានបង្កើតគណបក្សថ្មីមួយ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយបានដាក់ឈ្មោះគណបក្សនេះថា​ «សង្រោះជាតិ»៕

--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...