ហ្វេសប៊ុក ហ៊ុន សែន ចោទបក្សប្រឆាំង ថាមាន«និន្នាការក្រហម»
ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ នេះ ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister បានសរសេរនៅក្នុងទំព័ររបស់ខ្លួន ដែលក្នុងន័យចោទប្រកាន់ ទៅលើគណបក្សប្រឆាំង ក្នុងពេលធ្វើបាតុកម្មកន្លងមក ថាជានយោបាយដែលនាំឲ្យខ្មែរបែកបាក់ ហើយថានោះជានយោបាយដែលមាន«និន្នាកាក្រហម»។
រូបភាពអមដោយសំណេរ ដែលរិះគន់គណបក្សប្រឆាំង ថាធ្វើនយោបាយមាន«និន្នាកាក្រហម»។ (រូបថតផ្ដិតពីហ្វេសប៊ុក)
នយោបាយកម្ពុជា - ក្នុងទំព័រហ្វេសប៊ុកមួយ ដែលមានអ្នកតាមដាន និងចូលចិត្តប្រមាណ ពីរសែននាក់ និងដែលគេជឿជាក់ថា ទំព័ររបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះ បានសរសេររាយរ៉ាប់នៅលើ«ជញ្ជាំង»របស់ខ្លួនថា ចាប់តាំងពីមុនការបោះឆ្នោតមកទល់ពេលនេះ [...]