Posts tagged as "Comique"

«បាញ់​ប្រហារ​ជីវិត»​នៅ​តាម​ដង​ផ្លូវ... ធ្វើ​ឲ្យ​ផ្ទុះ​សំណើច

ក្រុមយុវជនទាំងចិននេះ បានបង្កើតជាឈុតឆាក«លួចថត» ធ្វើដូចជាការប្រហារជីវិត ឬការបាញ់បោះឆៅៗ សម្លាប់មនុស្សឆៅៗ នៅនឹងមុខអ្នកដំណើរទាំងឡាយ។ មិនមែនតែម្ដងពីរនោះទេ តែការបង្កើតឈុតឆាកនេះ ត្រូវបានយុវជនខិលៗទាំងនេះ នៅតាមកន្លែងជាច្រើន ដែលមានមនុស្សដើរ ឬជិះម៉ូតូឆ្លងកាត់។

ឈុតឆាកទាំងនេះ បានរៀបចំឲ្យមនុស្សម្នាក់ចេញ ទៅធ្វើកាយវិការដូចជារង នឹងការបាញ់ប្រហារ សម្លាប់​ជីវិតមួយដូច្នេះ។ ឈុតឆាកខ្លះ មានជំនួយពីសម្លេងផាវ ខ្លះទៀត ពីការគោះកំប៉ុង និងខ្លះទៀតជាសម្លេងម៉េក្រូ ចាក់ឲ្យឮដូចគ្រាប់កាំភ្លើង បាញ់ចេញពីកាំភ្លើងពិតៗ។

បើយ៉ាងនេះ តើនរណាមួយ ដែលថាមិនជឿ....?

ពែកមី ស្រាយ​ចម្ងល់​ទស្សនិកជន ក្នុង​ចម្រៀង​ថ្មី​របស់​ប្អូន​ប្រុស

ពែកមី ស្រាយ​ចម្ងល់​ទស្សនិកជន ក្នុង​ចម្រៀង​ថ្មី​របស់​ប្អូន​ប្រុស

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥នេះ ផលិតកម្មអ៊ិលឌីភិឈើ បានបង្ហោះវីដេអូថ្មីមួយរបស់ខ្លូន ដោយ​សរសេរ​ឡើងថា «នាយពែកមីឆ្អែតចិត្ត» នៅក្នុងចម្រៀងមួយបទ របស់ប្អូនប្រុសបង្កើត ដែលបានច្រៀងអាណិតបង​ថ្លៃ ដោយសារបងប្រុស ទៅមានស្រីថ្មីភ្លេចគ្រួសារ។ វីដេអូថ្មី ដែលមានអ្នកគាំទ្រច្រើនមួយនេះ ត្រូវបានលោក ចែម ច័ន្ទតារា ហៅនាយ ពែកមី បញ្ជាក់ថា មិនមែនជារឿងពិត នៅក្នុងគ្រួសារលោក ដូចអត្តន័យ ក្នុងបទ​ចម្រៀង​នោះ​ទេ។

ជាតារាកំប្លែងល្បី ប្រចាំប្រទេសកម្ពុជារូបនេះ បានប្រាប់ទស្សវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា មិនមែនជារឿងពិត នៅក្នុងគ្រួសារលោកទេ ថ្វីត្បិតតែតួសម្តែង ក្នុងបទនេះមួយចំនួន ជាក្រុមគ្រួសារលោកក៏ដោយ តែវាគ្រាន់​តែ​ជាឈុតឆាកចម្រៀង សម្រាប់ទស្សនិកជនទស្សនាប៉ុណ្ណោះ។ លោកបដិសេធថា៖ «ឈុតនេះ ជាសិល្បៈកំដរ​អារម្មណ៍ទស្សិនិកជនទេ ខ្ញុំក៏សម្តែងដែរជាតួប្តី»។

តារាកប្លែង ដែលមានកូនពីរនាក់ខាងលើ បានបន្ថែមទៀតថា [...]

«ប្រដាល់​ប្រចាំ​សតវត្សន៍»​៖ នាយ​កុយ ឌឺ​ដាក់ ផ្លយ! (vdo)

ជាកម្មវិធីប្រដាល់ ដែលរៀបចំឡើង ដោយទូរទស្សន៍បាយ័ន្ដ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ម្សិល​ម៉ិញនេះ។ ប៉ុន្តែដើម្បីជាចំណីអារម្មណ៍ សម្រាប់ទស្សនិកជន ឲ្យកាន់តែមានភាព សប្បាយរីករាយនោះ ស្ថានីយទូរទស្សន៍ បានបង្កើតឈុតឆាកខ្លី មួយសម្ដែងដោយនាយកុយ និងនាយចេក ដើម្បីរំលឹកពីការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» រវាង កីឡាករហ្វីលីពីន ម៉ានី ផាគីអៅ និងកីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ កាលពីយប់ថ្ងៃទី២ ខែឧសភាកន្លងមកនេះ។

នៅក្នុងឈុតឆាក គេឃើញលោក ជួន ជី ហៅនាយកុយ ទំនងជាដើរតួ ជាកីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ រីឯតារាកំប្លែង​មួយរូបទៀត គឺនាយ ចេក ដែលមានគូរមុគូរមាត់ផងនោះ ទំនងជាដើរតួ ជាកីឡាករហ្វីលីពី ម៉ានី ផាគីអៅ។ ក្នុងជំនាញជា​តារាកំប្លែង ដ៏ល្បីឈ្មោះផងនោះ អ្នកទាំងពីរបានធ្វើឲ្យទស្សនិកជន ពេញទាំងសាលប្រកួត ផ្ទុះសំណើច និងធ្វើឲ្យភ្លេចពី​ការ​ប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» តែវាគឺជា «ការចំអកប្រចាំសតវត្សន៍» [...]

ពែកមី លេងជ្រុល តែដឹងខ្លួនទាន់ (vdo)

ពែកមី លេងជ្រុល តែដឹងខ្លួនទាន់ (vdo)

«មកដល់ផ្ទះ ប្រពន្ធខ្ញុំបាទនេះ បានប្រាប់(ខ្ញុំបាទ)ថា បងឯងលេងម៉ិញ ខុសធ្ងន់ណាស់» នេះជាសម្ដីរបស់នាយ ពែកមី ដែល​បាននិយាយ នៅក្នុងឃ្លីបវីដេអូរបស់ខ្លួន បង្ហោះកាលពីយប់ថ្ងៃសៅរ៍ សុំការអភ័យទោស ពីព្រះមហាក្សត្រ និងពី​ប្រជា​រាស្ត្រខ្មែរ នូវទង្វើនៃការសម្ដែងមួយ ដែលតារាកំប្លែងយល់ថា ជាកំហុសដ៏ធំមួយ។ នោះគឺការយក ក្រដាសប្រាក់​មួយ​ម៉ឺន​រៀល ដែលមានរូបព្រះឆាយាលក្ខណ៍ នៃព្រះមហាក្សត្រ នរោត្ដម សីហមុនី យកមកគាបនឹងម្រាមជើង។

ការថ្លែងរបស់លោក ទំនងជាយោងទៅនឹងការសំដែង នៅក្នុងឈុតឆាកកំប្លែងខ្លីមួយ ដែលមានចំណងជើងថា «សាច់ឯង» ដែលបានចាក់ផ្សាយ នៅក្នុងកញ្ចក់ទូរទស្សន៍ ស៊ីធីអិន កាលពីយប់ថ្ងៃសៅរ៍ដដែល។ នៅក្នុងឈុតឆាកនេះ លោក ពែកមី បានសម្ដែងជាតួបង ទៅសុំលុយពីតួប្អូន ដែលសម្ដែងដោយ នាយប៉ូម ដើម្បីយកមកមើលជំងឺឪពុក នៅឯស្រុកស្រែចំការ។ ប៉ុន្តែដោយការម៉ៅស្វិត និងមានសម្ពាធពីភរិយា តួជាប្អូនបានឲ្យលុយ មកនាយ ពែកមី តែ២ម៉ឺនរៀល [...]

អុញ... ខ្ញុង និង វ៉ាន់ នីឡា​ ដណ្ដើម​បាយ​គ្នា​ញ៉ាំ?

អុញ... ខ្ញុង និង វ៉ាន់ នីឡា​ ដណ្ដើម​បាយ​គ្នា​ញ៉ាំ?

តារាកំប្លែងទាំងពីរ ដែលស្ថិតនៅក្នុងរូបថត របស់លោកតា វិច ទ័រ នោះ គ្មាននរណាផ្សេង ក្រៅពីតារាល្បីខាងកំប្លែង ប្រចាំស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងអ្នកនាង វ៉ាន់ នីឡា នោះឡើយ។ រូបថត ដែល​ទើបនឹងត្រូវបានបង្ហោះ មកលើបណ្ដាញសង្គម កាលពីថ្ងៃទី២៨ ខែមីនានេះ បង្ហាញពីសកម្មភាព ទទួលទានអាហារ នៅ​ក្រោយ​ឆាក របស់អ្នកទាំងពីរ ដែលមើលទៅ ដូចជាមានលក្ខណៈមមាញឹក យ៉ាងសម្បើមដៃណាស់។

លោកសុវណ្ណ រិទ្ធី ហៅលោកតា វ៉ិច ទ័រ ដែលជាឪពុករបស់អ្នកនាង វ៉ាន់ នីឡា បានសរសេរ នៅជាមួយ នឹងរូបថត​នោះ​ថា៖ «ពិតជាខុសគ្នា រវាងលើឆាក និងក្រោយឆាក។ ក្រោយ ផ្ទាំងអិល អី ឌី ខ្ញុំសុំបង្ហាញជូន បងប្អូន នេះជារូប ក្រោយ​ឆាក ក្នុង​កម្មវិធី​រាត្រីកំសាន្ត !!!»

រូបភាពមួយនេះ បានធ្វើឲ្យមាន ការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ។ ពួកគេបានបញ្ចេញ យោបល់​ចម្រុះ​ចូលគ្នា តែភាគច្រើន បានលើកដំកើង នូវសកម្មភាព [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...