Posts tagged as "Comique"

សំ ប៉ូលីដា រងមួយបំពង់ទីបពីប្ដី រហូតបាក់ជើង?

សំ ប៉ូលីដា រងមួយបំពង់ទីបពីប្ដី រហូតបាក់ជើង?

ការភ្ញាក់ផ្អើលលាយឡំ នឹងភាពតក់ស្លុត បានកើតឡើង កាលពីល្ងាចម្សិល ចូលមកព្រឹកម៉ិញនេះ ទាក់ទង​នឹង​របួស​ស្នាមធ្ងន់ធ្ងរ ដែលបានកើតឡើង ទៅលើរាងកាយ​ របស់តារាកំប្លែងសំដីបាន អ្នកនាង សំ ប៉ូលីដា។ រូប​ថត​​ជា​​ច្រើន​សន្លឹក ត្រូវបានបង្ហោះផ្សាយ នៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា ជើងស្ដាំរបស់​អ្នក​នាង ប៉ូលីដា កំពុង​រំ​កំណាត់​អប និងតារាស្រីមានផ្ទៃមុខឡើងជាំខ្មៅ ស្ទើមើលមិនស្គាល់។

ម្ចាស់គណនីដែលបានបង្ហោះរូបភាពទាំងនេះ បានសរសេរអមនឹងរូបថតទាំងនោះថា៖ «តារាស្រីម្នាក់ ដែល​ធ្លាប់​តែបង្ហាញខ្លួន​គ្រប់កម្មវិធី របស់អ្នកសិល្បៈ មិនថាតូចឬធំ តាំពីខ្លួនល្បីរហូតមក ដោយមិនធ្លាប់ប្រកាន់ឬក ចំកោង​ខ្លួន សព្វថ្ងៃកំពុង​ជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ (...) ពុំមានលទ្ធភាពព្យាបាល បាក់ជើង គ្មានផ្ទះសំបែង កំពុង​រសាត់​តាម​កម្មម្នាក់នេះ»។

គ្រាន់តែដួល ព្រោះពាក់ស្បែកជើងកែង ធ្វើឲ្យបាក់ជើង«ធ្ងន់ធ្ងរ»? [...]

យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា

យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា

«សូមប្រកាសរកម្ចាស់ រឺ Admin Page TV24HD-Hot news» នេះជាការលើកឡើង នៅក្នុងគណនី​ហ្វេសប៊ុក​របស់​លោក សុខ ជំនោរ អ្នកនិពន្ធទំនុកច្រៀង និងត្រូវជាបងប្រុសបង្កើត របស់កញ្ញា វ៉ាន់ នីឡា តារា​ចម្រៀង​រង​គ្រោះ ព្រោះការទម្លាយរូបអាក្រាតតាមបណ្ដាញសង្គម នៅក្នុងរយៈពេលចុងក្រោយនេះ។

រាប់ចាប់តាំងពីពីម្សិលម៉ិញ មកទល់នឹងព្រឹកថ្ងៃនេះ រូបថតអាក្រាតជាច្រើនសន្លឹក របស់កញ្ញា វ៉ាន់ នីឡា ត្រូវ​បាន​ទំព័រហ្វេសប៊ុកមួយចំនួន យកមកបង្ហោះ និងទទួលបានការចែករំលែក យ៉ាងខ្លាំងក្លា ពីសំណាក់អ្នក​ប្រើប្រាស់​បណ្ដាញសង្គម។ រូបថតទាំងនោះ ត្រូវបានតារាចម្រៀងវ័យក្មេង អះអាងទទួលស្គាលភ្លាមៗ នៅលើ​គណនី​ហ្វេសប៊ុក​របស់នាង ថាពិតជារូបរបស់នាង។ ប៉ុន្តែមកទល់នឹងពេលនេះ ទំព័រទាំងនោះមួយចំនួន បានបាត់​ស្រមោល​ពីចក្រវាឡ​ហ្វេសប៊ុកទៅហើយ ដែលតាមទំនង អាចបណ្ដាលមកពីមូលហេតុចំនួនពីរ៖ (១) ម្ចាស់​ទំព័រ​បាន​ផ្អាកការផ្សាយ និង(២) [...]

ខៀវ កាញារីទ្ធ និយាយ​រឿង​កំប្លែង ពី​ប្រធានាធិបតី​អាមេរិក

ខៀវ កាញារីទ្ធ និយាយ​រឿង​កំប្លែង ពី​ប្រធានាធិបតី​អាមេរិក

នៅលើគណនីហ្វេសប៊ុក របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ គេកម្រឃើញលោក​រដ្ឋមន្ត្រី និយាយពីរឿងនយោបាយណាស់ ឬបើឃើញម្ដងៗ គេគ្រាន់តែឃើញលោក និយាយពីកម្មវិធីនេះ កម្មវិធី​នោះ របស់គម្រោងអភិវឌ្ឍន៍ របស់រដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។ ប៉ុន្តៃជារឿយៗ គេឃើញលោក ខៀវ កាញារីទ្ធ បង្ហោះ​សារពីរឿងផ្ទាល់ខ្លួន គ្រួសារ ឬពីមិត្តភ័ក្រ... និងបើនិយាយឲ្យខ្លី លោកចូលចិត្តនិយាយ ប្រាប់​ប្រិយមិត្ត​របស់​លោក ពីជីវិតប្រចាំថ្ងៃរបស់លោក និងពីរឿងដែលគួរឲ្យអស់សំណើច ជាដើម។

នៅថ្ងៃចន្ទនេះ លោកបានបង្កឲ្យមានការផ្ទុះសំណើចសារជាថ្មីទៀត ជាមួយនឹងរឿងកំប្លែងដ៏ខ្លីមួយ​របស់​លោក។ លោកបានដាក់ចំណងជើងថា «រឿងកំប្លែងនៅអាមេរិក» ហើយយើងសូមដកស្រង់ ការសរសេរ​រឿង ដែលធ្វើឲ្យផ្ទុះសំណើចរបស់លោក មកចុះផ្សាយដូចខាងក្រោម៖

លោក អូបាម៉ា (ប្រធានាធិបតីអាមេរិក) និងប្រពន្ធ (ឈ្មោះ ម៉ៃឃើល អូបាម៉ា) ចូលភោេជនីយដ្ឋានមួយ។ ពេល​ប្រពន្ធគាត់ ឃើញថៅកែហាង [...]

«គេ​ឱប​អូន រី​ឯ​នាយ ក្រូច ឱប​ថ្នាំ​ពេទ្យ»

«គេ​ឱប​អូន រី​ឯ​នាយ ក្រូច ឱប​ថ្នាំ​ពេទ្យ»

ក្រៅពីអាជីពជាអ្នកកំប្លែង ដ៏មានប្រជាប្រិយភាព នាយ ក្រូច កំពុងប្រឡូកខ្លួន ទៅជាអ្នកចម្រៀងមួយរូបទៀត។ ថ្មីៗនេះ នាយ ក្រូច បានសម្ដែងសមត្ថភាពដ៏ពិសេសនេះ តាមរយៈចម្រៀងមនោសញ្ចេតនា អន្លង់អន្លោច ស្នេហា​ព្រាត់ប្រាស មួយបទ ដែលមានចំណងជើងថា «គេឱបអូន បងឱបថ្នាំពេទ្យ»។

«គេឱបអូន បងឱបថ្នាំពេទ្យ» ជាបទថ្មី របស់ផលិតកម្ម សាន់ដេ ដែលបកស្រាយដោយនាយ ក្រូច ដែលត្រូវ​បាន​ផ្សាព្វផ្សាយ តាមបណ្តាញយូធូប (youtube) នៅពេលថ្មីៗនេះ និងបានទទួលការគាំទ្រពី សំណាក់​ទស្សនិកជន​យ៉ាងច្រើន ព្រោះតែទឹកដមសម្លេងដ៏ពិរោះ របស់តារាកំប្លែង និងអត្ថន័យរបស់ចម្រៀង ដែលមានន័យចាក់​ដល់​បេះដូង។

ដូចបានឃើញ នៅក្នុងចំណងជើងស្រាប់ អត្ថន័យក្នុងបទចម្រៀង បានបង្ហាញពីគូរស្នេហ៍មួយគូ ដែល​ស្រលាញ់​គ្នា តែដុល្លារបានបំបែកពួកគេចេញពីគ្នា ព្រោះតែគ្រួសារខាងប្រុសក្រីក្រ មិនអាចបំពេញតាមតម្រូវការ របស់​ខាង​ស្រីបាន។ ចំណែកអ្នកថ្មីអាចផ្តល់អ្វីៗគ្រប់យ៉ាង តាមការចង់បាន [...]

នាង ខ្ញុង ប្រតិកម្ម​ចំពោះ​ការ​ចុះ​ផ្សាយ​ថា នាង​ចង់​បាន​ប្ដី​អ្នក​មាន

នាង ខ្ញុង ប្រតិកម្ម​ចំពោះ​ការ​ចុះ​ផ្សាយ​ថា នាង​ចង់​បាន​ប្ដី​អ្នក​មាន

ការចុះផ្សាយពីរឿងរ៉ាវផ្ទាល់ខ្លួន របស់តារាកំប្លែង អ្នកនាង ខ្ញុង ពីសំណាក់សារព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើឲ្យអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ចេញមុខមកធ្វើប្រតិកម្មខ្លាំងៗ។ មិនត្រឹមតែការចុះ​ផ្សាយ​របស់​សារព័ត៌មានទេ តែអ្នកនាង ខ្ញុង ក៏បានសម្ដែងការមិនសប្បាយចិត្ត ទៅលើការបេញ្ចេញយោបល់ ឬការបន្ទរ របស់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលមានលក្ខណៈជេរប្រទេច និងការរិះគន់ មិនប្រកប​ដោយ​ការ​ស្ថាបនានោះ។

តើការក្ដៅក្រហាយរបស់នាង ស្រេង សុកាន់ដា មានដល់កម្រិតណា ទើបតារាកំប្លែងដ៏មានប្រជាប្រិយរូបនេះ ទ្រាំមិនបាន រហូតចេញជាវីដេអូប្រតិកម្ម នៅលើបណ្ដាញសង្គម តបមកខាងសារព័ត៌មាន និងក្រុមអ្នកលេង​ហ្វេសប៊ុកវិញ?

តាមពិតទៅ ការចុះផ្សាយនោះ ជាការដកស្រង់សម្ដី​របស់អ្នកនាង ខ្ញុង ខ្លួនឯង ដែលបានផ្ដល់កិច្ចសម្ភាស ទៅ​សារព័ត៌មាន​ក្នុងស្រុកនោះ។ តារាមេម៉ាយកូនមួយរូបនេះ បានថ្លែងនៅក្នុងកិច្ចសម្ភាសនោះថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...