អំ សំអាត៖ រដ្ឋាភិបាលមិនហ៊ានស្តោះទឹកមាត់ ដាក់ទ្រូងឯង
គ្រួសារជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះ នៅក្នុងព្រឹត្តិការណ៍បាញ់សម្លាប់កម្មករ នៅលើផ្លូវវ៉េងស្រេង សុទ្ធតែទទូចដល់រដ្ឋាភិបាល ឱ្យធ្វើការស៊ើបអង្កេតរកជនប្រព្រឹត្តិមកផ្តន្ទាទោស ប៉ុន្តែការស្នើសុំ ហាក់មិនមានការយកចិត្តទុកដាក់ ពីរដ្ឋាភិបាលប៉ុន្មានទេ។ ចំពោះការមិនយកចិត្តទុកដាក់ក្នុងការស៊ើបអង្កេតនេះ ត្រូវបានលោក អ៊ំ សំអាត យល់ថា នោះដោយសារ តែកងកម្លាំងដែលប្រើអំពើហិង្សា និងបាញ់សម្លាប់កម្មករ គឺជាកងកម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាល។
មន្រ្តីឃ្លាំមើលសិទ្ធិមនុស្ស របស់អង្គការសិទ្ធិមនុស្សលីកាដូ រូបនេះ បានពន្យល់ថា៖ «គេអត់ហ៊ានធ្វើការស៊ើបអង្កេតរកយុត្តិធម៌ទេ ពីព្រោះកាលណាស៊ើបអង្កេតទៅ វាហាក់ដូចស្តោះទឹកមាត់លើទ្រូងឯង ព្រោះរដ្ឋាភិបាលជាអ្នកបញ្ចេញកម្លាំង [...]