Posts tagged as "Cheam Yeap"

ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ដាក់​ពង្រាយ​ទ័ព​ព័ទ្ធ​ក្រុង ដោយ​រដ្ឋាភិបាល​កម្ពុជា

ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ដាក់​ពង្រាយ​ទ័ព​ព័ទ្ធ​ក្រុង ដោយ​រដ្ឋាភិបាល​កម្ពុជា

ភ្នំពេញ៖ ប្រតិកម្មប្រឆាំងនឹងការដាក់ពង្រាយកងទ័ព រួមនឹងសម្ភារៈសឹកធុនធ្ងន់ផង ក្រោមមូលហេតុដើម្បី​ពង្រឹកសន្តិសុខ​ជាតិ និងសុវត្ថិភាពសង្គម របស់រដ្ឋាភិបាលចាំផ្ទះ បានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះរួមមានមន្ត្រីសង្គមស៊ីវិល និងមន្ត្រី​បក្ស​ប្រឆាំងផង។ ពីសហរដ្ឋអាមេរិក ទីកន្លែងដែលលោកកំពុងបំពេញបេសកកម្មនោះ លោកសម រង្សី បានអំពាវនាវឲ្យ​រដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់ នូវអំពើនេះ ខណៈដែលអន្តរជាតិនានា បានសម្ដែងការព្រួយបារម្ភ។


ក្បួនម៉ូតូរបស់កងកម្លាំងអាវុធហត្ថ ដែលបានចូលទៅដល់ក្នុងវត្តអារាមមួយ នៅភ្នំពេញ។ (រូបថត AFP)

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងបំពេញបេសកម្មនៅសហរដ្ឋអាមេរិក [...]

កែម ឡី៖ កឹម សុខា និង សម រង្ស៊ី អាច​នឹង​បែក​បាក់​គ្នា

កែម ឡី៖ កឹម សុខា និង សម រង្ស៊ី អាច​នឹង​បែក​បាក់​គ្នា

បន្ទាប់ពីការវិលត្រលប់ចូលកម្ពុជា កាលពីថ្ងៃទី១៩ខែកក្កដារបស់លោក សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំងធំជាងគេ ហើយដែលត្រូវបានអមដំណើរដោយលោក កឹម សុខា ជាដៃគូរួមជិតស្និត ក្នុងគណបក្សនោះមក មានមតិជា​ច្រើន​បាន​លើកឡើងពីវិបត្តិនៃការបែកបាក់ ថានឹងអាចកើតមានឡើង រវាងសម្ព័ន្ធភាពនៃមេដឹកនាំគណបក្សប្រឆាំងទាំងពីរ។


លោក កឹម សុខា (រូបខាងឆ្វេង) អមដំណើរប្រធានបក្សលោក សម រង្សី ត្រឡប់ចូលកម្ពុជាវិញកាលពីថ្ងៃទី១៩ខែកក្កដា។ (រូបថត MONOROOM.info)

ការវិលត្រឡប់របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ត្រូវបានអ្នកគាំទ្ររបស់លោក និងរបស់គណបក្ស ចេញមកទទួលស្វាគមន៍រាប់សែននាក់ លើសពីការរំពឹងទុក ហើយបាន​ឈរអម​សងខាងផ្លូវ តាំងពីព្រលាន​យន្តហោះ​អន្តរជាតិ រហូតដល់ទីលានប្រជាធិបតេយ្យ ប្រកបដោយសាមគ្គីភាព [...]

ជាម យៀប ចាត់​ទុក​សកម្មភាព​តំណាង​រាស្រ្តបក្ស​ជំទាស់ ថា«ក្បត់ជាតិ»

ជាម យៀប ចាត់​ទុក​សកម្មភាព​តំណាង​រាស្រ្តបក្ស​ជំទាស់ ថា«ក្បត់ជាតិ»

លោក ជាម យៀប តំណាងរាស្រ្តគណៈបក្សប្រជាជន ដែលជាគណបក្សកាន់អំណាច បានចាត់ទុកសកម្មភាព​របស់​ក្រុម​តំណាងរាស្រ្តគណៈបក្សជំទាស់ ថាជាការ«ក្បត់ជាតិ» បន្ទាប់ពីក្រុមតំណាងរាស្រ្តទាំងនេះស្នើរទៅភាគីបរទេសទាំងឡាយ កុំឲ្យចុះហត្ថលេខាជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើត ក្រោយការបោះឆ្នោតជាតិនា​ថ្ងៃ​ទី២៨ខែកក្កដា។


លោក ជាម យៀប តំណាងរាស្រ្តគណៈបក្សប្រជាជន។ (រូបថត វិទ្យុជាតិកម្ពុជា)។

អ្នកនាំពាក្យគណៈសង្រ្គោះជាតិលោក យ៉ែម បុញ្ញរិទ្ធ ថ្លែងប្រាប់មនោរម្យព័ងអាំងហ្វូនៅព្រឹកនេះថា វាចាំបាច់ឲ្យ​មានការ​ព្យួរ​នូវការចុះហត្ថលេខានេះ និងគួរបន្តនៅក្រោយការបោះឆ្នោត។ លោក បញ្ជាក់ថា៖ «បច្ចុប្បន្នអ្នកតំណាងរាស្រ្ត ដេញអ្នក​តំណាងរាស្រ្ត»។ លោក បន្តថាអ្នកតំណារាស្រ្ត [...]

កម្ពុជា៖ រដ្ឋសភា​អនុម័ត​ច្បាប់ តែ​មតិ​ថា​ជា​ច្បាប់​ដែល​មាន​ចរិក​នយោបាយ

កម្ពុជា៖ រដ្ឋសភា​អនុម័ត​ច្បាប់ តែ​មតិ​ថា​ជា​ច្បាប់​ដែល​មាន​ចរិក​នយោបាយ

ភ្នំពេញ៖ ទីបំផុតទៅ ច្បាប់ស្តីពី«ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តិឡើងក្នុងរយៈកាល​នៃកម្ពុជា​ប្រជាធិបតេយ្យ» ត្រូវបានអនុម័តកិច្ចប្រជុំវិសាមញ្ញ របស់រដ្ឋសភា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣នេះ ដោយ​សម្លេងគាំទ្រ៨៦លើ៨៦សម្លេង។ តែសម្រាប់មតិមួយចំនួន យល់ថា ការអនុម័តច្បាប់នេះ មានចរិកនយោបាយ បម្រើឲ្យ គណបក្សកាន់អំណាច ខណៈដែលការបោះឆ្នោតនឹងឈានមកដល់ ក្នុងចុងខែកក្កដាខាងមុខ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

បន្ទាប់ពីមានការស្នើសុំរបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ខែឧសភានោះមក រដ្ឋសភារបស់ប្រទេសកម្ពុជា បាន​បើក​កិច្ចប្រជុំ«វិសាមញ្ញ»មួយ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីពិភាក្សានិងអនុម័តច្បាប់មួយនេះ [...]

សង្គមស៊ីវិល ៖ តំណាងរាស្ត្រ គួរ​តែ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ពិភាក្សា​ច្បាប់

សង្គមស៊ីវិល ៖ តំណាងរាស្ត្រ គួរ​តែ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ពិភាក្សា​ច្បាប់

សង្គមស៊ីវិលរិះគន់រដ្ឋសភា ដែលបិទសិទ្ធិ អ្នកតំណាងរាស្ត្រ មិនឲ្យធ្វើការជជែកពិភាក្សា លើសេចក្តីព្រាងច្បាប់ ឬលើ​វិសោធនកម្មលើច្បាប់នានា មុននឹងធ្វើការអនុម័ត។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ MONOROOM.info photo/ O.Vary។

លោក សុន ឆ័យ តំណាងរាស្រ្តមកពីបក្សប្រឆាំង ត្រូវបានប្រធានរដ្ឋសភា បញ្ឈប់ការពិភាក្សាភ្លាមៗ ដោយលើកឡើងថា​តំណាងរាស្រ្តភាគច្រើន បានឯកភាពយល់ព្រមរួចហើយ ដោយបញ្ជាក់ថាលោក សុន ឆ័យ មិនអាច «ធ្វើការអត្ថាធិប្បាយ​បន្ថែមទេ ព្រោះបានអត្ថាធិប្បាយច្រើន ក្នុងពេលពិភាក្សានេះ»។

ការហាមប្រាមនេះធ្វើឡើង ក្រោយពីលោកសុន ឆ័យ បានលើកពីគោលការណ៍ ការពារចំពោះប្រយោជន៍សាធារណៈ ការពារប្រយោជន៍ប្រជាពលរដ្ឋ ការពារបរិដ្ឋានព្រៃឈើ ទាក់ទងនឹង ការកសាងទំនប់វារីអគ្គិសនីសេសាន២ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...