Posts tagged as "Cheam Yeap"

ជាម យៀប៖ រដ្ឋ​សភា​ដំបូង​ជា​រដ្ឋសភា​«ពេញ​លក្ខណៈ»​ច្បាប់

ជាម យៀប៖ រដ្ឋ​សភា​ដំបូង​ជា​រដ្ឋសភា​«ពេញ​លក្ខណៈ»​ច្បាប់

គណបក្សប្រជាជនគោរពច្បាប់មួយរយភាគរយ គោរពតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ច្បាប់ស្តីពីការបោះឆ្នោត ជ្រើស​តាំងតំណាងរាស្រ្ត គោរពតាមព្រះរាជសារ ព្រះមហាក្សត្រនរោត្តម សីហ មុនី និងគោរពតាមមាត្រា៨២ថ្មី នៃរដ្ធធម្មនុញ្ញ។ នេះជាការលើកឡើងរបស់លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋសភាទើបនឹងតែងតាំងថ្មី។


រូបថតអនុស្សាវរីយ៍រវាងព្រះមហាក្សត្រ និងក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប បញ្ជាក់ថា ក្នុងកិច្ចដាក់ឲ្យដំណើរការ នៃកិច្ច​ប្រជុំរដ្ឋសភាដំបូងនេះ [...]

​បក្ស​ប្រជាជន និង​បក្ស​សង្គ្រោះជាតិ ចោទ​គ្នា​ថា​ធ្វើ​«រដ្ឋ​ប្រហារ»​រដ្ឋ​ធម្មនុញ្ញ

​បក្ស​ប្រជាជន និង​បក្ស​សង្គ្រោះជាតិ ចោទ​គ្នា​ថា​ធ្វើ​«រដ្ឋ​ប្រហារ»​រដ្ឋ​ធម្មនុញ្ញ

ការប្រជុំរដ្ឋសភាលើកដំបូងថ្ងៃទី២៣ ខែកញ្ញា ការបោះឆ្នោតតែងតាំងរដ្ឋាភិបាលតាមវិធីបោះឆ្នោតដោយ«កញ្ចប់» ជាការ​រំលោភលើរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។ រាល់ការរៀបចំ«ក្បាលម៉ាស៊ីន» ទាំងរដ្ឋសភា ទាំងរដ្ឋាភិបាល ជាការវិលត្រឡប់ទៅរក​របបកុម្មុយនីស ដែលប្រើប្រាស់នូវប្រព័ន្ធ«បក្សតែមួយ» ដែលផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស១៩៩១ ដោយបាន​កំណត់​ថាកម្ពុជាប្រកាន់នូវរបប«ប្រជាធិបតេយ្យសេរីពហុបក្ស»។ ជាសភា និងជារដ្ឋាភិបាលមិនតំណាងឲ្យ​ឆន្ទៈប្រជាពលរដ្ឋ​នោះ​ឡើយ ពិសេសនេះជាការធ្វើ«រដ្ឋប្រហារ»រដ្ឋធម្មនុញ្ញ។ នេះជាការលើកឡើងរបស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅ​កម្ពុជា។


លោក សម រង្ស៊ី និងលោក កឹម សុខា នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - លោក សម រង្ស៊ី [...]

បក្ស​សង្រ្គោះ​ជាតិ​គ្រោង​ធ្វើ​បាតុកម្ម​លើក​ទី​៣ បក្ស​ប្រជាជន​ត្រៀម​ការពារ

បក្ស​សង្រ្គោះ​ជាតិ​គ្រោង​ធ្វើ​បាតុកម្ម​លើក​ទី​៣ បក្ស​ប្រជាជន​ត្រៀម​ការពារ

បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានសម្រេចប្រជុំសភា និងបង្កើតរដ្ឋាភិបាលដោយឯកបក្ស ខណៈគណបក្ស​សង្រ្គោះ​ជាតិ ធ្វើពហិការមិនចូលរួមប្រជុំ នឹងនៅតែបង្ហាញគោលជំហរបដិសេធលទ្ធផលបោះឆ្នោត និងអះអាង ថាអាចនឹង​ធ្វើ​មហាបាតុកម្មអហិង្សាទ្រង់ទ្រាយធំជាលើកទីបីបន្តទៀត។ គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា នោះវាជាសិទ្ធិ​សេរីភាព​ក្នុងការបញ្ចេញមតិ តែក៏បានបញ្ជាក់អះអាងដែរថា នឹងត្រៀមការពារទប់ទល់បាតុកម្មនេះ។


ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីបាតុកម្មលើកទី១ ថ្ងៃទី០៧ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.nfo/ U. Bory)

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ នេះបានថ្លែងប្រាប់​ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូថា គណបក្សសង្រ្គោះជាតិ ពិតជាមានគម្រោង [...]

ធម្មិកោ៖ ហ៊ុន សែន និង​ជាម យៀប ធ្លាប់​គម្រាម​របប​រាជានិយម​

ធម្មិកោ៖ ហ៊ុន សែន និង​ជាម យៀប ធ្លាប់​គម្រាម​របប​រាជានិយម​

ស្ថាប័នព្រះមហាក្សត្រ គឺជាស្ថាប័នកំពូលមួយរបស់ជាតិ ដែលមានលក្ខណៈឯករាជ្យ អព្យាក្រិត្យ ដែលគ្មាននរណាអាច​រំលោភបំពានបានឡើយ។ តែនាពេលកន្លងមក ស្ថាប័នដែលជាទីគោរពសក្ការៈ របស់ប្រជាជនខ្មែរមួយនេះ ត្រូវបានអ្នក​នយោបាយខ្មែរជាច្រើន មានលោក ហ៊ុន សែន និងលោក ជាម យៀម ជាដើម ហាក់មិនបានឲ្យតម្លៃនោះទេ ថែមទាំង​គម្រាមចង់ផ្តួលរំលំរបបរាជានិយមទៀតផង។ នេះបើតាមការលើកឡើង របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ព្រះរាជ​លេខា​ផ្ទាល់របស់ព្រះមហាវីរក្សត្រ។


ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។ (រូបថត samjamphoto.com)

«កម្ពុជាគឺជាប្រទេសកម្មុយនីស គ្រប់ស្ថាប័នទាំងអស់ គឺជាស្ថាប័នរបស់បក្ស»។ [...]

ជាម យៀប បញ្ជាក់​សារ​ជា​ថ្មី៖ រទេះ​នៅ​តែ​បរ ឆ្កែ​នៅ​តែ​ព្រុស

ជាម យៀប បញ្ជាក់​សារ​ជា​ថ្មី៖ រទេះ​នៅ​តែ​បរ ឆ្កែ​នៅ​តែ​ព្រុស

ជាថ្មីម្ដងទៀត គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច បានប្រកាសថាកិច្ចប្រជុំសភាក្នុងថ្ងៃដំបូង នឹង​ប្រព្រឹត្តទៅតាមធម្មតា ដោយមិនមានការពន្យាពេលនោះទេ បើទោះជាគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង​មិន​ចូលរួមប្រជុំក៏ដោយ។


លោក ជាម យៀប ឡើងថ្លែងក្នុងសម័យកាលប្រជុំសភា ទី៩ កាលពីថ្ងៃសុក្រទី១៥ខែកុម្ភះកន្លងមក។ (រូបថត MONOROOM.info/ O. Vary)

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ នេះថា៖ «បើទោះជាមិនមានការចូលរួមពីគណបក្សសង្រ្គោះជាតិ ក៏គណបក្សប្រជាជនកម្ពុជា នៅតែអាច​ដំណើរការប្រជុំសភាបានដែរ។ រទេះនៅតែបរ ឆ្កែនៅតែព្រុស»។

លោក ជាម យៀប ពន្យល់ថានៅពេលដែលសភា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...