គណៈកម្មាធិការចម្រុះឯករាជ្យនឹងត្រូវបង្កើត តែបក្សប្រឆាំងសុំពង្រីកសមាសភាព
ភ្នំពេញ៖ គណៈកម្មាធិការចម្រុះឯករាជ្យមួយ ទំនងជានឹងអាចចេញជារូបរាង ក្រោយពីមានជំនួបរវាង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តំណាងមកពីគណបក្សប្រជាជនកម្ពុជា និងមកពីគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃសៅរ៍ទី៣ ខែសីហានេះ នៅទីស្តីការគ.ជ.ប។ ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិ សមាសភាពដែលត្រូវបានកំណត់ឡើង មិនសមប្រកបនឹងអាចធានាបាន នូវយុត្តិធម៌មិនលំអៀងនោះឡើយ។
ពីឆ្វេងទៅស្ដាំ លោក គួយ ប៊ុនរឿន លោក យឹម សុវណ្ណ លោក ហូ វ៉ាន់ មន្ត្រីរបស់គណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី៣ខែសីហានេះ។ (រូបថត MONOROOM.info/ O. Vary)
ក្នុងជំនួបត្រីភាគីលើកទីមួយ ដែលមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជាដែលមាន លោក ព្រុំ សុខា ជាតំណាង និងគណបក្សសង្គ្រោះជាតិ មានលោក គួយ [...]