Posts tagged as "Phay Siphan"

ផៃ ស៊ីផាន៖ «មេ​ឬមីស្រី» សម្រាប់​ហៅ​ស្រ្តី​បាតុករ​ចំណាស់​ម្នាក់

ផៃ ស៊ីផាន៖ «មេ​ឬមីស្រី» សម្រាប់​ហៅ​ស្រ្តី​បាតុករ​ចំណាស់​ម្នាក់

សង្គ្រាមពាក្យសម្ដី ជុំវិញពាក្យដ៏ល្បីថ្មីមួយ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ នៅតែបន្តសូរ ឥតអាក់។ អ្នកនៅជុំវិញលោក ហ៊ុន សែន បានខិតខំស្វែងរកការពន្យល់ពាក្យ «មីស្រី» ដែលលោក ហ៊ុន សែន បានថ្លែងជាសាធារណៈ នៅចំពោះប្រជាជាតិ ថានេះជាពាក្យសមញ្ញ ដែលត្រូវបានប្រើ ទៅលើស្ត្រីណាដែល​​មក​ធ្វើ​បាតុកម្ម តែបែរជាមានសកម្មភាព មិនប្រក្រតីទៅវិញ។ សម្រាប់រដ្ឋ​លេខា​ធិការ និងជាអ្នកនាំពាក្យទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន វិញ ពាក្យ«មីស្រី»​នេះ មានការបកស្រាយ មួយទៀតដោយឡែក។

ដំបូងឡើយ លោក ស៊ីផាន ចង់បង្ហាញ ពីស្រ្តីចំណាស់ម្នាក់ ឈ្មោះ ង៉ែត ឃុន ហៅ យាយម៉ាមី ដែលតែងតែ​មាន​វត្តមាន ក្នុងការតវ៉ានានា ទាក់ទងនឹងបញ្ហាសិទ្ធិដីធ្លី សំនៅដ្ឋាន និងសេរីភាព ខាងផ្លូវច្បាប់ជាដើម ដោយលោក ស៊ីផាន ហៅស្ត្រីចំណាស់ មកពីសហគមន៍បឹងកក់ម្នាក់នេះ ថាជាបាតុករអាជីព និងពហុវិស័យ។ បន្ទាប់មក អ្នក​នាំពាក្យទីស្ដីការ បានបបួលគេឯង មកចោទជាសំណួរថា៖ [...]

ផៃ ស៊ីផាន ថា​បក្ស​ប្រឆាំង​ប្ដូរ​មក​យក​ជនល្មើស ជា​សមាជិក​ខ្លួន

ផៃ ស៊ីផាន ថា​បក្ស​ប្រឆាំង​ប្ដូរ​មក​យក​ជនល្មើស ជា​សមាជិក​ខ្លួន

បន្ទាប់ពីមានព្រឹត្តិការណ៍ចាប់ចង បានធ្វើទៅលើក្រុម អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដោយក្រុមអាជ្ញាធរ និង​តុលាការកម្ពុជានោះ ប្រតិកម្មចេះតែធ្លាក់ចុះមក ជាបន្តបន្ទាប់។ ប្រតិកម្មដែលបង្កចំណាប់អារម្មណ៍ ខ្លាំងជាងគេ​នោះ ជាការថ្លែងវាយប្រហារយ៉ាងចាស់ដៃ ទៅលើគណបក្សសង្គ្រោះជាតិ ពីសំណាក់លោក ផៃ ស៊ីផាន រដ្ឋ​លេខា​ធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី។

នៅលើទំព័រហ្វេសប៊ុករបស់លោក អ្នកនាំពាក្យដ៏ល្បីឈ្មោះ បានសរសេរចាប់ផ្ដើមដំបូង ដោយពាក្យសម្ដី​ថ្នមៗ​ថា ការនាំ និងឃាត់ខ្លួន ជនទាំងនោះ ជាដែនសមត្ថកិច្ចរបស់តុលាការ ហើយមានចំណាត់ការ តែទៅលើ​បុគ្គល​ល្មើសច្បាប់តែប៉ុណ្ណោះ មិនស្ថិតក្នុងទិដ្ឋភាពនយោបាយ នោះឡើយ។

ប៉ុន្តែបន្ទាប់ពីនេះមក លោក ផៃ ស៊ីផាន បានឈានមួយជំហានយ៉ាងវែង ទៅរកគណបក្សប្រឆាំងថា៖ «ជាការ​ពិសោធន៍ គណបក្សប្រឆាំង តែងតែយកជនរងគ្រោះជាសមាជិក ឬសកម្មជនរបស់ខ្លួន ទោះបីជាជនទាំង​នោះ [...]

រដ្ឋាភិបាល​​ថា​ ស្ថានទូត​អាមេរិក​មិន​​ឲ្យ​«តម្លៃ»​សន្តិសុខ​ជា​មនុស្ស

រដ្ឋាភិបាល​​ថា​ ស្ថានទូត​អាមេរិក​មិន​​ឲ្យ​«តម្លៃ»​សន្តិសុខ​ជា​មនុស្ស

គ្រាន់តែ នៅក្នុងថ្ងៃសៅរ៍នេះតែមួយ សេចក្ដីប្រកាសព័ត៌មាន និងសេចក្ដីថ្លែងការណ៍ ចំនួនពីរបានកើតឡើង ដើម្បីជាការឆ្លើយឆ្លងគ្នា។ សេចក្ដីប្រកាសព័ត៌មានមួយ ជារបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ដែលបាន​ចេញ​នៅពេលព្រឹក និងមួយទៀត ចេញនៅពេលល្ងាច ជាសេចក្ដីថ្លែងការណ៍ ជារបស់អ្នកនាំពាក្យ នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការកណ្ដាលមួយ របស់រដ្ឋាភិបាល​លោក ហ៊ុន សែន តបទៅនឹងសេចក្ដីប្រកាស របស់ស្ថានទូតអាមេរិក។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ ស្ថានទូតអាមេរិក គ្រាន់តែសម្ដែង នូវការព្រួយបារម្ភ ទៅលើការដាក់​ទោស របស់សាលាដំបូងរាជធានី ទៅលើក្រុមសកម្មជនគណបក្សប្រឆាំង ទាំង១១នាក់ កាលពីថ្ងៃទី២១ ខែ​កក្កដា ក្នុងនោះមានលោក មាជ សុវណ្ណារ៉ា ដែលជាជន​ជាតិអាមេរិកម្នាក់ផង និងបានស្នើឲ្យរដ្ឋាភិបាល​កម្ពុជា ពិនិត្យមើល ការកាត់ក្ដីនោះឡើងវិញ។

សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរថា៖ [...]

ផៃ ស៊ីផាន ហៅ​អង្គការ​លីកាដូ ថា​កំពុង​ការពារ​ជន​«ដៃ​ដល់»

ផៃ ស៊ីផាន ហៅ​អង្គការ​លីកាដូ ថា​កំពុង​ការពារ​ជន​«ដៃ​ដល់»

ការសម្រេចដាក់ទោសទណ្ឌ លើសកម្មជនទាំង១១រូប របស់គណបក្សប្រឆាំង បានបង្កឲ្យមានប្រតិកម្ម កើត​ឡើង​ពីគ្រប់មជ្ឈដ្ឋាន។ បន្ទាប់ពីសេចក្ដីថ្លែងការណ៍ របស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស ហៅ​កាត់ថា លីកាដូ ដែលបានហៅការសម្រេច របស់តុលាការកម្ពុជា ថាមានចរិកនយោបាយនោះមក រដ្ឋលេខា​ធិការ និងជាអ្នកនាំពាក្យ នៃទីស្តីការគណរដ្ឋមន្រ្តី លោក ផៃ សីផាន បានប្រតិកម្មតបវិញ ដោយបានហៅ សេចក្តី​ថ្លែងការណ៍នោះ ថាមានចរិតលំអៀង ដោយមាននិន្នាការនយោបាយ។

លោក ផៃ ស៊ីផាន បានសរសេរ ក្នុងគណនេយ្យហ្វេសប៊ុករបស់លោក ចាត់ទុកថា សេចក្តីថ្លែងការណ៍នោះ ថា​ជាការបំភ័ន និងប្រាសចាកពីគោលដៅយុត្តិធម៌ និងសិទ្ធមនុស្ស ដែលជាអណត្តិរបស់អង្គការ ក្នុងកិច្ចការពារ និងលើកស្ទួយ ដែលជាគោលដៅ របស់អង្គការមិនមែនរដ្ឋាភិបាល លីកាដូ នៅក្នុងវិស័យស្នូលរបស់ខ្លួន។

ប្រតិកម្មនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអង្គការលីការដូ ចេញនូវសេចក្តីថ្លែងការណ៍មួយ [...]

ផៃ ស៊ីផាន៖ សូម សម រង្ស៊ី មេត្តា​បង្ហាញ​ផែនទី​ជា​សាធារណៈ​មក

ផៃ ស៊ីផាន៖ សូម សម រង្ស៊ី មេត្តា​បង្ហាញ​ផែនទី​ជា​សាធារណៈ​មក

បើមានផែនទី ហេតុអ្វីក៏មិនប្រកាសចេញជាផ្លូវការ? តែផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ ហាក់ដូចជាកំពុង​ប្រើ​ស្រមោល នៃផែនទីទាំងនេះ ដើម្បីជាកលឧបាយអ្វីមួយ។ នេះជាអ្វី ដែលគេអាចអានបាន នៅលើ​គណនេយ្យ​ហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្ដីការគណរដ្ឋមន្ត្រី ដ៏ល្បី​ឈ្មោះ ដែល​ស្នើសុំឲ្យប្រធានគណបក្សសង្គ្រោះជាតិ គួរតែមានសេចក្ដី«ថ្លៃថ្នូ» បង្ហាញផែនទី ដែល​គណបក្ស​នេះ​ប្រកាស​ថា ខ្លួនមានពីប្រទេសបារាំង។

លោក ផៃ ស៊ីផាន បានសរសេរ នៅលើជញ្ជាំងគណនេយ្យហ្វេសប៊ុក របស់លោកថា៖ «ឯកឧត្តម សម រង្ស៊ី ត្រូវតែមានសេចក្តីក្លាហាន និងសុចរិត»។ លោកបានសរសេរបន្តថា៖ «ការបង្ហាញផែនទីរបស់ ឯកឧត្តម សម រង្ស៊ី ជាកាតព្វកិច្ច និងសេចក្តីថ្លៃថ្នូរ ក្នុងការបង្ហាញផែនទីអ្វី ដែលជាអំណៈអំណាង និងអ្វី ដែលបង្កឲ្យប្រជា​ពលរដ្ឋខ្មែរ ដែលលោកខំយ៉ាងសស្រាក់សស្រាំ ក្នុងការតាមដាន ក៏ដូចជាចុះទៅជាក់ស្តែង ដល់កន្លែង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...