Posts tagged as "Phay Siphan"

«កាត់​ភក់»​ចុះ​មើល​បង្គោល​ព្រំដែន របស់​ពលរដ្ឋ​​ជាង​៣ពាន់​នាក់​

«កាត់​ភក់»​ចុះ​មើល​បង្គោល​ព្រំដែន របស់​ពលរដ្ឋ​​ជាង​៣ពាន់​នាក់​

ពលរដ្ឋចំនួនជាង៣ពាន់នាក់ បើតាមតួលេខផ្ដល់ដោយ លោក រៀល ខេមរិន្ទ្រ ឬជាង២ពាន់នាក់ បើតាមតួ​លេខ​ផ្ដល់ដោយអ្នកសង្កេតការណ៍ បានធ្វើដំណើរក្នុងថ្ងៃទី១៩ ខែកក្កដានេះ ដើម្បីចុះទៅពិនិត្យមើលបង្គោល​ព្រំដែន លេខ២០៣ ដែលស្ថិតនៅនេះ ​ត្រង់​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។ ប៉ុន្តែ​ដំណើរ​របស់​ក្រុមពលរដ្ឋទាំងនោះ បានជួបនឹងភាពលំបាកជាច្រើន ក្នុងនោះមានដូចជា ការរៀបចំជួបជុំគ្នា និង​ដំណើរ​កាត់​តាម ដងផ្លូវដែលសម្បូរដោយភក់ជ្រាំ នារដូវវស្សាជាដើម។

លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តមណ្ឌលស្វាយរៀង មកពីគណបក្សសង្រ្គោះជាតិ បានថ្លែងរៀបរាប់ ការ​ណាត់ពេលជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ បានធ្វើឡើងតាំងពីម៉ោង៥ព្រឹក តែទម្រាំ​បាន​ជួបជុំគ្នា និងចេះតែមានពលរដ្ឋ មកចូលរួមកាន់តែច្រើននោះ ទើបការចាកចេញ ពីទីណាត់ជួប ត្រូវ​អូស​បន្លាយ​ពេលដល់ម៉ោង៦។ លោក បានថ្លែងឲ្យដឹងទៀតថា គម្រោងដំបូងថា [...]

ផៃ ស៊ីផាន ថា​សភា​​អ៊ឺរ៉ុប​ដាក់​សម្ពាធ​កម្ពុជា ឲ្យ​ទម្លាក់​ច្បាប់ NGO

ផៃ ស៊ីផាន ថា​សភា​​អ៊ឺរ៉ុប​ដាក់​សម្ពាធ​កម្ពុជា ឲ្យ​ទម្លាក់​ច្បាប់ NGO

មួយថ្ងៃក្រោយសេចក្ដីថ្លែងការណ៍ របស់សភានៃសហភាពអ៊ឺរ៉ុប ស្នើឲ្យកម្ពុជាទម្លាក់ចោល នូវគម្រោងច្បាប់ ស្ដី​ពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនោះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានធ្វើប្រតិកម្មតបវិញ ដោយបានចាត់​ទុក​ថា នោះជាការ«ដាក់សម្ពាធ ឬជ្រៀតជ្រែក» ដល់ការងារ ឬដែនអធិបតេយ្យភាពឯករាជ្យ របស់កម្ពុជា។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានស្រង់សម្ដី​ដោយ​សារព័ត៌មាន នៅក្នុងស្រុកមួយ បានហៅសេចក្តីថ្លែងការណ៍ របស់សភាអឺរ៉ុប ដែលហាក់ដាក់សម្ពាធ មកលើ​រដ្ឋាភិបាលកម្ពុជា ដែលជាដៃគូសហការនោះ មិនមែនជារឿងសមរម្យនោះទេ។ មន្ត្រីរដ្ឋាភិបាលរូបនេះ បាន​បញ្ជាក់ថា ការតាក់តែងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំនៅកម្ពុជា នាពេលនេះ មានមូលដ្ឋានច្បាស់លាស់ត្រឹមត្រូវ ដោយមិនមែនបញ្ចប់សកម្មភាព របស់អង្គការសង្គមស៊ីវិលនោះទេ ។

សេចក្ដីថ្លែងការណ៍របស់សភា នៃសហគមអ៊ឺរ៉ុប [...]

សារព័ត៌មាន​វៀតណាម​ចាប់​អារម្មណ៍ លិខិត​ចំហរ​របស់ ផៃ ស៊ីផាន

សារព័ត៌មាន​វៀតណាម​ចាប់​អារម្មណ៍ លិខិត​ចំហរ​របស់ ផៃ ស៊ីផាន

សារព័ត៌មានផ្លូវការ របស់ប្រទេសវៀតណាម មិនតិចជាង៥ទេ ដែលបានផ្សាយពីលិខិតចំហរ របស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី របស់រដ្ឋាភិបាលកម្ពុជា។ ការផ្សាយរបស់​សារព័ត៌មាន​ផ្លូវការទាំងនោះ ត្រូវបានគេហទំព័រតូចជាច្រើនទៀត យកទៅចុះផ្សាយជាបន្តបន្ទាប់ បង្ក​ឥទ្ធិពល​ឲ្យលិខិតចំហរ របស់លោក ផៃ ស៊ីផាន មានកម្លាំងកាន់តែខ្លាំងឡើង។

សម្រាប់សារព័ត៌មានវៀតណាមទាំងនោះ លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាលកម្ពុជាតែម្ដង មិន​មែន​ត្រឹមតែ ជាអ្នកនាំពាក្យ ឲ្យទីស្ដីការគណៈរដ្ឋមន្ត្រីនោះទេ។ ដូចជាឃ្លាមួយនេះ «Phát ngôn viên Chính phủ Campuchia, ông Phay Siphan» ដែលសរសេរឡើង ដោយសារព័ត៌មាន «Vietnam Pus»។ សារព័ត៌មាន​ផ្លូវការមួយនេះ មិនបានស្រង់«លិខិតចំហរ» របស់លោក ផៃ [...]

ផៃ ស៊ីផាន ថា អ៊ុំ សំអាន មាន​ចេតនា​យក​ជើង​ជាន់​ផែនទី​ព្រំដែន

ផៃ ស៊ីផាន ថា អ៊ុំ សំអាន មាន​ចេតនា​យក​ជើង​ជាន់​ផែនទី​ព្រំដែន

សង្គ្រាមពាក្យសម្ដី ជុំវិញរឿងព្រំដែន កម្ពុជា-វៀតណាម នៅបន្តទៅមុខ មិនចេះដាច់។ ហើយការឆ្លើយឆ្លង ទាក់ទងនឹងការយកជើង «ជាន់»ផែនទីផ្លូវការ ក៏ដូចជានៅទាន់ស្ងាត់នៅឡើយដែរ។ លើកនេះ ដល់វេនលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រីម្ដង ដែលបានសរសេរចោទ ដោយត្រង់ៗ តំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ថាមានចេតនាយកជើងជាន់ផែនទីផ្លូវការ ដែលត្រូវបាន​ទេសរដ្ឋមន្ត្រីទទួលបន្ទុកខាងព្រំដែន លោក វ៉ា គឹមហុង យកមកបង្ហាញ នៅក្នុងសន្និសីទសារព័ត៌មាន កាល​ពីថ្ងៃទី២ ខែកក្កដា។

នៅលើគណនេយ្យហ្វេសប៊ុក «អង្គភាពប្រតិកម្មរហ័ស» ដែលគេស្គាល់ថា ជារបស់លោក ផៃ ស៊ីផាន នោះ មាន​សរសេរថា៖ «អ្នកតំណាងរាស្រ្ត អ៊ុំ សំអាន មណ្ឌលសៀមរាប របស់គណបក្សសង្រ្គោះជាតិ បានយកជើងជាន់​ដោយចេតនា លើផែនទីផ្លូវការ ដែលជាមរតករបស់ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ជាមួយនិង​(សេច)ក្ដី​ប្រកាស មិនទទួលស្គាល់ផែនទីផ្លូវការ ដែលបានតម្កល់នៅអង្គការ [...]

វៀតណាម​ថា បញ្ហា​ព្រំដែន​កើត​ឡើង​ដោយ​ពួកជ្រុល​និយម​កម្ពុជា

វៀតណាម​ថា បញ្ហា​ព្រំដែន​កើត​ឡើង​ដោយ​ពួកជ្រុល​និយម​កម្ពុជា

ក្នុងថ្ងៃទី៣០ ខែមិថុនាម្សិលម៉ិញនេះ ក្រសួងការបរទេសវៀតណាម បានចេញលិខិតថ្កោលទោសមួយ ចំពោះ​ការប៉ះទង្គិចគ្នារ វាងប្រជាពលរដ្ឋកម្ពុជា និងវៀតណាម កាលពីថ្ងៃទី២៨ ខែមិថុនា ខណៈប្រទេសមួយនេះ មិន​បានឆ្លើយតប នូវកំណត់ទូតទាំង១២ របស់កម្ពុជានៅឡើយនោះ។

សារព័ត៌មានក្នុងស្រុកមួយ បានធ្វើការចុះផ្សាយថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាយប៊ិញ (Le hai binh) បញ្ជាក់ដូច្នេះថា «យើងខ្ញុំសូមរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពហិង្សា ដែលប្រព្រឹត្ត​ដោយជនជ្រុលនិយមកម្ពុជា។ (…) ល្មើសច្បាប់ប្រទេសទាំងពីរ, សន្ធិសញ្ញា, អនុសញ្ញា និងកិច្ចព្រមព្រៀង រវាង​ប្រទេសវៀតណាម និងកម្ពុជា។ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការ បោះបង្គោលព្រំដែន និងទំនាក់ទំនងដ៏ល្អ រវាង​វៀតណាម និងកម្ពុជា។ (…) សូមអំពាវនាវ ឲ្យស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ត្រូវមានវិធានការទប់ស្កាត់ កុំឲ្យ​សកម្មភាពដដែលនេះ កើតឡើងជាថ្មីទៀត។»

លោក ខៀវ សុភ័គ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...