Posts tagged as "Phay Siphan"

ជន​គម្រាម​សម្លាប់ សុខ ទូច អាច​គ្មាន​ទោស​បើ​តាម សុខ សំអឿន

ជន​គម្រាម​សម្លាប់ សុខ ទូច អាច​គ្មាន​ទោស​បើ​តាម សុខ សំអឿន

យុវជនដែលគម្រាមសម្លាប់ លោក សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវ បញ្ហាព្រំដែន របស់រាជបណ្ឌិតសភា តាម​បណ្ដាញសង្គមនោះ អាច«មានទោស ឬគ្មានទោស» នៅក្នុងលក្ខខណ្ឌ ដែលអាជ្ញាធរ ត្រូវរកឲ្យឃើញ នូវ​«ចេតនាពិត»ប្រាកដមួយ, រកឲ្យឃើញ នូវ«សម្ភារៈ នៃគម្រោង»ការ របស់ខ្លួន និងព្យសនកម្ម (ការខូចខាត) មួយ បានកើតឡើងហើយ។ នេះជាការថ្លែងពន្យល់ តាមផ្លូវច្បាប់ របស់លោកមេធាវី សុខ សំអឿន ដែលជា​អ្នក​ជំនាញខាងច្បាប់ ដ៏ល្បីឈ្មោះ នៅកម្ពុជា។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក សុខ សំអឿន ដែលជាអតីត នាយកប្រតិបត្តិ នៃ​អង្គការ មិនមែនរដ្ឋាភិបាលមួយនោះ បានទទួលស្គាល់ថា ការគម្រាមសម្លាប់ជនណាម្នាក់ ដោយបុគ្គល​មួយ​ផ្សេងទៀត ទោះតាមរូបភាពណាក៏ដោយ តាមច្បាប់ខ្មែរត្រូវតែមានទោស។ លោកបានថ្លែងថា ដូចករណីការ​គម្រាមសម្លាប់ តាមរយៈហ្វេសប៊ូកជាដើម ត្រូវតែមានទោស គ្រាន់តែទោស ដែលត្រូវទទួលនោះ មាន​កម្រិត​ស្រាល ហើយប្រឈម [...]

ផៃ ស៊ីផាន យល់​ស្រប​តាម សម រង្ស៊ី តែ...

ផៃ ស៊ីផាន យល់​ស្រប​តាម សម រង្ស៊ី តែ...

«ខ្មែរអ្នកស្នេហាជាតិទាំងអស់ មិនត្រូវចាញ់ល្បិចបំបែកបំបាក់ របស់បរទេសឈ្លានពានទេ ហើយត្រូវរួមគ្នា​ជា​ធ្លុងមួយ ដើម្បីការពារទឹកដីប្រទេសយើង ឲ្យបានគង់វង្ស។» នេះជាការលើកឡើង របស់លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៅលើបណ្ដាញសង្គម ដែលជាការយល់ស្រប និងដើម្បីឆ្លើយឆ្លងតប​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

បន្ទាប់ពីយុទ្ធនាការផ្ទៀងផ្ទាត់ផែនទីព្រំដែនកម្ពុជា របស់រដ្ឋាភិបាលកម្ពុជា បានធ្វើឡើងជាហូរហែ និងត្រូវបាន​បញ្ចប់កាលពីសប្ដាហ៍មុន លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោកថា៖ «បញ្ហា​ព្រំដែន និងបូរណភាពទឹកដីប្រទេសកម្ពុជា មិនមែនជាបញ្ហារវាងខ្មែរ និងខ្មែរទេ ហើយក៏មិនមែន ជាបញ្ហារវាង​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែរ»។ មេបក្សរូបនេះ បានរំលេចឡើង នូវអ្នកដែល​ទទួល​ខុសត្រូវ ក្នុងការដោះស្រាយបញ្ហានោះថា ជា«ការពិត គឺជាបញ្ហារវាងខ្មែរ [...]

រវាង​ការ​«ផ្ទៀង​ផ្ទាត់»​ផែនទី និង​ការ​«បាត់​ដី» ណា​មួយ​សំខាន់?

រវាង​ការ​«ផ្ទៀង​ផ្ទាត់»​ផែនទី និង​ការ​«បាត់​ដី» ណា​មួយ​សំខាន់?

មន្ត្រីរដ្ឋាភិបាល ជាពិសេសលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោល​ព្រំដែន​កម្ពុជា  សុទ្ធតែអះអាងថា ខ្សែបន្ទាត់ ដែលមានក្នុងផែនទី មកពីបារាំង «ត្រួតស៊ីគ្នា» នឹងខ្សែរបន្ទាត់ របស់​ផែនទី របស់រដ្ឋាភិបាល ដែលកំពុងតែប្រើប្រាស់សព្វថ្ងៃ។ ជាមួយគ្នានេះ ការផ្ទៀងផ្ទាត់ផែនទីមកពី UN ក៏ត្រូវ​បាន​អះអាងថា ដូចគ្នានឹងផែនទីរដ្ឋាភិបាលដែរ។ ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បាន​ធ្វើឡើង​សឹង​​តែ​រាល់​លើក ជារៀងនៅក្រោយ ការផ្ទៀងផ្ទាត់ផែនទីនានា នៅវិមានសន្តិភាព (វិមានរដ្ឋាភិបាល)។

ការអះអាងខាងលើ របស់លោក វ៉ា គឹមហុង មិនបានធ្វើឲ្យមន្រ្តី និងអ្នកគាំទ្រមួយចំនួន នៃក្រុមប្រឆាំង អស់ចិត្ត​នោះឡើយ ព្រោះតែបញ្ហាផ្ទៀងផ្ទាត់ផែនទីនេះ មិនបានបង្ហាញ ពី«ការពិត» ថាតើនៅតាម​ព្រំដែន មានការ​បាត់​បង់ដីឬអត់។ តាមលោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បានបង្ហាញ នូវទស្សនៈផ្ទាល់ខ្លួន​ថា បើទោះបី​ជា​ផែនទី ដែលបានទទួលមកពី [...]

រឿង​ព្រំដែន ជា​រឿង​«ផ្ដាច់​មុខ»​របស់​រដ្ឋាភិបាល?

រឿង​ព្រំដែន ជា​រឿង​«ផ្ដាច់​មុខ»​របស់​រដ្ឋាភិបាល?

នៅចំពោះភាពចម្រូងចម្រាស នៃបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលបានកើតចេញ ពីភាពមិនច្បាស់លាស់ នៃផៃនទីកំណត់ព្រំសីមា រវាងប្រទេសទាំងពីរនោះ រដ្ឋាភិបាលកម្ពុជាបានសម្រេច ជ្រើសរើសយក​កណ្ដាប់​ដៃ​ដែក ជាថ្មីទៀត ដើម្បីបំបាត់ចោល នូវពាក្យ«រដ្ឋាភិបាល ប្រើប្រាស់ផែនទីក្លែងក្លាយ» ជាអ្វីដែល​រដ្ឋាភិបាល​ខ្លួន​ឯង និយាយថា ជាការបំភ័ន្ដ ញុះញង់ និងជាការកេងចំណេញ ខាងនយោបាយ របស់ក្រុម​គណបក្ស​​ប្រឆាំង។

មិនត្រឹមតែប៉ុណ្ណឹង រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការងារ និងតួនាទីពាក់ព័ន្ធ នឹងបញ្ហាព្រំដែន គឺជាសមត្ថកិច្ច និង​ការទទួលខុសត្រូវ«ផ្តាច់មុខ»របស់រាជរដ្ឋាភិបាល ដែលទទួលបានការអនុញ្ញាត និងសុពលភាពីសភាជាតិ និង​ស្ថាប័នព្រះហាក្សត្រនោះ។ លោក ផៃ ស៊ីផាន បាននិយាយ ចាត់ទុក«ការបំភ័ន្ត និងញុះញង់​ជា​សាធារណៈ»​ទាំងនោះ ថាជាចេតនានៃក្រុមឧទ្ទាម [...]

ផៃ ស៊ីផាន៖ សីហនុ និង សីហមុនី ​ទទួល​​ស្គាល់​​ផែនទី​រដ្ឋាភិបាល

ផៃ ស៊ីផាន៖ សីហនុ និង សីហមុនី ​ទទួល​​ស្គាល់​​ផែនទី​រដ្ឋាភិបាល

ផែនទីសព្វថ្ងៃ ដែលរដ្ឋាភិបាលបាន និងកំពុងប្រើប្រាស់ សុទ្ធសឹងជាផែនទី ដែលទទួលស្គាល់ ដោយអង្គ​អតីត​ព្រះមហាក្សត្រ នរោត្ដម សីហនុ និងព្រះមហាក្សត្រសព្វថ្ងៃ ព្រះនរោត្ដម សីហមុនី។ នេះជាការថ្លែងអះអាង របស់​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្រ្តី ដែលជាសេនាធិការ​ដ៏​សំខាន់​មួយ នៃរដ្ឋាភិបាលរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សរសេរនៅលើ ទំព័រហ្វេសប៊ុកដ៏ល្បីល្បាញ លោក ផៃ ស៊ីផាន បានអះអាងថា៖ «បើយោងតាមឯកសារ របស់​ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ (អតីតព្រះមហាក្សត្រកម្ពុជា) ដែលព្រះអង្គបានឡាយ​ព្រះចុត​ហ្មាយផ្ញើជូន ឯកឧត្តម ផាំ វ៉ាន់ដុង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៩ នោះ ព្រះអង្គបានលើកឡើងថា “ផ្អែកតាម​ផែនទីបារាំង” ហើយសាធារណៈជនបានដឹងឮ ពីការផលិតផែនទី របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនផងដែរ»។

មន្ត្រីអ្នកនាំពាក្យ បានស្រង់ព្រះសំណេរមួយ របស់អតីតព្រះមហាក្សត្រ សីហនុ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...