Posts tagged as "Anti-corruption"

រឿង​​អាស្រូវ​​ពុក​រលួយ​នៅ ហ្វីហ្វា៖ អាច​​មាន​​ការ​​ចោទ​​ប្រកាន់​​ថ្មី​!

រឿង​​អាស្រូវ​​ពុក​រលួយ​នៅ ហ្វីហ្វា៖ អាច​​មាន​​ការ​​ចោទ​​ប្រកាន់​​ថ្មី​!

ការចោទប្រកាន់ថ្មីៗទៀត នៅក្នុងសំនុំរឿងអាស្រូវ «ស៊ីសំណូក» ទៅលើថ្នាក់ដឹកនាំ របស់ហ្វីហ្វា អាចនឹងមានធ្វើ ជាបន្ត​ទៀត។ នេះបើតាមការថ្លែងអះអាង របស់នាយកការិយាល័យស៊ើបអង្កេត ផ្នែកពន្ធដារអាមេរិក នៅក្នុងសារព័ត៌មាន «New York Times»កាលពីថ្ងៃសុក្រ។ លោក រីឆារ វីប័រ (Richard Weber) មេដឹកនាំទទួលខុសត្រូវ ខាងការស៊ើបអង្កេត ពីបទ​ល្មើសហិរញ្ញវត្ថុ របស់ប្រទេសមហាអំណាច បានថ្លែងឡើងថា៖ «ខ្ញុំមានការជឿជាក់ថា នៅក្នុងរឿងនេះ នឹងមានការចោទ​ប្រកាន់ ដ៏ធំសម្បើមមួយ សារជាថ្មីទៀត ក្នុងពេលខាងមុខ»។

បើទោះជាមិនបានបញ្ជាក់ ឲ្យបានលំអិតក្នុងករណីនេះក៏ដោយ តែលោក វីប័រ នៅតែបានបញ្ជាក់ហើយ បញ្ជាក់ទៀតថា៖ «យើងដឹងច្បាស់ថា វាមានមនុស្ស និងសហគ្រាសផ្សេងទៀត ដែលបានចូលរួម នៅក្នុងបទល្មើសព្រហ្មទណ្ឌទាំងនេះ»។

ប៉ុន្តែអ្នកទទួលខុសត្រូវអាមេរិករូបនេះ បានទាត់ចោល ពីការសង្ស័យមួយចំនួន ដែលនិយាយថា ការចាប់ខ្លួន ថ្នាក់ដឹក​នាំ​៧នាក់ [...]

ព្រាប កុល៖ ទូរទស្សន៍​កម្ពុជា មិន​សូវ​ផ្សាយ​រឿង​ពុក​រលួយ (vdo)

ព្រាប កុល៖ ទូរទស្សន៍​កម្ពុជា មិន​សូវ​ផ្សាយ​រឿង​ពុក​រលួយ (vdo)

«យើងចង់ឃើញសារព័ត៌មាន ទូរទស្សន៍ ឲ្យបានច្រើនថែមទៀត ក្នុងការចូលរួម ដើម្បីផ្សព្វផ្សាយ ទាំងរបាយការណ៍ និង​កម្មវិធី ដែលយើងបានធ្វើកន្លងមក (ពាក់ព័ន្ធអំពើពុករលួយ)។ (...) កន្លងមក យើងឃើញច្រើន ការផ្សាយព័ត៌មាន តាម​វ៉េបសាយ និងវិទ្យុ តែមិនសូវឃើញព័ត៌មាន ផ្សាយតាមទូរទស្សន៍ទេ។ យើងចង់ឃើញ មានការចូលរួមពីពួកគាត់ ឲ្យ​បាន​ច្រើន។» នេះជាការលើកឡើងរបស់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ដែលមានជំនាញ ខាងការ​ឃ្លាំមើល អំពើពុករលួយក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន និងទូរទស្សន៍នាពេលកន្លងមកនេះ លោក ព្រាប កុល បានទទួលស្គាល់ថា អ្នក​សារព័ត៌មានជាតួអង្គយ៉ាងសំខាន់ ក្នុងការបំពងសំលេង ក៏ដូចជាការអប់រំ ឬការបំផុសឲ្យមានការពិភាក្សា និងស្វែង​ទៅ​រក​ដំណោះស្រាយ ទៅលើបញ្ហា ទប់ស្កាត់«អំពើពុករលួយ»ជាដើម។ លោកថា តាមរយៈនេះ អ្នកសារព័ត៌មាន គ្រប់ស្ថាប័ន​ផ្សព្វផ្សាយ រាប់ទាំងទូរទស្សន៍ផង [...]

សុក សំអឿន៖ ចង់​បំបាត់​អំពើ​ពុក​រលួយ លុះ​ត្រា​អ្នក​សូក​គ្មាន​«ទោស»

សុក សំអឿន៖ ចង់​បំបាត់​អំពើ​ពុក​រលួយ លុះ​ត្រា​អ្នក​សូក​គ្មាន​«ទោស»

ទោះមានច្បាប់ប្រឆាំង អំពើពុករលួយក៏ដោយ ក៏មិនមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ ឬកាន់បន្ថយ នូវអំពើពុករលួយ នៅ​កម្ពុជាបានដែរ។ ហេតុអ្វីទៅ? លោកមេធាវី សុក សំអឿន បានធ្វើការពន្យល់ថា ដើម្បីឲ្យច្បាប់នេះ មានប្រសិទ្ធិភាព ក្នុងការ​អនុវត្ត និងអាចទប់ស្កាត់ ឬបញ្ឈប់អំពើពុករលួយបាន ល្គឹកណា «អ្នកសូកនឹងមិនមានទោស ដូចអ្នកស៊ី»។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីសិក្ខាសាលា ស្តីពី«ការស្វែងយល់ពីច្បាប់ និងការអនុវត្តច្បាប់ ស្តីពីការ​ប្រឆាំង អំពើពុករលួយ» នាវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែឧសភានេះ លោកមេធាវីបានបកស្រាយទៀតថា៖ «បើសិន​ជាយើងតឹងតែង ជាមួយអ្នកសូក មិនអាចចោទអ្នកស៊ីបានទេ។ បើចោទអ្នកស៊ីជាប់ ទាល់តែអ្នកសូក ជាប់គុកមុនចឹងទេ? (...) ច្បាប់នេះ បើចង់ឲ្យចាប់អ្នកស៊ីមានប្រសិទ្ធិភាព ប្រហែលជាត្រូវដាក់និយមន័យលើកលែង ចំពោះអ្នកសូក។»

លោកបានលើកជាឧទាហរណ៍ថា ការសូកត្រូវបានគេបង្ខំ [...]

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​ឯករាជ្យ​ទេ​ឬ? (vdo)

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​ឯករាជ្យ​ទេ​ឬ? (vdo)

នាវិមានរដ្ឋសភា ក្នុងថ្ងៃទី២៦ ខែឧសភានេះ ក្នុងសិក្ខាសាលាស្តីពី«ការស្វែងយល់ពីច្បាប់ និងការអនុវត្តច្បាប់ ស្តីពីការ​ប្រឆាំង អំពើពុករលួយ» លោក ជិន យឿន អគ្គលេខាធិការរង នៃព្រឹទ្ធិសភា បានលើកជាសំនួរមួយ ពាក់ព័ន្ធដល់​មន្រ្តី​របស់​អង្គភាព ប្រឆាំងអំពើពុករលួយផ្ទាល់ ដែលមានទំនាក់ទំនង ជិតស្និតនឹងថ្នាក់ដឹកនាំកំពូល នៃរដ្ឋាភិបាល​កម្ពុជា។ សំនួរ​នេះ បានដុតកម្ដៅលោក ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ឲ្យឆេះឡើង។

លោក ឱម យឹនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយកម្ពុជា បានប្រតិកម្មភ្លាមៗថា បើចង់ដឹងថា អង្គភាពប្រឆាំង អំពើ​ពុករលួយឯករាជ្យ ឬមិនឯករាជ្យ ត្រូវមើលលើច្បាប់។ តើការអនុវត្តសព្វថ្ងៃ ខុសច្បាប់ត្រង់ណា? ខុសមាត្រាណា?

លោក យិនទៀង បានបញ្ជាក់ថា៖ «នេះមិនមែនជាច្បាប់បុគ្គល របស់ឯកឧត្តមថា អ្នកនោះជិតស្និតថ្នាក់ដឹកនាំ ធ្វើម៉ិច​ឯករាជ្យ? អាហ្នឹងច្បាប់ របស់ឯកឧត្តមផ្ទាល់ខ្លួនតើ! [...]

ឱម យិនទៀង៖ មើល​ឲ្យ​ជាក់ ចាំ​ញ៉ាក់​ចិញ្ចើម (vdo)

ឱម យិនទៀង៖ មើល​ឲ្យ​ជាក់ ចាំ​ញ៉ាក់​ចិញ្ចើម (vdo)

«បើអ្នកនោះ មិនមែនជាមន្រ្តីរាជការ ឥតមានបទស៊ីសំណូកទេ ឯកឧត្តម។ ឯកឧត្តមមើលឱយជាក់ ចាំញាក់ចិញ្ចើម។ នេះ​ជាអ៊ិនជីអូមួយ (NGO) ដែលគាត់កឹបកេង ពីរម៉ឺនដុល្លានេះ ជាបទរំលោភ លើការទុកចិត្ត របស់ម្ចាស់អំណោយគេទេ។» នេះ​ជាការអះអាង យ៉ាងមុតមាំ របស់លោក ឱម យឹនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ របស់ប្រទេសកម្ពុជា ក្នុង​ប្រតិកម្មមួយ តបទៅនឹងតំណាងរាស្ត្រម្នាក់ ដែលបានចោទសួរលោក អំពីអំពើពុករលួយ កឹបកេងប្រាក់ នៅក្នុង​ស្ថាប័ន​ឯកជន​មួយ។

ប្រតិកម្មនេះ បានធ្វើឡើង ក្នុងសិក្ខាសាលា ស្តិីពី«ការស្វែងយល់ពីច្បាប់ និងការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើ​ពុក​រលួយ» កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥នេះ នាវិមានរដ្ឋសភា បន្ទាប់ពីលោក លឹម គឹមយ៉ា តំណាងរាស្រ្តមណ្ឌល​កំពង់ធំ បានថ្លែងទៅកាន់លោក ឱម យិនទៀង ថា ដើម្បីបំបាត់អំពើពុករលួយ កត្តាចម្បង (ទីមួយ) ត្រូវមានតម្លាភាព តែ​តាមច្បាប់ ការប្រឆាំងអំពើពុករលួយ បែរជា«គ្មាន»តម្លាភាពទៅវិញ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...