Posts tagged as "Contre Corruption"

អង្គការ​ចំនួន១០ ទទួល​បាន​វិញ្ញាបនបត្រ «​អភិបាល​កិច្ច​ល្អ»

អង្គការ​ចំនួន១០ ទទួល​បាន​វិញ្ញាបនបត្រ «​អភិបាល​កិច្ច​ល្អ»

រហូតមកដល់ពេលនេះ មាន​អង្គការ​ចំនួន​៥៣​ហើយ ដែល​ទទួល​បាន​នូវ​វិញ្ញាបន​បត្រ និង​មាន​អង្គការ​ចំនួន​១៦៥​ទៀត ដែល​ស្ថិត​ក្នុង​ការ​ពិនិត្យ​ពិច័យ ក្នុង​ការ​ផ្តល់​នូវ​វិញ្ញាបន​បត្រ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់ សឿង សារឿន ប្រធាន​អង្គការ​គណកម្មាធិការ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា។

លោក សឿង សារឿន បាន​ពន្យល់​ថា អង្គការ​ដែល​ត្រូវ​ទទួល​បាន​វិញ្ញាបនបត្រ លុះ​ត្រា​តែ មាន​៦​ចំណុច។ ទី១. មាន​អភិបាល​កិច្ច​ល្អ ក្នុង​នោះ​មាន​គោល​នយោបាយ ត្រឹម​ត្រូវ មាន​រចនា​សម្ព័ន្ធ​ដឹកនាំ​ច្បាស់​លាស់ សម្រាប់​ដឹកនាំ​អង្គភាព​ឱ្យ​មាន​ជោគជ័យ។ ទី២. ពិនិត្យ​ទៅ​លើ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ធ្វើ​យ៉ាង​ណា​ឱ្យ​ហិរញ្ញ​វត្ថុ ដែល​ទទួល​បាន​ពី​ម្ចាស់​ជំនួយ ឬ​ប្រភព​ផ្សេងៗ​មាន​ការ​គ្រប់​គ្រង ដោយ​គ្មាន​អំពើ​ពុក​រលួយ ការ​កេង​ប្រវញ្ច និង​ការ​ឆ្លើយ​នូវ​តម្រូវ​ការ​របស់​ប្រជាជន។ ទី៣. ការ​ទំនាក់​ទំនង​ផ្ទៃ​ក្នុង និង​ការ​ទំនាក់​ទំនង​នៅ​ខាង​ក្រៅ [...]

មតិ​យុវជន ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ចំណាត់​ថ្នាក់​ពុក​រលួយ​នៅ​កម្ពុជា

មតិ​យុវជន ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ចំណាត់​ថ្នាក់​ពុក​រលួយ​នៅ​កម្ពុជា

វាជារឿងមួយ គួរ​ឱ្យ​មាន​មោទនៈភាព​ចំពោះ​ប្រទេស​កម្ពុជា ដែល​តែង​ជាប់​ឈ្មោះ​ខាង​រំលោភ​សិទ្ធិ​មនុស្ស ​បំបិទ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​ជា​ប្រទេស​ដែល​ល្បី​ខាង​អំពើ​ពុក​រលួយ​ជាង​គេ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​រាជា​ណាចក្រ​អច្ឆរិយៈ​មួយ​នេះ មាន​ឈ្មោះ​គ្រាន់​បន្តិច​ឡើង​វិញ ដោយ​សារ​តែ​ការ​ប្រកាស​នូវ​ចំណាត់​ថ្នាក់​នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ​នេះ ចំណាត់​ថ្នាក់​នៃ​អំពើ​ពុក​រលួយ​កម្ពុជា បាន​​ធ្លាក់​ពី​លេខ​១៦០ មក​១៥៦​វិញ។ ចំពោះ​ការ​ធ្លាក់​ចុះ​នេះ មជ្ឈដ្ឋាន​មួយ​ចំនួន បាន​សម្តែង​ការ​អបអរសាទរ និង​សង្ឃឹម​ថា ចំណាត់​ថ្នាក់​របស់​កម្ពុជា ដែល​ល្បី​សុះ​សាយ​ខាង​រឿង​ពុក​រលួយ នឹង​ធ្លាក់​បន្ត​ទៀត។

យុវតី លី ញូជិន និស្សិតឆ្នាំទី១ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​និតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បាន​ថ្លែង​​ប្រាប់​ឱ្យ​ដឹង​ថា កញ្ញា​រីករាយ ដែល​បាន​ឃើញ​កម្ពុជា​ទទួលបាន [...]

កម្ពុជា​ជាប់​លេខ​១៥៦ ខាង​អំពើ​ពុក​រលួយ​ក្នុង​ចំណោម​១៧៥​ប្រទេស

កម្ពុជា​ជាប់​លេខ​១៥៦ ខាង​អំពើ​ពុក​រលួយ​ក្នុង​ចំណោម​១៧៥​ប្រទេស

របាយការណ៍សន្ទស្សន៍ នៃ​ការ​យល់​ឃើញ ពី​អំពើ​ពុក​រលួយ​ឆ្នាំ២០១៤ ត្រូវ​បាន​បង្ហាញ​ព្រម​គ្នា នៅ​ម៉ោង​១១​ព្រឹក នៅ​ថ្ងៃ​ទី០៣ ខែ​ធ្នូ ឆ្នាំ​២០១៤​ទូ​ទាំង​ពិភពលោក ដោយ​អង្គការ​តម្លា​ភាព​អន្តរជាតិ ដែល​មាន​ទីតាំង​ធំ នៅ​ប្រទេស​អាល្លឺម៉ង់។ របាយការណ៍​របស់​អង្គការ​អន្តរជាតិ ខាង​អំពើ​ពុក​រលួយ​មួយ​នេះ បាន​បង្ហាញ​ថា ប្រទេស​ដែល​ទទួល​បាន​ចំណាត់​ល្អ​ជាង​គេ​ នៅ​ឆ្នាំ​២០១៤​គឺ​ប្រទេស ដាណឺម៉ាក ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១ ជា​មួយ​នឹង​ពិន្ទុ​៩២ និង​បន្ត​ដោយ​ប្រទេស​ញ៉ូហ្សេលែន ទទួល​បាន​ពិន្ទុ​៩១។ និង​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​ក្រោម​គេ គឺ​ប្រទេស​កូរ៉េ​ខាង​ជើង និង​ប្រទេស​សូម៉ាលី ទទួល​បាន​៨ពិន្ទុ។

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់​ផ្អើល​នោះ គឺ​កម្ពុជា បាន​រំកិល​ពី​ចំណាត់​ថ្នាក់​លេខ​១៦០ នៅ​ក្នុង​របាយកា​រណ៍​ឆ្នាំ​២០១៣ ពី​ចំណោម​១៧៧​ប្រទេស មក​ចំណោត់​ថ្នាក់​លេខ​១៥៦ នៅ​ក្នុង​របាយ​ការណ៍​ឆ្នាំ​២០១៤ [...]

ព្រាប កុល៖ ចង់​គេច​ផុត​ពី​អំពើ​ពុករលួយ កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​ប្រាំ

ព្រាប កុល៖ ចង់​គេច​ផុត​ពី​អំពើ​ពុករលួយ កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​ប្រាំ

តាមរបាយការណ៍ ដែល​ចេញ​ដោយ​អង្គការ​តម្លាភាព​ពិភពលោក បាន​បង្ហាញ​ថា កម្ពុជា​ឆ្នាំ​២០១៣ ទទួល​ពិន្ទុ​បាន​២០ ជាប់​ចំណាត់​ថ្នាក់​១៦០ ពី​ក្នុង​ចំណោម​១៧៧​ប្រទេស។ ​ឯ​ឆ្នាំ២០១៤​នេះ​វិញ កម្ពុជា​ទទួល​បាន​ពិន្ទុ​២១ ជាប់​ចំណាត់​ថ្នាក់​១៥៦ ក្នុង​ចំណោម​ប្រទេស​១៧៥។

ដើម្បីជម្រុញឲ្យប្រទេសកម្ពុជា មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង នូវ​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ទាំង​បច្ចុប្បន្ន និង​សម្រាប់​ថ្ងៃ​អនាគត នាយក​ប្រត្តិបត្តិ នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​បង្ហាញ​នូវ គោល​ការណ៍​ចំបង​ចំនួន​ប្រាំ​ចំណុច ដែល​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ដូច​ជា៖

- វិស័យតុលាការ ត្រូវតែមានភាពឯករាជ្យ ជាមួយនឹងយុត្តិធម៌ត្រូវបានទៅដល់ប្រជាពលរដ្ឋជាទូទៅ។ ធ្វើ​កំណាយ និងកាត់បន្ថយបញ្ហានីទណ្ឌភាព គ្រប់និន្នាការនយោបាយ។
- អនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលគោរពតាមបទដ្ឋានអន្តរជាតិ [...]

គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា បង្កើត​មក​ដើម្បី​ឲ្យ​ល្អ​មើល? (vdo)

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​លោក បាន​ដឹកនាំ​ក្រុម​ការងារ​របស់​លោក ទៅ​ជួប​ពិភាក្សា ជា​មួយ​គណៈ​កម្មការ​ទី១០ នៃ​រដ្ឋសភា​ថា «មាន​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​តែ​មួយ​គត់ ដែល​មាន​សមត្ថកិច្ច ស៊ើប​អង្គេត​បញ្ហា​អំពើ​ពុក​រលួយ។ ស្ថាប័ន​ផ្សេង​ទៀត ដឹង​ពី​បញ្ហា​អំពើ​ពុក​រលួយ ត្រូវ​ប្តឹង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​អាច​យក​រឿង​អំពើ​ពុក​រលួយ ទៅ​បើក​ស៊ើប​អង្កេត​ដោយ​ខ្លួន​ឯង​បាន​ទេ។ នេះ​យើង​ច្បាស់​ជា​មួយ​គ្នា។»

ថ្លែងនៅចំពោះ លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋសភា លោក ឱម យិនទៀង បាន​ពន្យល់​បន្ថែម​ទៀត​ថា ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក ត្រូវ​បាន​បង្កើត​ឡើង​តែ​មួយ​គត់​ដោយ​ច្បាប់ ហើយ​មាន​អាជ្ញានុសិទ្ធិ ឲ្យ​ទទួល​ពាក្យ​បណ្ដឹង ឬ​បើក​ការ​ស៊ើប​អង្កេត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...