មតិ​យុវជន ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ចំណាត់​ថ្នាក់​ពុក​រលួយ​នៅ​កម្ពុជា

និស្សិតមួយចំនួន បានសម្តែងអារម្មណ៍រីករាយ ខណៈដែលចំណាត់ថ្នាក់ នៃអំពើពុករលួយនៅកម្ពុជា ត្រូវបានធ្លាក់ចុះមួយកំរិត។ ពួកគេយល់ថា នេះជាសញ្ញាណល្អមួយ ដែលធ្វើឱ្យកម្ពុជាកាន់តែមានសក្តានុពល ក្នុងការកាត់បន្ថយអំពើពុករលួយបន្ថែមទៀត។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ​ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 04, 2014
  • ប្រធានបទ: វិបត្តិសង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វាជារឿងមួយ គួរ​ឱ្យ​មាន​មោទនៈភាព​ចំពោះ​ប្រទេស​កម្ពុជា ដែល​តែង​ជាប់​ឈ្មោះ​ខាង​រំលោភ​សិទ្ធិ​មនុស្ស ​បំបិទ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​ជា​ប្រទេស​ដែល​ល្បី​ខាង​អំពើ​ពុក​រលួយ​ជាង​គេ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​រាជា​ណាចក្រ​អច្ឆរិយៈ​មួយ​នេះ មាន​ឈ្មោះ​គ្រាន់​បន្តិច​ឡើង​វិញ ដោយ​សារ​តែ​ការ​ប្រកាស​នូវ​ចំណាត់​ថ្នាក់​នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ​នេះ ចំណាត់​ថ្នាក់​នៃ​អំពើ​ពុក​រលួយ​កម្ពុជា បាន​​ធ្លាក់​ពី​លេខ​១៦០ មក​១៥៦​វិញ។ ចំពោះ​ការ​ធ្លាក់​ចុះ​នេះ មជ្ឈដ្ឋាន​មួយ​ចំនួន បាន​សម្តែង​ការ​អបអរសាទរ និង​សង្ឃឹម​ថា ចំណាត់​ថ្នាក់​របស់​កម្ពុជា ដែល​ល្បី​សុះ​សាយ​ខាង​រឿង​ពុក​រលួយ នឹង​ធ្លាក់​បន្ត​ទៀត។

យុវតី លី ញូជិន និស្សិតឆ្នាំទី១ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​និតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បាន​ថ្លែង​​ប្រាប់​ឱ្យ​ដឹង​ថា កញ្ញា​រីករាយ ដែល​បាន​ឃើញ​កម្ពុជា​ទទួលបាន នូវ​ចំណាត់​ថ្នាក់​ពុករលួយ​ធ្លា​ក់​ចុះ។ និស្សិត​ច្បាប់​រូប​នេះ​បន្ត​ថា៖ «វា​ជា​រឿង ដែល​គួរ​ឱ្យ​មាន​មោទនៈ​ដែរ សូម្បី​តែ​ថា យើង​មិន​បាន​ជា​ប្រទេស​ដែល​ល្អ​បំផុត ខាង​ផ្នែក​អំពើ​ពុក​រលួយ ប៉ុន្តែ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា ត្រូវ​បាន​កាត់​បន្ថយ»។

កញ្ញាយុវនិស្សិត ញូជិន បានសង្ឃឹមថា នៅឆ្នាំក្រោយ ចំណាត់ថ្នាក់អំពើពុករលួយនៅកម្ពុជា នឹងធ្លាក់ចុះ​រៀង​រាល់ឆ្នាំ។ កញ្ញាបានបន្ថែមទៀតថា៖ «ធ្លាក់ចុះកាន់តែច្រើន កាន់តែល្អសម្រាប់ខ្ញុំ។(....) អញ្ចឹង​បើសិនជា​កម្ពុជា​អាច ឥលូវយើងជាប់ខ្ទង់រយហើយ ១៥៦ អញ្ចឹងបើសិនជាធ្លាក់ដល់១០០អីផ្សេងទៀត និយាយទៅចំណាត់​ថ្នាក់កាន់តែទាប់ កាន់តែល្អ។» យ៉ាងណាក៏ដោយ យុវតីរូបនេះ នៅតែមានសុទិដ្ឋិនិយមថា អំពើពុករលួយ​នៅ​កម្ពុជា នឹងអាចធ្លាក់ចុះ ដោយសារតែបច្ចុប្បន្ននេះ កម្ពុជាបានធ្វើនូវកំណែទម្រង់ជាច្រើន ក្នុងវិស័យមួយចំនួន។

ចំណែក យុវតីម្នាក់ទៀត ក៏បង្ហាញក្តីសោមនស្ស ចំពោះការធ្លាក់នៃចំណាត់ថ្នាក់នេះដែរ។ ប៉ុន្តែកញ្ញាបាន​បង្ហាញការព្រួយបារម្ភថា បើនយោបាយនៅកម្ពុជា នៅមិនទាន់មានស្ថេរភាពនោះ កម្ពុជាអាចនឹងកើន​ចំណាត់​ថា្នក់ដូចមុនឆ្នាំៗ។

ដោយឡែកយុវជនម្នាក់ទៀតឈ្មោះ គីម ហាក់ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា បើទោះ​បីជាអំពើពុករលួយនៅកម្ពុជា ត្រូវបានកាត់បន្ថយក៏ពិតមែន ប៉ុន្តែនៅក្នុងទម្រង់តិចតួចតែប៉ុណ្ណោះ។ គីម ហាក់ ជឿថា បើសិនរដ្ឋាភិបាលប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយអំពើពុករលួយពិតប្រាកដមែន នោះកម្ពុជានឹងអាច​កាត់​បន្ថយអំពើពុករលួយបាន។

យុវជន បានបញ្ជាក់បន្ថែមទៀតថា៖ «ខ្ញុំគិតថា អំពើពុករលួយនៅកម្ពុជាអាចកាត់បន្ថយបាន។ បច្ចុប្បន្នគឺយើង​មានច្បាប់ ប៉ុន្តែការអនុវត្តនៅមានកម្រិត អញ្ចឹងរដ្ឋាភិបាលអាចកាត់បន្ថយបាន ដោយគ្រាន់តែពង្រឹង​ការ​អនុវត្ត​ច្បាប់ហ្នឹង គឹអាចកាត់បន្ថយបានច្រើន។ ខ្ញុំសំណូមពរ ឱ្យរដ្ឋាភិបាលព្យាយាម​កាត់បន្ថយអំពើពុករលួយ​ដោយ​តម្លាភាព ដោយការប្រកាសព័ត៌មាន ឱ្យបានទូលំទូលាយជាងនេះតទៅទៀត។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...