កម្មករ​រោងចក្រ អ៊ីហ្គាមេន ដាស់​រឿង អាត់ ធន់ កេង​ប្រាក់​ជាង ១០ម៉ឺនដុល្លា

សំនុំរឿង ដែលដូចជាបានស្ងប់ស្ងាត់ទៅ ប្រមាណជា១ឆ្នាំមកហើយ តែនៅប៉ុន្មានថ្ងៃនេះ ក្រុមកម្មកររោងចក្រ អ៊ីហ្គាមេន បាន​ធ្វើ​ឲ្យ​រឿង​នេះ កម្រើកងើបឡើងវិញ ដោយបានដាក់លិខិត ទៅប្រធានសាលាដំបូងរាជធានីផង និងដើរសុំឲ្យប្រព័ន្ធផ្សព្វផ្សាយ ជួយ​ផ្សាយ​ករណី​របស់​ខ្លួន​ផង។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៥ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 25, 2015
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សំនុំរឿងក្ដីក្ដាំង ករណីកឹបកេងប្រាក់រំលឹក រវាងកម្មកររោងចក្រ អ៊ីហ្គាមេន និងលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅ ស៊ីខាវដូ (C.CAWDU) ដូចជាបានកម្រើកខ្លួន មកវិញ នៅក្នុងប៉ុន្មានថ្ងៃនេះ។ សំណុំ​រឿងនេះ ស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ និងមិនទាន់ដឹងថា តើ​តុលាការ​នឹងចាត់ការ យ៉ាងដូចម្ដេចនៅឡើយ។

រីឯក្រុមកម្មករ ដែលជាដើមបណ្ដឹងវិញ បានដាក់លិខិត១ច្បាប់ ដាក់ជូន ទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ កាល​ពីថ្ងៃ ទី ១៧ ខែមីនាកន្លងមក ដើម្បីស្នើសុំឲ្យចាត់ការ តាមនិតិវិធី លើសំណុំរឿងរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណឹង នៅ​ព្រឹក​​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០១៥នេះ ក្រុមកម្មករជាង ២០នាក់ ទាំងនោះ បានប្រមូលគ្នា ទៅកាន់ទូរទស្សន៍​ប៉ុស្តិ៍​ហង្សមាស ដើម្បី​សុំ​ឲ្យ​ជួយ ផ្សព្វផ្សាយព័ត៌មាននេះ ទៅសាធារណៈជនបានដឹងបន្ថែមទៀត។

ពាក្យបណ្ដឹង របស់ក្រុមកម្មករទាំងនោះ ត្រូវបានដាក់ចូល ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០១៤ កន្លងទៅ ដោយបានចោទ ថ្នាក់ដឹកនាំសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករ កាត់ដេរកម្ពុជា ថាបានកិបកេង​ប្រាក់​រំលឹក របស់កម្មករ បន្ទាប់ពីមានការចរចា រវាង​សហជីព និង​និយោជក ឲ្យក្រុមហ៊ុនយល់ព្រម ទទួលកម្មករ៦១នាក់ អោយ​ចូល​ធ្វើការ​វិញ និងបើកប្រាក់រំលឹក ពីថ្ងៃបញ្ឈប់ រហូត​ដល់ថ្ងៃចូលធ្វើការវិញ។

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

កម្មកររោងចក្រ អ៊ីហ្គាមេន មួយរូប លោក ចាន់ ពៅ បាននិយាយថា ក្រុមលោកបានទទួលប្រាក់ ពីលោកបានទទួល​ទឹកប្រាក់ ពីប្រធានសហជីពរួចរាល់ហើយ ប៉ុន្តែក្រុមកម្មករ បានទៅស្រាវជ្រាវរកឯកសារ ដើម្បីចង់ដឹងពីចំនួនទឹកប្រាក់ ដែលរោងចក្ររបស់ខ្លួន បានផ្តល់ឲ្យប្រធានសហជីពនោះម្តងទៀត ស្រាប់តែបានរកឃើញ ទឹកប្រាក់សរុប មានចំនួន ២២ម៉ឺនដុល្លា។ លោក ចាន់ ពៅ ថា រីឯក្រុមហ៊ុន អ៊ីហ្គាមេន បានបង្ហាញឯកសារ ដែលរួមមាន ទាំងវិក័យបត្រ ចេញពី​ធនាគារផងនោះ មានសាច់ប្រាក់សរុបចំនួន ២៤ ម៉ឺនដុល្លា ដែលបានដាក់ឲ្យលោក អាត់ ធន់ សំរាប់បើកឲ្យកម្មករ ជា​ប្រាក់​រំលឹក។ ហើយចំនួនទឹកប្រាក់នេះ វាលើសពីចំនួន ដែលក្រុមកម្មករ បានរកឃើញជាង ២២ម៉ឺនដុល្លា ដូច្នេះប្រាក់ ដែល​លោក អាត់ ធន់ បានកឹបកេងពីកម្មករនោះមិនតិចជាង ១០ម៉ឺនដុល្លានោះទេ។

លោក ចាន់ ពៅ បាននិយាយទៀតថា នៅពេលដែលក្រុមលោក បាននាំគ្នាទៅសុំបើកប្រាក់បន្ថែម ពីលោក អាត់ ធន់ ស្រាប់តែបានទទួលសម្ដី ពីលោក អាត់ ធន់ មកវិញថា លោកមិនមានប្រាក់បើកឲ្យទេ ហើយ«ទៅប្តឹងឯណាក៏ទៅទៅ»។

ជុំវិញការចោទប្រកាន់នេះ លោក អាត់ ធន់ បានថ្លែងបដិសេធ ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅ​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤នេះ​កន្លងទៅ ថា ក្រុមលោកមិនបានប្រព្រឹត្តិ ការកិបកេងនេះទេ។ លោក​បានថ្លែងថា «ពួក​យើង​ស្អាតស្អំណាស់ ពួកយើងដាច់ខាតហើយ មិនប្រព្រឹត្តិអំពើពុករលួយនោះទេ

សូមរំលឹកដែរថា តុលាការ បាន​កោះ​ហៅលោក អាត់ ធន់ ដែលជា​ប្រធាន​ និង​ថ្នាក់​ដឹកនាំមួយចំនួនទៀត របស់សហជីព ស៊ីខាវឌូ ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​រួចហើយ ពីករណីនេះ កាលពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៤ កន្លងទៅ។ នៅពេលចេញពី​តុលាការ​​មកវិញ លោក អាត់ ធន់ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា ការចោទប្រកាន់របស់កម្មករនេះ វាគ្រាន់តែ​ជាចេតនា​ចង់​បង្ខូច​កេរ្តិ៍​ឈ្មោះ​តែ​ប៉ុណ្នឹងទេ និងចង់​បំបែកបំបាក់ផ្ទៃក្នុងរបស់សហជីព ស៊ីខាវឌូ ដោយមាន​«អ្នកនៅ​ពី​ក្រោយ​ខ្នង»

» សូមអានអត្ថបទដែលទាក់ទងនេះឡើងវិញ ដោយចុចនៅលើទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...