ពលរដ្ឋឃុំស្រឡប់«ខកខាន»ទទួលទេវតាឆ្នាំថ្មី ព្រោះវៀតណាមផ្តាច់ភ្លើង
ប្រជាពលរដ្ឋស្ទើរទូទាំងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ បាន«ខកខាន»មិនបានទទួលទេវតាឆ្នាំថ្មី នៅវេលាម៉ោង៨ និង៧នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ នេះទេ ដោយសារនៅមុនម៉ោងចូលឆ្នាំថ្មីនេះ តែប៉ុន្មាននាទី ស្រាប់តែ«ភ្លើងអគ្គិសនី»រលត់សូន្យឈឹង រហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបបាន«ឆេះ»វិញ។
ដង្វាយរៀបរងចាំទទួលទេវតា របស់អ្នករស់នៅក្នុងឃុំស្រឡប់។ (រូបថត MONOROOM.info/ O. Vary)
ចូលឆ្នាំថ្មី ឆ្នាំមមី ព.ស ២៥៥៨ - កំពង់រៀបចំតុបតែង គ្រឿងដង្វាយនានា សម្រាប់ទទួលទេវតាឆ្នាំថ្មី តាំងពីព្រលឹម លោក ឃីម ឌី ជាងកាត់កញ្ចក់ តុទូ ប្រចាំផ្សារខ្នា បានរអ៊ូមិនពេញចិត្ត ចំពោះការ«ផ្តាច់»នូវចរន្តអគ្គីសនីនេះឡើយ។ លោកបានលើកឡើងថា [...]