ភូមិចំនួន៤ដែលរងគ្រោះធ្ងន់ធ្ងរ ពីទំនប់សេសានក្រោមពីរ មានអ្វីខ្លះ?
សេសានក្រោមពីរ - ក្នុងសន្និសិទសារព័ត៌មាន នាទីស្នាក់ការ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) រាជធានីភ្នំពេញនាព្រឹកថ្ងៃថ្ងៃទី១ ខែកក្កដានេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិរបស់អង្គការនេះ បានបង្ហាញតាមរយៈរបាយការណ៍មួយ នូវភូមិចំនួនបួនស្ថិតក្នុងបីឃុំ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីគម្រោងទំនប់វារីអគ្គីសនីសេសានក្រោមពីរ។
ភូមិទាំងនោះមាន ភូមិភ្លុក ក្នុងឃុំភ្លុក ភូមិស្រែគរ១ និងស្រែគរ២ ក្នុងឃុំស្រែគរ ភូមិនក្បាលរមាស ភូមិស្រេស្រណុក ក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ លោកបានបន្តថា ក្រៅពីភូមិដែលប៉ះពាល់ធ្ងន់ធ្ងរនេះ ក៏នៅមានភូមិដែលរងផលប៉ះពាល់ ដោយប្រយោលបីទៀត មានដូចជា ភូមិខ្សាច់ថ្មី ក្នុងឃុំតាឡាត ភូមិក្របីជ្រុំ ក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង និងភូមិស្រែអង្គ្រង ក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ [...]