ខេង ទីតូ៖ បក្សសង្រ្គោះជាតិ ចាំចាច់ត្រូវសហការជាមួយសមត្ថកិច្ច
បើទោះជាគណបក្សសង្រ្គោះជាតិបានអះអាងថា មហាបាតុកម្មដែលកំពុងដំណើរការទៅមុខ ជាមួយភាពពុះកញ្រ្ជោលនេះ នឹងប្រព្រឹត្តទៅដោយអហិង្សាយ៉ាងណាក្តី ក៏ចលនានេះបានជម្រុញឲ្យមជ្ឈដ្ឋានទូទៅ និងកងកម្លាំងសមត្ថកិច្ចសម្តែងការព្រួយបារម្ភពីបញ្ហាដែលអាចកើតឡើងជាយថាហេតុ និងទទូចឲ្យគណបក្សជំទាស់នេះផ្តល់ការសហការជិតស្និតជាមួយសមត្ថកិច្ចពាក់ព័ន្ធ។
កងកម្លាំងប្រដាប់អាវុធ ធ្វើការហ្វឹកហាត់នៅលើទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ C.Thyrith)
សុវត្ថិភាពសន្តិសុខ - អ្នកនាំពាក្យកងរាជអាវុធហត្ថជាតិលោក ខេង ទីតូ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ នេះបានលើកឡើងថា នៅពេលនេះសមត្ថកិច្ចបានត្រៀមលក្ខណៈគ្រប់គ្រាន់ [...]