Posts tagged as "Kheng Tito"

ចាន់ សូវ៉េត៖ ជន​រង​គ្រោះ​នឹង​គ្រាប់​កាំភ្លើង​«ពិត»​ចំ​ក្បាល ជា​អ្នក​ឈរ​មើល​ប៉ុណ្ណោះ

ចាន់ សូវ៉េត៖ ជន​រង​គ្រោះ​នឹង​គ្រាប់​កាំភ្លើង​«ពិត»​ចំ​ក្បាល ជា​អ្នក​ឈរ​មើល​ប៉ុណ្ណោះ

ពលរដ្ឋកម្ពុជាស្លូតត្រង់មួយរូបបានស្លាប់ ហើយជិត១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំពើហឹង្សាមួយ ដែលបានផ្ទុះ​ឡើងសារជាថ្មីទៀត នៅយប់ថ្ងៃទីអាទិត្យទី១៥ខែកញ្ញានេះ នៅចំណុចស្ពានអាកាសក្បាលថ្នល់ បន្ទាប់ពីការប៉ះទង្គិចមួយ កាលពីរសៀលថ្ងៃដដែល នៅមុខវត្តឧណ្ណាលោម ក្នុងថ្ងៃដំបូងនៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវ​បាន​ប្រកាសរំសាយជាបណ្ដោះអាសន្នតាំងពីព្រលប់មកនោះ។


ជនរងគ្រោះ ដែលត្រូវបានក្រុមអ្នកជួយសង្គ្រោះសាកល្បងដាស់ឲ្យដឹងខ្លួន។ (រូបថត ហ្វេសប៊ុក)

ទីក្រុងប៉ារីស - មន្ត្រីអង្គការសង្គមស៊ីវិលដែលបានតាមដានហេតុការណ៍នេះ បាននិយាយថា យុវជនអាយុជិត៣០ឆ្នាំ ដែល​ត្រូវ​បានបាញ់ស្លាប់ ដោយគ្រាប់កាំភ្លើងពិត របស់កងកម្លាំងអាជ្ញាធរនោះ គ្រាន់តែជាអ្នក«ឈរមើល»ប៉ុណ្ណោះ។ [...]

ខេង ទីតូ៖ កង​កម្លាំង​ត្រៀម​រួច​រាល់​ហើយ សម្រាប់​មហា​បាតុកម្ម​អហិង្សា

ខេង ទីតូ៖ កង​កម្លាំង​ត្រៀម​រួច​រាល់​ហើយ សម្រាប់​មហា​បាតុកម្ម​អហិង្សា

លោក ខេង ទីតូ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣ នេះថា៖ «សមត្ថកិច្ចបាន​ត្រៀមលក្ខណៈគ្រប់គ្រាន់ហើយ សម្រាប់ការគ្រប់គ្រងមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ»។ អ្នកនាំ​ពាក្យ​រូបបានធ្វើការបដិសេធ មិនប្រាប់ឲ្យដឹងពីចំនួន និងប្រភេទកងកម្លាំង ដែលត្រូវដាក់ពង្រាយនោះទេ តែលោកបានទទួល​ស្គាល់ថា ពិតជាមានការដាក់ពង្រាយ សព្វាវុធធុនធ្ងន់ តាមបណ្តាខណ្ឌមួយចំនួន នៅជាយរាជធាធីភ្នំពេញ​ ពិតប្រាកដ​មែន។

ដាក់ពង្រាយកងកម្លាំង និងសព្វាវុធធុនធ្ងន់ ដើម្បីគ្រប់គ្រងបាតុកម្ម ?

ក្រោយការបោះឆ្នោតអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅបានសម្តែងការព្រួយបារម្ភ អំពីស្ថិរភាពនយោបាយ​នៅ​កម្ពុជា ជាពិសេសនៅពេលដែលរដ្ឋាភិបាលចាំផ្ទះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនកងកម្លាំងយោធា និង​សព្វាវុធធុនធ្ងន់ជាច្រើន មកពីតាមបណ្តាខេត្ត [...]

ចល័ត​កងទ័ព​ចូល​ក្រុង​បង្ក​ការ​ព្រួយ​បារម្ភ ខណៈ​មេ​បក្ស​ប្រឆាំង​ថា​«ជា​ឱកាស​មាស»

ចល័ត​កងទ័ព​ចូល​ក្រុង​បង្ក​ការ​ព្រួយ​បារម្ភ ខណៈ​មេ​បក្ស​ប្រឆាំង​ថា​«ជា​ឱកាស​មាស»

ភ្នំពេញ៖ រថពាសដែកជាច្រើនគ្រឿង និងទាហាន នៅតាមខេត្តមួយចំនួន ត្រូវបានចល័តចូលមករាជធានីភ្នំពេញ ដែលបង្ក​ឲ្យពលរដ្ឋ មានព្រួយបារម្ភពីសុវត្ថិភាពក្រោយការបោះឆ្នោត បន្ទាប់ពីលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាន​ប្រកាសធ្វើមហាបាតុកម្ម។ ប្រតិកម្មបានធ្លាក់ចុះមកភ្លាម ទាក់ទងនឹងវត្តមានកងទ័ពចូលរាជធានីនេះ ជាពិសេសមេដឹកនាំ​គណបក្សប្រឆាំង។


រូបភាពចល័តទ័ពនៅជាប់រាជធានីភ្នំពេញ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ថ្ងៃទី០៨ខែសីហា។

ពលរដ្ឋម្នាក់រស់នៅខេត្តកណ្តាល សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា គាត់បានឃើញរថពាសដែក និងរថយន្ត​ដឹក​ទាហាន​ជាច្រើនគ្រឿងបាន ធ្វើដំណើរចូលរាជធានីភ្នំពេញ ឆ្លងកាត់ផ្ទះរបស់លោក តែលោកពុំដឹងថាទាហាននោះ បានដឹកមកពី​ខេត្តណានោះទេ។

លោកបានឲ្យដឹងទៀតថា [...]

កម្ពុជា៖ អ្នក​ជំនួញ​ល្បី​ឈ្មោះ​ជាតិ​រ៉ូស្សី​ម្នាក់ ត្រូវ​បាន​ឃាត់​ខ្លួន

កម្ពុជា៖ អ្នក​ជំនួញ​ល្បី​ឈ្មោះ​ជាតិ​រ៉ូស្សី​ម្នាក់ ត្រូវ​បាន​ឃាត់​ខ្លួន

អ្នកនាំពាក្យកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស លោកខេង ទីតូ បានថ្លែងប្រាប់ទីភ្នាក់ងារសារពត៌មាន​បារាំង អាអេហ្វប៉េ (AFP) ថា អ្នក​ជំនួញជនជាតិរ៉ូស្សី លោក ស៊ែរហ្គៃ ប៉ូឡូស្គី (Sergueï Polonski) រួមនឹង​ជន​រួម​ជាតិ​ដូចគាត់ពីរនាក់ទៀត ត្រូវបាន​ឃាត់ខ្លួន នៅក្រុងព្រះសីហនុ ពីបទបង្កអំពើហឹង្សាដោយចេតនា និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់។

បុរសជនបរទេសទាំងបី ទំនងជាបានប្រើកាំបិត ដើម្បីគម្រាមក្រុមបុរសខ្មែរ ៦នាក់ផ្សេងទៀត កាលពី​ថ្ងៃ​អាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១២កន្លងមក នៅលើកាណូតមួយ ដែលនាំពួកគេចេញ​ពីកោះមួយនៅជិតនោះ។

អ្នកនាំពាក្យ បានដកស្រង់ពាក្យសម្ដីរបស់ជនរងគ្រោះ ដែលបាននិយាយប្រាប់កងរាជអាវុធហត្ថថា ជនជាតិ​រ៉ូស្សីទាំងនេះ ជាដំបូងបានបង្ខាំងពួកគេ នៅក្នុងបន្ទប់កាណូត និងនៅក្នុងបន្ទប់ទឹក មុននឹងបង្ខំពួកគេ អោយ​លោតចូលទៅក្នុងសមុទ្រ។ តែទោះជាយ៉ាងណា លោកខេង ទីតូ មិនបានបញ្ជាក់អោយដឹងពីមូលហេតុ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...