ពែកមី លេងជ្រុល តែដឹងខ្លួនទាន់ (vdo)
«មកដល់ផ្ទះ ប្រពន្ធខ្ញុំបាទនេះ បានប្រាប់(ខ្ញុំបាទ)ថា បងឯងលេងម៉ិញ ខុសធ្ងន់ណាស់» នេះជាសម្ដីរបស់នាយ ពែកមី ដែលបាននិយាយ នៅក្នុងឃ្លីបវីដេអូរបស់ខ្លួន បង្ហោះកាលពីយប់ថ្ងៃសៅរ៍ សុំការអភ័យទោស ពីព្រះមហាក្សត្រ និងពីប្រជារាស្ត្រខ្មែរ នូវទង្វើនៃការសម្ដែងមួយ ដែលតារាកំប្លែងយល់ថា ជាកំហុសដ៏ធំមួយ។ នោះគឺការយក ក្រដាសប្រាក់មួយម៉ឺនរៀល ដែលមានរូបព្រះឆាយាលក្ខណ៍ នៃព្រះមហាក្សត្រ នរោត្ដម សីហមុនី យកមកគាបនឹងម្រាមជើង។
ការថ្លែងរបស់លោក ទំនងជាយោងទៅនឹងការសំដែង នៅក្នុងឈុតឆាកកំប្លែងខ្លីមួយ ដែលមានចំណងជើងថា «សាច់ឯង» ដែលបានចាក់ផ្សាយ នៅក្នុងកញ្ចក់ទូរទស្សន៍ ស៊ីធីអិន កាលពីយប់ថ្ងៃសៅរ៍ដដែល។ នៅក្នុងឈុតឆាកនេះ លោក ពែកមី បានសម្ដែងជាតួបង ទៅសុំលុយពីតួប្អូន ដែលសម្ដែងដោយ នាយប៉ូម ដើម្បីយកមកមើលជំងឺឪពុក នៅឯស្រុកស្រែចំការ។ ប៉ុន្តែដោយការម៉ៅស្វិត និងមានសម្ពាធពីភរិយា តួជាប្អូនបានឲ្យលុយ មកនាយ ពែកមី តែ២ម៉ឺនរៀល [...]