សុខ ប៊ុន ត្រូវនាំមកសាលាដំបូងរាជធានី ដោយមិនដាក់ខ្នោះ (vdo)
លោក សុខ ប៊ុន កំពុងស្ថិតក្រោមការសាកសួរ របស់ចៅក្រមសើមសួរ លោក លាង សំណាត់ លើករណីការប្រើហឹង្សាជាក្រុម ទៅលើអតីត ពិធីការិនីទូរទស្សន៍ នាង ឯក សុជាតា ហៅកញ្ញា សាសា។ នេះបើតាមការអះអាង របស់ភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន នៃទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដែលបានប្រចាំការ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥។
ការនាំខ្លួនលោក សុខ ប៊ុន មកកាន់តុលាការនេះ បានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែកក្កដា បានប្រកាស ឲ្យបុរសអ្នកមានប្រាក់រូបនេះ ចូលខ្លួនមកកាន់តុលាការ និងបញ្ជាឲ្យមានការនាំខ្លួនជាបន្ទាន់ ដោយមិនអាចរង់ចាំបានឡើយ។
លោកនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងនៅពេលនោះថា៖ «ទោះក្មួយស្រី សាសា មិនប្តឹង ក៏ផ្នែករដ្ឋ ផ្នែកតុលាការ ត្រូវតែធ្វើសកម្មភាពដែរ។ (…) បើទោះជាក្មួយស្រី សាសា ធ្វើការសម្រុះសម្រួលជាមួយលោក សុខ ប៊ុន ក៏ផ្លូវតុលាការ មិនអនុញ្ញាត [...]