Posts tagged as "Rong Chhun"

រ៉ុង ឈុន៖  ការ​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល ជា​ការ​រំលោភ​សិទ្ធ​កម្មករ

រ៉ុង ឈុន៖ ការ​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល ជា​ការ​រំលោភ​សិទ្ធ​កម្មករ

«រាជរដ្ឋាភិបាល មិនអាចប្រើកម្លាំង និងចាប់បង្ខំគេឲ្យយល់ព្រមនោះទេ។ បើរដ្ឋាភិបាលធ្វើការចាប់បង្ខំយ៉ាងដូច្នេះ នោះជាការរំលោភសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរ ដល់កម្មករនិងសហជីពយើងខ្ញុំហើយ។» នេះជាការលើកឡើង​របស់​លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា ឆ្លើយតប​ទៅ​នឹងលិខិតគម្រាមមួយ ដែលចេញដោយរដ្ឋមន្រ្តីក្រសួងការងារកាលពីថ្ងៃទី៣០ ខែធ្នូ មួយថ្ងៃមុននេះ។

វិបត្តិការងារ - សូមរម្លឹកថា កាលពីថ្ងៃ ៣០ខែធ្នូ ទីស្តីការគណៈរដ្ឋមន្ត្រី ដោយតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន [...]

រ៉ុង ឈុន៖ បើ​​រដ្ឋាភិបាល​​ចាប់​​ខ្លួន​​ប្រធាន​សមាគម​ គឺ​ជីក​រណ្តៅ​កប់​ខ្លួន​ឯង

រ៉ុង ឈុន៖ បើ​​រដ្ឋាភិបាល​​ចាប់​​ខ្លួន​​ប្រធាន​សមាគម​ គឺ​ជីក​រណ្តៅ​កប់​ខ្លួន​ឯង

ឆ្លើយបតទៅនឹងការព្រមានរបស់រដ្ឋាភិបាល ថានឹងប្តឹងទៅតុលាការចំពោះសកម្មភាព របស់សហជីពមួយចំនួន ដែលបានកំពុងដឹកនាំបាតុកម្មទាមទារ តម្លើងប្រាក់ឈ្នួលជាមួយកម្មករ ប្រធានសហភាពសហជីពកម្ពុជា និងជា​ប្រធានសមាគមគ្រូបង្រ្គៀនកម្ពុជាឯករាជ្យបាន បានលើកឡើងថា អ្វីដែលសហជីពបានធ្វើគឺជាសិទ្ធិសេរីភាព ហើយបើរដ្ឋាភិបាលពិតជាចាប់ខ្លួនប្រធានសហជីព ឬប្រធានសមាគម នោះមានន័យថារដ្ឋាភិបាល​កំពុងជីក​រណ្តៅ​កប់ខ្លួនឯង។

បញ្ហាសង្គម - លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រ្គៀនកម្ពុជាឯករាជ្យ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី៣១ ខែធ្នូ [...]

ក្រសួង​ការងារ៖ គ្មាន​ប្រទេស​ណា ទាម​ទារ​តម្លើង​ប្រាក់​ខែ​ម្ដង ១០០%ទេ

ក្រសួង​ការងារ៖ គ្មាន​ប្រទេស​ណា ទាម​ទារ​តម្លើង​ប្រាក់​ខែ​ម្ដង ១០០%ទេ

ប្រតិកម្មបានធ្លាក់ចុះមក ជាបន្តបន្ទាប់ក្រោយពីបរាជ័យ នៃជំនួបរវាងមេដឹកនាំសហជីប ថ្នាក់ដឹកនាំក្រសួងនិង​ស្ថាប័ន​ពាក់ព័ន្ធមួយចំនួនទៀត។ បរាជ័យដោយសារតែ តំណាងខាងភាគីថៅកែរោងចក្រ មិនចូលរួមប្រជុំ ក្នុង​ជំនួប​នោះ។ ប៉ុន្តែប្រតិកម្មមុនគេ គឺក្រសួងការងារខ្លួនឯងតែម្ដង ដែលនិយាយថា «មិនដែលមានប្រទេសណាមួយ ដែល​គេទាមទាតម្លើងប្រាក់ខែកម្មករ ម្តងមួយរយភាគរយនោះទេ»។


លោក រ៉ុង ឈុន (ខាងស្ដាំ) ឡើងលើដំបូលរថយន្ដ ថ្លែងទៅកាន់ក្រុមកម្មករ នៅមុខក្រសួងការងារ។ (រូបថត MONOROOM.info/ O.Vary)

ប្រាក់ខែកម្មករ - លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួង និងជាតំណាងរដ្ឋមន្រ្តីក្រសួងការងារកម្ពុជាបាននិយាយថា ក្រសួងមិនមាន​ភារកិច្ចអ្វីនឹង​សម្រេចនោះទេ តែក្រសួងព្យាយាមធ្វើការសម្របសម្រួល [...]

រ៉ុង ឈុន៖ ការ​ចោទ​របស់​ក្រសួង​ការងារ​ពេល​នេះ មាន​ចរិក​នយោបាយ​

រ៉ុង ឈុន៖ ការ​ចោទ​របស់​ក្រសួង​ការងារ​ពេល​នេះ មាន​ចរិក​នយោបាយ​

បន្ទាប់ពីក្រសួងការងារបានប្រកាសជាផ្លូវការថា សហភាពសហជីពកម្ពុជា ជាសហជីពខុសច្បាប់មក លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា បានបដិសេធថាសហជីពរបស់លោកមិនខុសច្បាប់នោះទេ និងចាត់​ទុកការសម្រេច របស់ក្រសួងនៅក្នុងកាលៈទេសៈនេះ ថាមានលក្ខណៈនយោបាយ។


លោក រ៉ុង ឈុន ប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ។ (រូបថត MONOROOM.info/ O.vary)

វិស័យការងារ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ប្រធាន​សហភាពសហជីពកម្ពុជា (CCU) លោក រ៉ុង ឈុន បានពន្យល់ថា ក្រសួងការងារមានចរិតលក្ខណៈរើសអើង ព្រោះ​កន្លងសហជីពរបស់លោកបានទៅចុះបញ្ជីនៅក្រសួងការងារដែរ តែត្រូវបានក្រសួងនេះបដិសេធដោយគ្មាន​ហេតុផល។

ជុំវិញការចោទប្រកាន់ថា [...]

បក្ស​សង្រ្គោះ​ជាតិ​ប្រមូល​កម្មករ​ធ្វើ​បាតុកម្ម ជា​ជំហាន​ទី​មួយ

បក្ស​សង្រ្គោះ​ជាតិ​ប្រមូល​កម្មករ​ធ្វើ​បាតុកម្ម ជា​ជំហាន​ទី​មួយ

ការអំពាវនាវ​ហៅកម្មករ-កម្មការិនី ឲ្យចូលរួមធ្វើបាតុកម្ម ក្នុងបុព្វហេតុទាមទារការតម្លើងប្រាក់ខែ ជាមួយគណបក្ស​សង្គ្រោះជាតិនៅក្នុងថ្ងៃទី២៥ខែធ្នូនេះ ជាជំហានទីមួយ មុននឹងការអំពាវនាវក្រោយៗទៀត ទៅកាន់គ្រូបង្រៀន ឬ​មន្ត្រីរាជការនានាផ្សេងទៀត។ នេះជាការប្រកាសពីយុទ្ធសាស្ត្ររបស់លោក រ៉ុង ឈុន មេដឹកនាំសហជីពមួយរូប នៅ​ចំពោះមេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ។ យុទ្ធសាស្ត្រនេះ ទំនងជាស្របគ្នាជាមួយនឹងយុទ្ធនាការនយោបាយ របស់​គណបក្ស​ប្រឆាំងមួយនេះ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ទាមទារឲ្យមានការបោះឆ្នោតជាថ្មី។


លោក សម រង្ស៊ី (រូបខាងស្ដាំ) នៅចំពោះមុខបាតុករ នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង នៅថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...