Posts tagged as "Rong Chhun"

រ៉ុង ឈុន៖ បញ្ហា​ទាំង​អស់​របស់​គ្រូ ក្រសួង​ត្រូវ​តែ​ធ្វើការ​ដោះ​ស្រាយ

រ៉ុង ឈុន៖ បញ្ហា​ទាំង​អស់​របស់​គ្រូ ក្រសួង​ត្រូវ​តែ​ធ្វើការ​ដោះ​ស្រាយ

កម្រងមតិ និងគំនិតរបស់លោកគ្រូ-អ្នកគ្រូ ត្រូវបានរៀបចំឡើងក្នុងសិក្ខាសាលាមួយដែលស្តីពីភាពចាំបាច់ និងការពង្រឹង​សមត្ថភាព គុណភាពនៃការអប់រំសម្រាប់សិក្សានុសិស្ស ដើម្បីចូលរួមក្នុងការប្រគួតប្រជែងជាមួយនឹងវិស័យអប់រំ ក្នុង​បណ្តាប្រទេសនៃតំបន់អាស៊ាន។ ការប្រមូលមតិ និងគំនិតពីលោកគ្រូ អ្នកគ្រូតាមបណ្តាខេត្ត-ក្រុងចំនួន១៩ នូវបញ្ហា​នានា​ដែលពួកគាត់បានជួបប្រទះ ដើម្បីដាក់ទៅក្រសួងអប់រំពិនិត្យ និងដោះស្រាយ។ នេះជាការលើកឡើងរបស់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។


លោក រ៉ុង ឈុន ប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ។ (រូបថត MONOROOM.info/ O.vary)

រាជធានីភ្នំពេញ - បញ្ហាការអប់រំក្នុងបច្ចុប្បន្នភាពនៅកម្ពុជា មានការធ្លាក់យ៉ាងខ្លាំង រួមជាមួយ [...]

សម្ភាស គឹម តារានី៖ អំពើ​ពុក​រលួយ​«ជាន់»​លើ​អំពើ​ពុក​រលួយ​នៃ​ស្ថាប័នអប់រំ

សម្ភាស គឹម តារានី៖ អំពើ​ពុក​រលួយ​«ជាន់»​លើ​អំពើ​ពុក​រលួយ​នៃ​ស្ថាប័នអប់រំ

តំណាងគ្រូបង្រៀនមួយរូប មកពីខេត្តពោធិសាត់ បានបង្ហាញ និងបង្ហើបពីបញ្ហា នៃអំពើពុករលួយក្នុងស្ថាប័នគ្រូបង្រៀន និងភាពធ្លាក់ចុះនៃគុណភាព នៃការអប់រំក្នុងខេត្តដែលគាត់បានរស់នៅ និងប្រកបអាជីបជាគ្រូបង្រៀន មកជាច្រើនឆ្នាំ។ អ្នកស្រី គឹម ដារានី ដែលជាប្រធានសមាគមគ្រូបង្រៀនខេត្តពោធិសាត់ បានផ្ដល់កិច្ចសម្ភាសជុំវិញបញ្ហានេះ។


សកម្មភាពជួបជុំបញ្ចេញមតិ ក្នុងទិវាគ្រូបង្រៀនពិភពលោក កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២៩១៣កន្លងមក។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - អ្នកស្រី គឹម ដារានី បញ្ជាក់ថា ក្នុងការប្រលងសញ្ញាបត្រទុតិភូមិ ក៏ដូចជាបឋមភូមិក្នុងពេលថ្មីៗនេះ មាន​ការបង្ហាញចម្លើយតាមអ៊ីនធើណែត ក៏ដូចជាការបែកធ្លាយនូវវិញ្ញាសារ និងការលក់នូវចំលើយនៃវិញ្ញាសារទាំងនោះជាដើម [...]

គេហទំព័រ មង្គលរិទ្ធិ ថា «ដឹង ជឿន​ មិន​មែន​ជា​បុគ្គលិក​ខ្លួន»

គេហទំព័រ មង្គលរិទ្ធិ ថា «ដឹង ជឿន​ មិន​មែន​ជា​បុគ្គលិក​ខ្លួន»

ជាចម្លើយរបស់អ្នកតំណាងមួយរូប ពីគេហទំព័រ មង្គលរិទ្ធិ ដែលជនសង្ស័យបានពាក់ផ្លាក ថាខ្លួនជាបុគ្គលិកឲ្យ​គេហទំព័រ​នេះ។ ជនសង្ស័យដែលត្រូវបានគេឃើញថា បានយកអាវុធ (កាំភ្លើងខ្លី) ចូលក្នុងវេទិកាសាធារណៈកាលពីព្រឹក​ថ្ងៃទី១៣​ខែតុលា ឆ្នាំ២០១៣ និងរងការចោទប្រកាន់ថា មានចេតនាចង់ធ្វើឃាត លោក ស្រី មួរ សុខហួរ និងលោក រ៉ុង ឈុន។


បុរសជាជនសង្ស័យ បាក់លោមត្រូវបានគេគ្រា បន្ទាបពីការចោមវាយរបស់ពលរដ្ឋ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូបានស្វែងរកប្រតិកម្ម ពីគេហទំព័រដែលមានឈ្មោះថា មង្គលរិទ្ធិ អ៊ីម្សផត និងអិច្សផត ខូអិល​ធីឌី ដើម្បីចង់ដឹងថា តើបុរសឈ្មោះ ដឹង ជឿន ពិតជាអ្នកសារព័ត៌មានរបស់ស្ថាប័នខ្លួន ឬយ៉ាងណា។ [...]

មាន​គេ​ចង់​ធ្វើ​ឃាត មួរ សុខហួរ និង​រ៉ុង ឈុន ក្នុង​វេទិកា​សម្តែង​មតិ​?

មាន​គេ​ចង់​ធ្វើ​ឃាត មួរ សុខហួរ និង​រ៉ុង ឈុន ក្នុង​វេទិកា​សម្តែង​មតិ​?

តំណាលគ្នានឹងតំណាងគ្រូបង្រៀន មកពីខេត្តកំពង់ស្ពឺកំពុងឡើងថ្លែងពីការកង្វល់ ក្តីលំបាករបស់គ្រូៗនៅទូទាំងខេត្ត និង​ការចាប់អារម្មណ៍របស់អ្នកសារព័ត៌មាននៃការឡើងថ្លៃងនោះ ស្រាប់តែនៅមិនឆ្ងាយពីទីនេះប្រហែលជាប្រាំម៉ែត្រ សម្រែក​មួយដ៏ខ្លាំងបានស្រែកឡើងថា «កាំភ្លើងៗ។ មានគេយកកាំភ្លើងចូលជួយចាប់ ជួយដកកាំភ្លើង!»។ គឺជាសម្រែក​របស់​អ្នក​ដែលនៅក្បែរនោះ នៅពេលដែលខ្លួនបានឃើញ ជនសង្ស័យមានអាវុធខ្លីជាប់នៅនឹងខ្លួន។


បុរសជាជនសង្ស័យ អង្គុយបាក់លោម នៅផ្ទាលដី បន្ទាបពីការចោមវាយរបស់ពលរដ្ឋ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - បុរសម្នាក់ដែលជាជនសង្ស័យ ដែលត្រូវបានគេប្រទះឃើញកំពុងតែ«ដក»អាវុធប្រភេទខ្លី ហាក់​ដូច​ជា​មានចេតនា [...]

រ៉ុង ឈុន៖ ទិវា​គ្រូ​បង្រៀន​ពិភពលោក​នឹង​ធ្វើ​ជា​ធម្មតា ទោះ​មាន​ការ​ព្រមាន​ចាប់​ខ្លួន

រ៉ុង ឈុន៖ ទិវា​គ្រូ​បង្រៀន​ពិភពលោក​នឹង​ធ្វើ​ជា​ធម្មតា ទោះ​មាន​ការ​ព្រមាន​ចាប់​ខ្លួន

បើទោះជាសាលារាជធានីភ្នំពេញ បានធ្វើការបដិសេធយ៉ាងណាក្តី ក៏សមាគគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនបានបោះបង់​គម្រោងរបស់ខ្លួននោះទេ ពោលគឺនឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក តាមការគ្រោងទុកនៅទីលានប្រជាធិបតេយ្យ ដោយអះអាងថា ការប្រារព្ធកម្មវិធីនេះ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងគ្រូបង្រៀន ដែលមានចែងក្នុច្បាប់។


លោករ៉ុង ឈុន ថ្លែងក្នុងពិធីជួបជុំស្វែងរកសន្តិភាពមួយ របស់យុវជន កាលពីដើមខែកញ្ញាឆ្នាំ២០១៣។( រូបថត MONOROOM.info/ Kessor)

រាជធានីភ្នំពេញ - ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បាន​ថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ នេះថា ការប្រារព្ធទិវាគ្រូបង្រៀនពិភពលោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...