រំលឹកវិញ្ញាណក្ខន្ធ ជា វិជ្ជា គឺរំលឹកនិទណ្ឌភាពនៅកម្ពុជា
ខួបលើកទី១១ នៃការបាញ់សម្លាប់លោក ជា វិជ្ជា បានចាប់ផ្តើមនាព្រឹកថ្ងៃទី២២ ខែមករានេះដោយគ្មានការរំខាន។ សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយលោក ជា មុនី ដែលជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា បានធ្វើខួបលើកទី៦ នៃការស្លាប់របស់បងប្រុស បន្ទាប់ពីអាក់ខានក្នុងពេលប្រាំឆ្នាំជាប់ៗគ្នា ក្រោយការស្លាប់របស់លោក ជា វិជ្ជា។
ពិធីគោរពវិញ្ញាណក្ខន្ធសពវីរជនកម្មករ លោក ជា វិជ្ជា ត្រូវបានរៀបចំឡើង នៅចំណុចផ្លូវច្រមុះជ្រូកខាងលិចវិមានឯករាជ្យ ទល់មុខឈាងខាងត្បូងវត្តលង្ការ នារាជធានីភ្នំពេញ។ វត្តមាននៃការចូលរួមមានកម្មកររាប់រយនាក់ ហើយក៏មានការចូលរួម ពីថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា ផងដែរ។ ហើយគេសង្កេតឃើញថា មិនមានវត្តមានមន្រ្តីនៃគណបក្សប្រជាជនកម្ពុជា [...]