ពលរដ្ឋខឹងសម្បារ នឹងការដាក់ពង្រាយកងកម្លាំងជុំវិញរោងចក្រ SL
ជាថ្មីម្ដងទៀត ការដាក់ពង្រាយកងកម្លាំងបង្ក្រាបកុបកម្ម ច្រើនហួសប្រមាណ នៅតាមចំណុចនានាជុំវិញរោងចក្រអេសអ៊ិល ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៣ មិនត្រឹមតែធ្វើឲ្យកម្មករអ្នកតវ៉ា មិនសប្បាយចិត្តប៉ុណ្ណោះទេ តែបានប៉ះពាល់ទៅដល់ជិវភាព របស់ប្រជាពលរដ្ឋអ្នករស់នៅទីនោះ រួមនឹងអ្នកដំណើរឆ្លងកាត់នោះផង។
កងកម្លាំងសមត្ថកិច្ចបង្ក្រាបកុបកម្ម រាប់ពាន់នាក់ ដែលត្រូវបានបញ្ជូនទៅកាន់តំបន់ជុំវិញរោងចក្រអេសអ៊ិល។ (រូបថត ហ្វេសប៊ុក)
ទីក្រុងប៉ារីស - នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៣ កងកម្លាំងសមត្ថកិច្ច ច្រើនជាង២ពាន់នាក់ ត្រូវបានយកទៅដាក់ពង្រាយនៅជុំវិញរោងចក្រ អេសអ៊ិល (SL) និងនៅចំណុចជាច្រើនទៀត ដើម្បិរងចាំទប់ស្កាត់ក្បួនដង្ហែរបស់ក្រុមកម្មករនៃរោងចក្រនេះ ដែលបានធ្វើចលនាទាមទារតាំងពីព្រឹកមកនោះ។ [...]