សហជីពនឹងបន្តធ្វើកូដកម្ម បើទោះតុលាការដោះលែងជនទាំង២៣
លោក រ៉ុង ឈុន (ខាងស្ដាំ) ឡើងលើដំបូលរថយន្ដ ថ្លែងទៅកាន់ក្រុមកម្មករ នៅមុខក្រសួងការងារ។ (រូបថត MONOROOM.info/ O.Vary)
វិបត្តិការងារ - លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៦ ខែកុម្ភៈ នេះថា ក្រុមសហជីពទាំង៩ កំពុងរង់ចាំមើលការជំនុំជម្រះ លើជនទាំង២៣នាក់ ដោយសាលាតំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ។ ហើយប្រសិនបើតុលាការ សម្រេចដោះលែងជនទាំង២៣នាក់នោះឲ្យមានសេរីភាព វាគឺជារឿងត្រឹមត្រូវមួយ និងគួរតែអបអរសាទរ។
ប្រធានសហភាពសហជីពកម្ពុជាដដែលនេះបន្តថា ចំពោះការទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារដល់កម្មករ មិនមានពាក់ព័ន្ធនឹងជនទាំង២៣នាក់នោះទេ។ មានន័យថា [...]