ចម្រៀង ទុក្ខអ្នកទោសគុកត្រពាំង«ផ្លុង» (vdo)
«សេរីភាព» នៃអ្នកទាំង២១នាក់ ត្រូវបានវិលមកវិញ ដោយភ្ជាប់មកជាមួយនូវងារជាអ្នកទោស តាម«អំណាច»សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទាំងមិនមានកំហុសអ្វីទាល់តែសោះ។ នេះជាអត្ថន័យស្នូល នៃបទចំរៀងមួយបទ ដែលច្រៀងដោយលោក វ៉ន ពៅ បន្ទាប់ពីបានត្រឡប់មកដល់គេហដ្ឋាន និងជាការិយាល័យធ្វើការរបស់លោកនោះផង។
លោក វន ពៅ ច្រៀងពេលត្រឡប់មកដល់គេហដ្ឋានវិញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
ទុក្ខអ្នកទោសត្រពាំងផ្លុង - ជាមួយនឹងការច្រៀងរៀបរាប់ពី«ទុក្ខ»លំបាករបស់ខ្លួន ក៏ដូចជាអ្នកទោសដទៃៗផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនដោយគ្មាន«កំហុសអ្វី»នោះ លោក វ៉ន ពៅ បានរៀបរាប់ពីការរស់ នៅក្នុងពន្ធនាគារត្រពាំងផ្លុង នៃអ្នកទោសមួយចំនួន [...]