ឃាត់ខ្លួនជនជាតិស្វីស ពីបទបៀតបៀនផ្លូវភេទលើអនិតិជន
អង្គការសកម្មភាពដើម្បីកុមារ ហៅកាត់តាមភាសាបារាំងថា Aple ដែលបានធ្វើការទៅលើករណី ប្រឆាំងនឹងការបំពារបំពានខាងផ្លូវភេទ ទៅលើអនិតិជន ត្រូវបានរាយការណ៍ ឲ្យដឹងជាច្រើនដង ពីករណីជនជាតិស្វីសម្នាក់នេះ រស់នៅក្នុងក្រុងសៀមរាប។ បុរសបរទេស ដែលមានសណ្ឋាគារតូចមួយ នៅកណ្ដាលក្រុងវប្បធម៌ របស់កម្ពុជា ត្រូវបានគេមើលឃើញថា បានទាក់ទងជាមួយកុមារជាច្រើន និងបានថតរូប ខ្លួនជាមួយកុមារ បង្ហោះទៅលើគណនីហ្វេសប៊ុក របស់ខ្លួនទៀត។
បន្ទាប់ពីបានសង្ស័យថា កូនរបស់ខ្លួនអាយុ៧ ៨ និង៩ឆ្នាំ ទំនងជាត្រូវបានបៀតបៀនផ្លូវភេទនោះ ឪពុកម្ដាយរបស់កុមារទាំងបី បានរាយការណ៍ ទៅឲ្យនគរបាល។ នាយនគរបាល ផ្នែកប្រឆាំងការជួញដូរមនុស្ស ស្ត្រី និងកុមារ ប្រចាំខេត្តសៀមរាប លោក ជា ហេង បានថ្លែងប្រាប់សារព័ត៌មាន ក្នុងស្រុកមួយថា ជនសង្ស័យម្នាក់នេះ ត្រូវបានឃាត់ខ្លួន នៅល្ងាចថ្ងៃព្រហស្បត្តិ៍ នៅក្នុងសណ្ឋាគាររបស់ផងខ្លួន។ លោកនិយាយឲ្យដឹងថា៖ «ដោយបានរកឃើញ [...]