ឃាត់​ខ្លួន​ជនជាតិ​ស្វីស ពី​បទ​បៀត​បៀន​ផ្លូវ​ភេទ​លើ​អនិតិជន

បុរសជាតិស្វីស អាយុ៣២ឆ្នាំម្នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ នៅក្នុងខេត្តសៀមរាប ពីបទ​បាន​បំពារ​បំពាន​ខាង​ផ្លូវ​ភេទ ទៅលើកុមារាបីនាក់។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មិនា ២០១៤
  • កែប្រែចុងក្រោយ: March 17, 2015
  • ប្រធានបទ: ផ្លូវភេទ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការសកម្មភាពដើម្បីកុមារ ហៅកាត់តាមភាសាបារាំងថា Aple ដែលបានធ្វើការទៅលើករណី ប្រឆាំងនឹងការបំពារ​បំពានខាងផ្លូវភេទ ទៅលើអនិតិជន ត្រូវបានរាយការណ៍ ឲ្យដឹងជាច្រើនដង ពីករណីជនជាតិស្វីសម្នាក់នេះ រស់នៅ​ក្នុង​ក្រុងសៀមរាប។ បុរសបរទេស ដែលមានសណ្ឋាគារតូចមួយ នៅកណ្ដាលក្រុងវប្បធម៌ របស់កម្ពុជា ត្រូវបានគេ​មើល​ឃើញ​ថា បានទាក់ទងជាមួយកុមារជាច្រើន និងបានថតរូប ខ្លួនជាមួយកុមារ បង្ហោះទៅលើគណនីហ្វេសប៊ុក របស់​ខ្លួន​ទៀត។

បន្ទាប់ពីបានសង្ស័យថា កូនរបស់ខ្លួនអាយុ៧ ៨ និង៩ឆ្នាំ ទំនងជាត្រូវបានបៀតបៀនផ្លូវភេទនោះ ឪពុកម្ដាយ​របស់​កុមារ​ទាំងបី បានរាយការណ៍ ទៅឲ្យនគរបាល។ នាយនគរបាល ផ្នែកប្រឆាំងការជួញដូរមនុស្ស ស្ត្រី និងកុមារ ប្រចាំ​ខេត្តសៀមរាប លោក ជា ហេង បានថ្លែងប្រាប់សារព័ត៌មាន ក្នុងស្រុកមួយថា ជនសង្ស័យម្នាក់នេះ ត្រូវបានឃាត់ខ្លួន នៅល្ងាចថ្ងៃព្រហស្បត្តិ៍ នៅក្នុងសណ្ឋាគាររបស់ផងខ្លួន។ លោកនិយាយឲ្យដឹងថា៖ «ដោយបានរកឃើញ វីដេអូ​អាស​អាភាស​ជាច្រើន នៅក្នុងទូរស័ព្ទរបស់ជនសង្ស័យ និងមានសាក្សីផ្ទាល់ពីជនរងគ្រោះផង យើងបានសម្រេចបញ្ជូន​សំនុំ​រឿងនេះ ទៅសាលាដំបូងខេត្តសៀមរាបហើយ»។

អង្គការ Aple បានជួយកម្លាំងនគរបាលខ្មែរ ដើម្បីសម្រេចបាន នូវយុទ្ធនាការនេះ ហើយក៏បានជួយ ពង្រឹងផ្លូវចិត្ត និង​ស្មារតី ទៅឲ្យកុមារទាំងបីនាក់នោះដែរ។ អ្នកនាំពាក្យនគរបាលខេត្ត ក៏បានបញ្ជាក់ដែរថា «កុមារទាំងបី បាន​អះអាង​ថាខ្លួន ត្រូវបានបុរសជនជាតិស្វីសម្នាក់នេះ បៀតបៀនខាងផ្លូវភេទ នៅពេលដែលពួកគេ បានចុះងូតទឹក នៅក្នុង​អាង​ហែលទឹក»។

ចំណែកសាលាដំបូងខេត្តសៀមរាបវិញ ប្រកាសថា បានចោទប្រកាន់ជាផ្លូវការ ទៅលើបុរសជាតិស្វីស ហើយម៉ាស៊ីន​កំព្យូទ័រ និងប្រដាប់ប្រដាអេឡិចត្រូនិកផ្សេងទៀត របស់បុរសនេះ ត្រូវបានយកមកធ្វើការត្រួតពិនិត្យ។

សម្រាប់ក្រសួងការបរទេស នៃប្រទេសស្វីស ក៏បានអះអាងដែរថា ពលរដ្ឋខ្លួនត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ការិយាល័យសហព័ន្ធ ទទួលបន្ទុកខាងកិច្ចការបរទេស (DFAE) បានបញ្ជាក់ថា៖ «ការិយាល័យនៃប្រទេសស្វីស ប្រចាំ​នៅកម្ពុជា កំពុងធ្វើការទាក់ទង យ៉ាងជិតស្និត ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។ ប៉ុន្តែ ដោយយោងទៅលើកិច្ច​ការពារ អត្តសញ្ញាណជាឯកជន យើងមិនអាចលំអិតអ្វីឲ្យបានច្រើន ជាងនេះបានឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...