អ្នក​​ភូមិ​​អូ​​បី​ជាន់ ផ្ទុះ​ការ​តវ៉ា​ទម្លាក់​មេ​ភូមិ ថា ទន ពី​ដំណែង

អ្នកភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុអូជ្រៅ ខេត្តបន្ទាយមានជ័យ បានផ្ទុះការតវ៉ា នៅថ្ងៃទី១៦ខែ ខែមិនា ឆ្នាំ២០១៥ នៅមុខសាលាឃុំអូបីជាន់ ដែលមានអ្នកចូលរួម ប្រមាណជា២៣៧នាក់។ ការជួបជុំនេះ ដើម្បីដាក់ពាក្យស្នើសុំ ទៅកាន់សាលាឃុំ ឲ្យពិចារណាដកមេភូមិ ដែលអ្នកភូមិជាច្រើននាក់ បានឃើញកំហុស និងមិនសុខចិត្ត។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី១៦ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 17, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រភពព័ត៌មាន នៅនឹងកន្លែង បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងថា រាល់ឯកសារការតវ៉ា ដែលត្រូវបានដាក់​ស្នើ​សុំ​នោះ មានសរសេរចំណុចពីរ ដែលអ្នកភូមិមិនសុខចិត្ត ទី១ មេភូមិ ថា ទន មិនបានប្រគល់ដី ដែលអ្នកភូមិបានទិញ ឲ្យ​ទៅ​អ្នកភូមិ ទី២ មេភូមិរូបនេះ មិនទទួលស្គាល់អ្នកភូមិ១៦៦គ្រួសារ ដែលមានតំណាង ជាអ្នកស្រី ឡុង សុគន្ធី ទេ។ ម្យ៉ាង​ទៀត មេភូមិខាងលើ បានបដិសេធ នូវឯកសារទាំងអស់ ដែលពាក់ព័ន្ធ និងរឿងដីធ្លីអ្នកភូមិថា ជាឯកសារ​មិន​ស្រប​ច្បាប់។

តំណាងអ្នកភូមិអ្នកស្រី ឡុង សុគន្ធី បានលើកឡើងថា មូលហេតុដែលអ្នកភូមិថ្នល់បត់ ដាក់ការតវ៉ាពីបញ្ហាទាំងអស់នេះ ឲ្យទម្លាក់មេភូមិ ព្រោះគាត់ មិនបានប្រគល់ដី និងទឹកប្រាក់មួយចំនួន ឲ្យទៅអ្នកភូមិ ក្នុងការដោះដូរលក់ដីធ្លីផ្សេងៗ។ ក្នុង​នោះ មានឈ្មោះ ម៉ក់ សារឿន ក្នុងទឹកប្រាក់ ៧៤ ៥០០បាត និងលុយខ្មែរ៨៥ ០០០០ រៀល នៅមានអ្នកភូមិ​ជាច្រើន​ទៀត ដែលមិនទទួលបានដីធ្លីជាដើម។ តំណាងអ្នកភូមិ បានបន្ថែមថា ក្រុមគ្រួសារលោកមេភូមិ បានមើលងាយអ្នកស្រី និងអ្នកភូមិផ្សេងទៀតថា បានធ្វើឯកសារមិនស្របច្បាប់ បញ្ជូនទៅថ្នាក់លើ ហើយលោកមេភូមិ មិនទទួលស្គាល់ក្រុម អ្នកតវ៉ាដីធ្លីនេះទេ។

ចំពោះបញ្ហាទាំងអស់នេះ លោក សួង មឿន មេឃុំអូរបីជាន់ បានឲ្យទស្សនាវដ្តីដឹងថា លោកមិនទាន់ហ៊ានសន្និដ្ឋានថា ខាងណាជាអ្នកខុសនៅឡើយទេ ព្រោះរង់ចាំការប្រជុំ ជាមួយលោកចៅហ្វាយស្រុក សាន ស៊ានហូ សិន។ តែលោក​បាន​ឲ្យដឹងខ្លះៗថា អ្នកភូមិពិតជាបានបញ្ជូនឯកសារទាំងនោះ មកសាលាឃុំមែន ហើយលោកក៏ ចាត់ការបន្ត ទៅកាន់​សាលាស្រុករួចរាល់ហើយ តែចំពោះការដក ឬទុកមេភូមិននោះ លោកនៅមិនទាន់បានទទួលដំណឹងទេ ព្រោះនៅឆ្លង​ការ​ប្រជុំ ជាមួយថ្នាក់ស្រុកសិន។ មួយវិញទៀត លោក សួង មឿន បានបញ្ជាក់ថា លោកមិនចង់ឲ្យមានរឿងនេះ កើត​ឡើង​ទៅលើអ្នកភូមិណាម្នាក់ ឬមេភូមិនោះទេ ព្រោះសុទ្ធតែគ្នាឯងទាំងអស់ លោកចង់ឲ្យមាន ការសម្របសម្រួល​ឡើង​វិញ។

ចំពោះរឿងរ៉ាវផ្ទុះការតវ៉ានេះ ទស្សនាវដ្តី មិនអាចទាក់ទង ទៅសុំការបំភ្លឺ ពីលោកមេភូមិ ថា ទន បានទេ ព្រោះ​ទូរស័ព្ទ​របស់លោ មិនអាចទាក់ទងបាន។ តំណាងអ្នកភូមិ ក៏បានបញ្ជាក់ដែរថា ខាងក្រុមការងាររបស់សាលាស្រុកអូរជ្រៅ បាន​ចុះមកភ្លាមៗដែរ បន្ទាប់ពីទទួលបានលិខិតស្នើភ្លាម។ តែសាលាស្រុកបានប្រាប់ថា នឹងមានការហៅឲ្យជួបជុំគ្នាផ្ទាល់ ដើម្បីពិភាក្សាពីរឿងនេះ រកដំណោះស្រាយឲ្យអ្នកភូមិ និងមេភូមិថ្នល់បត់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...