«ម៉ែយ៉ែម»ជួញដូរផ្លូវភេទ បានរកស៊ីបីឆ្នាំហើយ ទើបនឹងចាប់បាន
«ម៉ែយ៉ែម» ជារហស្សនាមរបស់ស្ត្រីសង្ស័យម្នាក់ ដែលល្បីខាងលួងលោមក្មេងស្រី ទៅលក់ឲ្យភ្ញៀវ។ ស្ត្រីដែលមានឈ្មោះ សុខ ហ៊ឹម ម្នាក់នេះ បានសារភាពឲ្យមន្រ្តីជំនាញ នៃការិយាល័យជួញដូរមនុស្សដឹងថា អ្នកស្រីតែងតែទទួលបានកម្រៃ ពីការនាំក្មេងស្រី ទៅគេងជាមួយភ្ញៀវ បានសម្រេច ទាំងនោះបាន៥០ភាគរយ ក្នុងម្នាក់ៗ។
បីឆ្នាំ ដើម្បីឈានដល់ការចាប់ខ្លួន
ការិយាល័យជួញដូរមនុស្ស និងអនីតិជន ដែលដឹកនាំដោយលោក សេង ហុង ជានាយរងការិយាល័យ នៃស្នងការរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា តាមចម្លើយរបស់ស្រ្តី«ម៉ែយែម» និងក្មេងស្រីរងគ្រោះពីរនាក់ គឺស្ត្រីដែលមានវ័យជាង ៥០ឆ្នាំរូបនេះ បានរកស៊ីជួញដូរផ្លូវភេទលើស្រ្តី និងកុមារនេះ អស់រយៈពេល៣ឆ្នាំមកហើយ។ រិឯក្មេងស្រីទាំងពីរនាក់ ដែលត្រូវបាននគរបាល ជួយសង្គ្រោះនេះ ម្នាក់ឈ្មោះ ចាន់ ស្រីនាង អាយុ១៧ឆ្នាំ ម្នាក់ទៀតឈ្មោះ កែវ វូចណៃ អាយុ១៩ឆ្នាំ។
ក្រុមនគរបាលបានឲ្យដឹងទៀតថា [...]