«ម៉ែ​យ៉ែម»​ជួញ​ដូរ​ផ្លូវ​ភេទ បាន​រក​ស៊ី​បី​ឆ្នាំ​ហើយ ទើប​នឹង​ចាប់​បាន

បន្ទាប់ពីត្រូវបានក្រុមនគរបាលឃាត់ខ្លូនរួច ស្ត្រីម្នាក់នេះបានសារភាពថា ខ្លួនបានរកស៊ីជួញដូរផ្លូវភេទ លើកុមារក្រោមអាយុ១៨ឆ្នាំ និងស្រ្តីផ្សេងទៀត អស់រយៈពេល៣ ឆ្នាំមកហើយ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៣ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 23, 2015
  • ប្រធានបទ: ជួញដូរមនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ម៉ែយ៉ែម» ជារហស្សនាមរបស់ស្ត្រីសង្ស័យម្នាក់ ដែលល្បីខាងលួងលោមក្មេងស្រី ទៅលក់ឲ្យភ្ញៀវ។ ស្ត្រី​ដែល​មានឈ្មោះ សុខ ហ៊ឹម ម្នាក់នេះ បានសារភាពឲ្យមន្រ្តីជំនាញ នៃការិយាល័យជួញដូរមនុស្សដឹងថា អ្នកស្រីតែង​តែទទួលបានកម្រៃ ពីការនាំក្មេងស្រី ទៅគេងជាមួយភ្ញៀវ បានសម្រេច ទាំងនោះបាន៥០ភាគរយ ក្នុងម្នាក់ៗ។

បីឆ្នាំ ដើម្បីឈានដល់ការចាប់ខ្លួន

ការិយាល័យជួញដូរមនុស្ស និងអនីតិជន ដែលដឹកនាំដោយលោក សេង ហុង ជានាយរងការិយាល័យ នៃ​ស្នង​ការរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា តាមចម្លើយរបស់ស្រ្តី«ម៉ែយែម» និងក្មេងស្រីរងគ្រោះពីរនាក់ គឺស្ត្រី​ដែល​មានវ័យជាង ៥០ឆ្នាំរូបនេះ បានរកស៊ីជួញដូរផ្លូវភេទលើស្រ្តី និងកុមារនេះ អស់រយៈពេល៣ឆ្នាំមកហើយ។ រិឯ​ក្មេងស្រីទាំងពីរនាក់ ដែលត្រូវបាននគរបាល ជួយសង្គ្រោះនេះ ម្នាក់ឈ្មោះ ចាន់ ស្រីនាង អាយុ១៧ឆ្នាំ ម្នាក់​ទៀត​ឈ្មោះ កែវ វូចណៃ អាយុ១៩ឆ្នាំ។

ក្រុមនគរបាលបានឲ្យដឹងទៀតថា កងកម្លាំងរបស់ខ្លួនបានសង្ស័យ និងបានតាមដានស្ត្រីរូបនេះ រហូតធ្វើការ​ឃាត់​ខ្លូន កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចទល់មុខ សណ្ឋាគារ បូរីណាផាលេស តាមបណ្តោយផ្លូវ ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈ​ដែលស្រ្តីខាងលើ បានបណ្តើរក្មេងស្រីពីរនាក់ ចេញពីបម្រើភ្ញៀវ នៅសណ្ឋាគារខាងលើ។

តាមការបញ្ជាក់ចុងក្រោយ របស់លោក សេង ហុង បានប្រាប់ថា បច្ចុប្បន្នស្ត្រីសង្ស័យ ជាមេខ្យល់រូបនេះ ត្រូវ​បានបញ្ជូនទៅកាន់ ការិយាល័យជួញដូរមនុស្ស និងអនីតិជន នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបំពេញ​ឯកសារបញ្ជូនទៅកាន់តុលា និងធ្វើការស៊ើបបន្តរក អ្នកដែលជាដៃជើងរបស់ស្រ្តីខាងលើ ដែលតែងនាំក្មេង​ស្រី មកឲ្យស្រ្តីរូបនេះ អស់រយៈ៣ឆ្នាំមកហើយនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...