Posts tagged as "WWF"

ដំរី​ព្រៃ​ទាំង​១១ក្បាល ត្រូវ​បាន​សង្គ្រោះ​ពី​រណ្ដៅ​គ្រាប់​បែក​ហើយ!

ដំរី​ព្រៃ​ទាំង​១១ក្បាល ត្រូវ​បាន​សង្គ្រោះ​ពី​រណ្ដៅ​គ្រាប់​បែក​ហើយ!

បន្ទាប់ពីបានជាប់ខ្លួន អស់រយៈពេលបួនថ្ងៃកន្លងមក ហ្វូងសត្វដំរីព្រៃទាំង១១ក្បាល រាប់​ទាំង​កូន​ដំរី​មួយ​ក្បាល​ផង ត្រូវ​បាន​ជួយ​សង្គ្រោះ ឲ្យងើបខ្លួន​ចេញពីរណ្ដៅគ្រាប់បែក ដែលបានបន្សល់ទុក តាំងពី​ចុង​ទសវត្សន៍​ឆ្នាំ​៦០​មក ហើយបាន​រត់ត្រឡប់ ចូលទៅក្នុងព្រៃ​ជ្រៅ​វិញ​អស់​ហើយ នៅរសៀល​ថ្ងៃសៅរ៍​នេះ។ នេះ បើ​តាម​លោក ​កែវ សុ​ភក៌ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី។

ហ្វូងសត្វដំរីព្រៃ ទាំង១១ក្បាល ត្រូវបានអ្នកស្រុករកឃើញ កំពុង​ជាប់​ខ្លួន នៅក្នុងរណ្ដៅ​គ្រាប់​បែក ជម្រៅ​ប្រមាណ​ជា៣ម៉ែត្រ ដែលដក់​ទៅ​ដោយ​ទឹកភក់ កាលពីថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុងតំបន់​ព្រៃអភិរក្ស ស្ថិត​នៅ​ភូមិ អូរអាម ឃុំស្រែខ្ទម ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី។ ប៉ុន្តែបើតាមមើលសភាពជាប់គាំង នៅក្នុង​ទឹក​ភក់ របស់​សត្វដំរីព្រៃ​ទាំង​នោះ បាន​ធ្វើឲ្យ​គេ​គិតថា ពួកវាបាន​ជាប់ខ្លួន នៅទីនោះ មិន​តិច​ជាង បីថ្ងៃ​មកហើយ​នោះទេ (រាប់​ទាំងថ្ងៃ​នេះ [...]

អា «សំបូរ» ដំរីខ្ញុំ ល្បី​ពេញ​ទ្វីប​អ៊ឺរ៉ុប

អា «សំបូរ» ដំរីខ្ញុំ ល្បី​ពេញ​ទ្វីប​អ៊ឺរ៉ុប

ប្រសិនជានៅក្នុងប្រទេសកម្ពុជា សំនុំរឿង «កឹម សុខា-ធី សុវណ្ណថា-ស្រី ចំរើន-ស្រីមុំ» បានបង្ក​ចំណាប់​អារម្មណ៍ សម្រាប់មនុស្សជាច្រើននោះ តែចំពោះនៅក្រៅប្រទេសវិញ គេបានចាប់អារម្មណ៍ខ្លាំងក្លា នឹង​មរណភាព​របស់ «សំបូរ» ដំរីមួយក្បាល ដែលទើបនឹងដួលងាប់ កាលពីពេលថ្មីៗនោះ នៅក្នុងតំបន់​រមណីយដ្ឋាន​វប្បធម៌​អង្គរ​ទៅវិញ។ នាទ្វីបអ៊ឺរ៉ុប សារព័ត៌មានតូចធំ ចេញផ្សាយ​ទាំងនៅលើក្រដាស ទាំង​តាម​បណ្ដាញ​អ៊ិនធើណែត បាន​យក​ករណី​របស់ «សំបូរ» យកមកចុះផ្សាយយ៉ាងព្រោងព្រាត តាំងពីដើមសប្ដាហ៍ រហូត​មក​​ដល់​​ថ្ងៃ​​នេះ។

សារព័ត៌មានទាំងនោះមួយចំនួន បានដកស្រង់យកអត្ថបទទាំងមូល ឬផ្នែកខ្លះរបស់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» យកមកចុះផ្សាយ នៅលើទំព័ររបស់គេ។ តែសារព័ត៌មានខ្លះទៀត បានចូលទៅដកស្រង់ព័ត៌មាននេះ ពីសារព័ត៌មានក្នុងស្រុក ដូចយ៉ាង «ភ្នំពេញប៉ុស្ដ៍» ឬ «ខេមបូឌៀដេល្លី» ជាដើម ដោយដាក់បន្ថែម ពីការ​ស្រាវ​ជ្រាវរ​បស់​អ្នកនិពន្ធ ទៅលើមូលហេតុដែលធ្វើឲ្យ [...]

WWF៖ អស់​មាន​សត្វ​ខ្លា​ធំ នៅ​កម្ពុជា​ទៀត​ហើយ!

WWF៖ អស់​មាន​សត្វ​ខ្លា​ធំ នៅ​កម្ពុជា​ទៀត​ហើយ!

«ក្នុងពេលបច្ចុប្បន្ននេះ មិន​មាន​ការ​បង្កាត់​ពូជ​ថ្មី​ណា​មួយ​ នៃ​សត្វ​ខ្លា​ធំ​ទៀតឡើយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អម្បូរ​សត្វខ្លាដ៏កម្រនេះ ត្រូវបានចាត់ទុកថា ដូចជាបានផុតពូជអស់ទៅហើយ។» នេះជាការអះអាង របស់​អង្គការ​មូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ ហៅកាត់ថា «WWF» កាលពីថ្ងៃពុធកន្លងមកនេះ។ អង្គការពិភពលោក បានអះអាងថា សត្វខ្លាធំនៅកម្ពុជានេះ ត្រូវបានឃើញជាលើកចុងក្រោយ តាំងពី​ឆ្នាំ២០០៧។

ការបរបាញ់យ៉ាងអាណាធិបតេយ្យ និងកាប់ព្រៃឈើ ជាមូលហេតុ...

បើទោះជាដំណឹងខាងលើ បានធ្លាក់ចុះមក បង្កឲ្យមានភាពសោកស្ដាយយ៉ាងណាក៏ដោយ តែគេនៅមិន​ទាន់​អស់សង្ឃឹមនៅឡើយ។ កាលពីថ្ងៃទី២៣ ខែមីនាកន្លងមកថ្មីៗនេះ រដ្ឋាភិបាលក្រុងភ្នំពេញ បានអនុម័ត​គម្រោង​ឲ្យនាំយកសត្វខ្លាធំ ឲ្យមកធ្វើការបង្កាត់ពូជ និងព្រលែងឲ្យទៅរស់នៅក្នុងព្រៃ ក្នុងប្រទេសកម្ពុជាវិញ។ គម្រោង​នេះ មានរាប់បញ្ចូលទាំងការអភិរក្សព្រៃធំៗ [...]

ពេល​ដំរី​​ងើប​ពី​ងូត​ទឹក​សមុទ្រ​ហើយ កុំ​ធ្វើ​ឲ្យ​វា​ផ្អើល!

មិនខុសពី មនុស្សជំទង់ ដែលនៅមានលក្ខណៈ«ស្ទាវ»នោះឡើយ។ ដំរីជំទង់ទាំងបីក្បាល ដែលមាន​ឈ្មោះថា ឡារ៉ា (Lara) ជើនី (Jenny) និងជាំឡា (Jungla) បានផ្ដើមសកម្មភាពរបស់ពួកវា ដោយការសំដែងដ៏ល្អ និង​យ៉ាង​ពិសេស នូវទ​ស្សនីយភាព​របស់វា សម្រាប់អ្នកមកវិស្សមកាល នៅតំបន់ឆ្នេរ «Karrebæksminde» នៃ​ប្រទេស​ដាណឺម៉ាក កាល​ពី​ថ្ងៃ​សៅរ៍​មុន។

ការសំដែងនោះ មានទាំងការចុះងូតទឹក យ៉ាងត្រេកត្រអាល និងការបង្ហាញនូវសមត្ថភាពមួយចំនួន របស់សត្វ​ដំរីជំទង់ ទាំងបីក្បាល ដែលអ្នកទស្សនាគិតថា ការសំដែងនោះ បានផុសចេញ ពីភាពសប្បាយចិត្ត រីកថ្លើម​ប្រមាត់ របស់សត្វដំរីនោះខ្លួនឯងតែម្ដង។ ប៉ុន្តែនៅទីបញ្ចប់ ហេតុការណ៍ បានផ្លាស់ប្ដូរ...

សារព័ត៌មាននៅក្នុងតំបន់ បានរាយការណ៍ថា គ្រាន់តែអ្នកបង្ហាត់ដំរី បានធ្វេសប្រហេស តែបន្តិចប៉ុណ្ណោះ សត្វ​ចតុបាតទាំងបីក្បាល ដែលត្រូវបានធ្វើឲ្យផ្អើល ពីក្រុមមនុស្ស ដែលតាមមើលវានោះ បានងាកត្រឡប់ មក​ដេញ​ឆាឆៅ​គេឯង [...]

ចាប់​បាន​ភ្លុក​ដំរី​ខុស​ច្បាប់ ជាង​៤​តោន នៅ​ថៃ

ចាប់​បាន​ភ្លុក​ដំរី​ខុស​ច្បាប់ ជាង​៤​តោន នៅ​ថៃ

ភ្លុកដំរីដែលមានចំនួន ៧៣៩ ត្រូវបានរឹបអូស ដោយអាជ្ញាធរថៃ កាលពីថ្ងៃសៅរ៍ ខណៈពេលដែលភ្លុកដំរីទាំងនេះ មក​ដល់កំពង់ផែ នៃរាជធានីបាងកក ហើយត្រៀមបំរុង ឆ្លងកាត់ទៅប្រទេសឡាវ។ អាជ្ញាធរគយរបស់ប្រទេសថៃ បាន​បញ្ជាក់​ថា នេះជាការរឹបអូស ភ្លុកដំរី ដែលមានចំនួនច្រើន ជាងពេលណាទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រ។

នាវាដែលដឹកភ្លុកដំរីទាំងនោះ បានចេញពីប្រទេសកុងហ្គោ កាលពីខែកុម្ភះ ហើយបានឆ្លងកាត់ប្រទេសម៉ាឡេស៊ី មុននឹង​មកដល់ប្រទេសថៃ។

ថៃជាទិសដៅមួយ ក្នុងចំណោមទិសដៅ ដ៏សំខាន់ផ្សេងទៀត នៃការរត់ពន្ធភ្លុកដំវី ឬផលិតផលស្នែងមានតម្លៃ ពីទ្វីប​អាហ្វ្រិក ទៅកាន់ទ្វីបអាស៊ី។ ប្រទេសនេះ អាចនឹងរងការដាក់ទណ្ឌកម្ម ប្រសិនបើមិនបាន បង្ហាញឲ្យឃើញ ពីការខិតខំ​ប្រឹងប្រែង ឬការរីចម្រើនទៅមុខ ក្នុងការប្រឆាំងការជួញដូរ ផលិតផលស្នែង ឬភ្លុកដូច្នេះទេ។

ភ្លុកដំវី ដ៏សន្ធឹកសន្ទាប់ ទាំងជាង៤តោន ដែលមានតម្លៃស្មើនឹង ៦លានដុល្លា ទំនងជានឹងត្រូវបែងចែក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...