ព្រះអង្គម្ចាស់ធម្មិកោ៖ បក្សប្រជាជនកម្ពុជា ប្រើប្រាស់ព្រះមហាក្សត្រជាចំណាប់ខ្មាំងនយោបាយ
ដំណើរការប្រជុំសភា តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ ដែលទំនងជាមានការរៀបចំឡើង ពីគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបំណងចង់យកព្រះមហាក្សត្រទៅប្រឈមនឹងប្រជាជនកម្ពុជា ដែលជាម្ចាស់ឆ្នោត។ នេះជាការលើកឡើងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងឱកាសទ្រង់ធ្វើកូដកម្មតមព្រះក្រយ៉ា នៅរម្យនីយដ្ឋានវត្តភ្នំ នាថ្ងៃទី២០ខែកញ្ញានេះ។
ព្រះអង្គម្ចាស់ធម្មិកោ ថ្វាយបង្គុំដុតធូប នៅមុខរូបចម្លាក់បូរាណតំណាងនៅវត្តភ្នំ ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ U. Bory)
រាជធានីភ្នំពេញ - រហូតមកដល់ពេលនេះស្ថានការណ៍នយោបាយនៅកម្ពុជា ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា កំពុងតែមានភាពក្តៅគគុកនៅឡើយ បើទោះជាគ្រប់ភាគីដែលពាក់ព័ន្ធ [...]