Posts tagged as "Hun Sen"

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​រំលឹក ហ៊ុន សែន ពី​សារៈសំខាន់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​រំលឹក ហ៊ុន សែន ពី​សារៈសំខាន់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស

បន្ទាប់ពីជំនួបទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងរសៀល​ថ្ងៃទី១៦ ខែមីនារួច សមភាគីអូស្ត្រាលី លោក ម៉ាលកូម ធើនប៊ូល (Malcolm Turnbull) បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា  លោកបានយកឱកាសនៃកិច្ចប្រជុំនោះ ដើម្បីសំដែងអំពីក្ដីកង្វល់របស់លោក ពីលទ្ធិប្រជាធិបតេយ្យ និងពីរបាយការណ៍ស្ដីពីសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។

លោក ធើនប៊ូល ត្រូវបានសារព័ត៌មាន ក្នុងប្រទេសអូស្ត្រាលីដកស្រង់សំដី យកមកសរសេរ ក្រោយជំនួបជាមួយលោក ហ៊ុន សែន ថា៖ «យើងចាប់ដៃជាមួយអាស៊ាន ជាមួយនឹងការគោរពដ៏ខ្ពង់ខ្ពស់។ យើងគោរពគំរូ នៃកិច្ចព្រមព្រៀង ដែលឈរលើមូលដ្ឋានគ្រឹះមួយ ហើយយើងនឹងជជែកគ្នា អំពីបញ្ហា ដែលកើតមានទាំងអស់។»។

នៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានលើកឡើង ពីសារសំខាន់នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោះឆ្នោតជាតិ នៅកម្ពុជានាពេលខាងមុខ ដោយមិនបានភ្លេចគូសបញ្ជាក់ ពីចំណងទាក់ទងផ្នែកពាណិជ្ជកម្ម [...]

ហ៊ុន សែន បង្ហោះ​រូប​ថត​អង្គុយ​ម្នាក់​ឯង ក្នុង​កាណូត​នៅ​ស៊ីដនី

ហ៊ុន សែន បង្ហោះ​រូប​ថត​អង្គុយ​ម្នាក់​ឯង ក្នុង​កាណូត​នៅ​ស៊ីដនី

រូបថតទាំងនេះ មិនត្រូវបានបង្ហោះដោយក្រុមប្រឆាំង ឬក្រុម«អគតិ»ណាផ្សេង នៅលើបណ្ដាញសង្គមទេ។ តែគឺលោក ហ៊ុន សែន ផ្ទាល់តែម្ដង ដែលបង្ហោះបង្ហាញ នៅលើទំព័រហ្វេសប៊ុករបស់លោក ពីសកម្មភាពរបស់លោក កំពុងធ្វើដំណើរបែបកំសាន្ដអារម្មណ៍ នៅលើកាណូតមួយ ក្នុងក្រុងស៊ីដនី ដែលជាទីកន្លែង នៃជំនួបកំពូលអាស៊ាន-អូស្ត្រាលី ក្នុងប្រទេសអូស្ត្រាលី។

ក្រៅពីរូបថត ជាមួយបណ្ដាមេដឹកនាំអាស៊ាន ​ដែលថតដោយខ្លួនលោកផ្ទាល់ (Selfie) រូបថតនៃទិដ្ឋភាពទូទៅ នៅក្នុងកាណូតនោះផ្សេងទៀត បង្ហាញថា លោក ហ៊ុន សែន បានអង្គុយតែម្នាក់ឯង ផ្ទុយគ្នាស្រឡះពីមេដឹកនាំដទៃទៀត ដែលជ្រើសរើសការអង្គុយនៅលើកៅអី ជាប់ៗគ្នា។

នៅក្នុងកាណូតនោះ មានតុនិងកៅអី ដែលអាចឲ្យ​បណ្ដាមេដឹកនាំ អង្គុយទល់មុខគ្នាបាន។ ទិដ្ឋភាពទាំងនេះ បង្កចំងល់ថា តើវាជាពិធីការ [...]

ហ៊ុន សែន ជា​«ប្រធានាធិបតី» បើ​តាម​វិទ្យុ​បារាំង​អន្តរជាតិ

ហ៊ុន សែន ជា​«ប្រធានាធិបតី» បើ​តាម​វិទ្យុ​បារាំង​អន្តរជាតិ

តាមមើលទៅ មិនមែនជាការច្រឡំទេ ហើយក៏មិនមែន ជាកំហុសអក្ខរាវិរុទ្ធនោះដែរ ព្រោះពាក្យ​«ប្រធានាធិបតី»​នេះ ត្រូវបានអត្ថបទនោះ សរសេរឡើងវិញ ចំនួនដល់ទៅ៣ដង ដោយរាប់ទាំង​ចំណងជើង​អត្ថបទផង។ អត្ថបទរបស់គេហទំព័រ វិទ្យុបារាំងអន្តរជាតិ ជាភាសាបារាំងនោះ ដាក់ចំណងជើងដូច្នេះថា «អូស្ត្រាលី៖ បាតុកម្មប្រឆាំងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកម្ពុជា»។

អត្ថបទនោះ មិនបានបញ្ជាក់ ពីឈ្មោះអ្នកសរសេរទេ ដោយគ្រាន់តែដាក់ថា សរសេរដោយ «RFI» នៅផ្នែកខាងលើ នៃអត្ថបទប៉ុណ្ណោះ។ ក្នុងតួអត្ថបទ អ្នកសរសេរ បានហៅលោក ហ៊ុន សែន ជាប្រធានាធិបតី ជាលើកទីពីរថា៖ «នៅអូស្ត្រាលី ការបើកជំនួបកំពូលអាស៊ាន ត្រូវបានកត់សម្គាល់ នៅថ្ងៃសុក្រទី១៦ ខែមីនានេះ ដោយបាតុកម្ម របស់សហគមន៍ខ្មែរ នៅទីនោះ។ មនុស្សច្រើនរយនាក់ បានប្រមូលគ្នីគ្នា ដើម្បីបរិហារពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកម្ពុជា លោក ហ៊ុន សែន - ការគម្រាមរបស់លោក ប្រឆាំងនឹងពលរដ្ឋដើមកំណើតខ្មែរ [...]

ចលនា​​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​ឈប់​ប្រើ​ប្រេង​ឥន្ទនៈ​តេឡា

ចលនា​​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​ឈប់​ប្រើ​ប្រេង​ឥន្ទនៈ​តេឡា

«ឈប់ទិញប្រេង តេឡា» នេះ ជាចំណងជើងវីដេអូមួយ ដែលទើបនឹងត្រូវបានចលនាសង្គ្រោះជាតិ ផ្សព្វផ្សាយជាសាធារណៈ នៅមុននេះបន្តិច ដើម្បីជានិមិត្តរូប នៃការតវ៉ា ទៅនឹងស្ថានការណ៍នយោបាយចុងក្រោយ ដែលក្រុមអ្នកនយោបាយប្រឆាំង បានអះអាងថា បានរងការបង្ក្រាបយ៉ាងដំណំ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន។

ជាមួយនឹងរូបសញ្ញា «ឈប់ទិញ TELA» ដែលមានសរសេរអក្សរ នៅជុំវិញថា «ចលនាគ្មាន "ហិង្សា រូបភាព ស្នូរ" ដើម្បីផ្លាស់ប្ដូរ» និង«ចូលរួមធ្វើពហិការ ប្រេងសាំង TELA» វីដេអូនេះ បានចាប់ផ្ដើមដំបូង ដោយសម្រែករបស់បុរសម្នាក់ នៅត្រង់ស្ពាននាគវត្តភ្នំ ដូច្នេះថា៖ «សូមហុតឈាមខ្ញុំទៀតទៅ»។ បន្ទាប់មក វីដេអូបានស្រង់យកសំដី «ត្រីដែលហែលបណ្ដោយទឹក គឺជាត្រីងាប់» របស់លោក កែម ឡី កាលពេលលោក​នៅមានជីវិត មកបញ្ជាក់ មុននឹងនិយាយពន្យល់ថា​៖ «ត្រកូលហ៊ុន បានក្ដោបក្ដាប់សេដ្ឋកិច្ច ធំៗជាច្រើន ប្រៀបបាននឹងសំណាញ់មង ប្រមាញ់កេងចំណេញ ពីប្រជាជន [...]

ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី​ស្វាគមន៍ ហ៊ុន សែន ទាំង​ក្ដៅ​និង​ត្រជាក់

ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី​ស្វាគមន៍ ហ៊ុន សែន ទាំង​ក្ដៅ​និង​ត្រជាក់

យ៉ាងណា សម្រាប់ថ្ងៃទីមួយ នៃដំណើរទស្សនកិច្ច ក្នុងក្រុងស៊ីដនី (ប្រទេសអូស្ត្រាលី) របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ចំនួនអ្នកគាំទ្រលោក ដែលរងការចោទថា បានទទួលការចាត់តាំង ឲ្យមកឈរស្វាគមន៍លោកនោះ មានចំនួនច្រើនជាង ក្រុមអ្នកមិនសប្បាយចិត្តនឹងលោក។ ប៉ុន្តែក្រុមអ្នកមិនសប្បាយចិត្ត ដែលបានចូលរួមធ្វើបាតុកម្ម បានអះអាងថា ការជួបជុំគ្នានៅថ្ងៃនេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ខណៈការជួបជុំដ៏ធំសម្បើម នឹងត្រូវរៀបចំធ្វើ នៅថ្ងៃស្អែក ថ្ងៃសៅរ៍ទី១៧ ខែមីនានេះ។

ការជួបជុំ ធ្វើបាតុកម្ម របស់ពលរដ្ឋខ្មែរ-អូស្ត្រាលីនោះ ដឹកនាំដោយលោក ហុង លីម សមាជិកព្រឹទ្ធិសភា ប្រចាំនៅរដ្ឋវ៉ិកតូរីយ៉ា។ ពួកគេមានកាន់បដា និងស្រែកឡើងថា «រដ្ឋាភិបាលបានសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា» «កម្ពុជាត្រូវការសង្គ្រោះពីអន្ដរជាតិ» «បញ្ឈប់ការគំរាមកំហែងលើ​អង្គការសង្គមស៊ីវិល» និង «ដោះលែងលោក កឹម សុខា» និង «ឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត»។

[...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...