បុរស «ម៉ារី» ត្រូវបាននាំខ្លួនភ្លាមៗតាមបញ្ជា ហ៊ុន សែន
បុរសចំណាស់ឈ្មោះ «ម៉ារី» ដែលត្រូវលោក ហ៊ុន សែន ចេញបញ្ជា ឲ្យតាមនាំខ្លួននៅមុននេះ ត្រូវបានអាជ្ញាធរខេត្តកំពត ចាប់ខ្លួនបានហើយ នៅក្នុងភូមិព្រែកគ្រឹះ ឃុំព្រែកគ្រឹះ ស្រុកកំពង់ត្រាច ខេត្តកំពត។ នេះ បើតាមការអះអាង របស់លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក។
ស្នងការនគរបាលខេត្ត បានថ្លែងបញ្ជាក់ថា បុរសឈ្មោះ ម៉ារី អាយុ ៧០ឆ្នាំ ត្រូវបាននាំខ្លួន ពីផ្ទះ«ប្រពន្ធចុង»របស់ខ្លួន ដើម្បីយកមកសាកសួរ ជុំវិញការថ្លែងរបស់បុរសរូបនេះ ក្នុងពេលកន្លងមក ដែលលោកនាយករដ្ឋមន្ត្រី ហៅថា ជាការភូតកុហក។ លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ទៀតថា លោក «ម៉ារី» ទើបតែសឹកពីបួស បានប្រហែលជា ១ខែ នេះប៉ុណ្ណោះ។
កាលពីព្រឹកម៉ិញ នៅក្នុងពិធីជួបជាមួយកម្មករ-កម្មការិនី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បុរសឈ្មោះ [...]