Posts tagged as "Hun Sen"

នី ចរិយា៖ វិធានការ​ប្រឆាំង​បាតុកម្ម​បិទ​ផ្លូវ ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ

នី ចរិយា៖ វិធានការ​ប្រឆាំង​បាតុកម្ម​បិទ​ផ្លូវ ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ

«នៅថ្ងៃអាទិត្យក្រោយ សុំធំជាងនេះពីរដង» នេះជាការថ្លែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ  ទៅកាន់អ្នកគាំទ្រ ដែលមានចំនួនច្រើនភ្លូកទឹកភ្លូកដី នៅថ្ងៃអាទិត្យទី២២ ខែធ្នូនេះ ដើម្បីបង្កើនកម្លាំងបន្ថែមទៀត នៅសប្ដាហ៍បន្ទាប់។ ជាការប្រកាសដែល អ្នកតាមដានស្ថានការណ៍នយោបាយ រំពឹងថាជាជំហានឈាន​ទៅរក​ការ​បិទផ្លូវ និងកាន់កាប់ស្ថាប័នមួយចំនួននៅភ្នំពេញ។ ផ្ទុយនឹងការចង់បានរបស់មេដឹកនាំប្រឆាំង លោក ហ៊ុន សែន បានព្រមានរួចជាស្រេចថា នឹងប្រើ«វិធានការ»​តាមផ្លូវច្បាប់ ប្រឆាំងនឹងការបាតុកម្មបិទផ្លូវណាមួយ របស់ក្រុមអ្នក​​តវ៉ាទាំងនេះ។ តែការព្រមាននេះ ត្រូវបានមន្ត្រីសង្គមស៊ីវិលចាត់ទុកជាមុនដូចគ្នាថា ជាការរំលោភលើសិទ្ធិពលរដ្ឋ។


ទំហំកើនឡើងនៃក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បង្កការកកស្ទះរាប់ម៉ោងនៅភ្នំពេញ [...]

បាតុកម្ម​រីក​ធំ​បន្ទាប់​ពី ហ៊ុន សែន និង​គ.ជ.ប បដិសេធ​ការ​បោះ​ឆ្នោត​ឡើង​វិញ

បាតុកម្ម​រីក​ធំ​បន្ទាប់​ពី ហ៊ុន សែន និង​គ.ជ.ប បដិសេធ​ការ​បោះ​ឆ្នោត​ឡើង​វិញ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃប្រទេសកម្ពុជា បានប្រកាសជាផ្លូវការនៅចុងសប្ដាហ៍នេះ ថាគណៈ​កម្មាធិការនេះ នឹង«មិន»រៀបចំការបោះឆ្នោត តាមការទាមទាររបស់គណបក្សសង្គ្រោះជាតិនោះទេ ខណៈរលក​បាតុកម្មរៀបចំឡើងដោយគណបក្សប្រឆាំងមួយនេះ បានកើតឡើងយ៉ាងខ្លាំងក្លា។ ការបដិសេធរបស់ គ.ជ.ប. និង​លោក ហ៊ុន សែន បន្តបន្ទាប់គ្នានេះ បានបង្កឲ្យមានការអំពាវនាវទ្វេដង ឲ្យមានបាតុកម្មជាទូទៅ និងទំហំធំមួយ​នៅ​ទូទាំង​ប្រទេស ប្រឆាំង​នឹងរដ្ឋាភិបាលសព្វថ្ងៃ ដែលចេញមកពីរដ្ឋសភា«ឯកបក្ស» នៃគណបក្សប្រជាជនកម្ពុជា។


ទិដ្ឋភាពនៅទីលានប្រជាធិបតេយ្យ មើលទីលើវេទិកា នៅថ្ងៃទី២១ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - កាលពីថ្ងៃសៅរ៍ទី២១ខែធ្នូឆ្នាំ២០១៣នេះ អ្នកនាំពាក្យនិងជាអគ្គលេខាធិការ [...]

អ្នកវិភាគ៖ ការ​បង្រ្កាប​មិន​មែន​ជា​ការ​ដោះស្រាយ​ដល់​«ឬស​គល់»​នៃ​បញ្ហា​ទេ

អ្នកវិភាគ៖ ការ​បង្រ្កាប​មិន​មែន​ជា​ការ​ដោះស្រាយ​ដល់​«ឬស​គល់»​នៃ​បញ្ហា​ទេ

ការទម្លាយភាពស្ងៀមស្ងាត់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាំងពីក្រោយការបោះឆ្នោត តាមរយៈការបង្ហាញ​គោលជំហបដិសេធថា នឹងមិនចុះចេញពីដំណែង ហើយក៏មិនឯកភាពឲ្យមានការបោះឆ្នោតសារឡើងវិញ និងបាន​ព្រមានពីការប្រើ«បាតដៃទី៣» បានញ៉ាំងឲ្យមជ្ឈដ្ឋានមួយចំនួនសម្តែងការខកចិត្ត រីឯអ្នកវិភាគនយោបាយ​ឯករាជ្យ​ចាត់ទុក ការសម្រេចរបស់លោក ហ៊ុន សែន ថាមិនមែនជាការដោះស្រាយ ដល់ឬសគល់នៃបញ្ហា និងក៏មិនមែនជា ដំណោះស្រាយនយោបាយ​ប្រកប​ដោយនិរន្តរភាពដែរ។


ខ្សែត្រៀមរបស់អាជ្ញាធរ ត្រៀមទប់ទល់ក្រុមបាតុករ នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ លើប្រធានបទ «តើការទាមទារ [...]

បាតុករ​ប្រឆាំង​មិន​ចាប់​អារម្មណ៍​នឹង​សម្តី ហ៊ុន សែន

បាតុករ​ប្រឆាំង​មិន​ចាប់​អារម្មណ៍​នឹង​សម្តី ហ៊ុន សែន

ក្រោយពីលោក ហ៊ុន សែន បានប្រើសម្តីឆ្លើយតប នឹងការធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ នៅវិមាន​រដ្ឋសភា​កាលពីថ្ងៃទី២០ ខែធ្នូនេះ ដូចជា ការគម្រាមចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងក្រុមបាតុករបិទផ្លូវ និងលោក​មិនចេញពីតំណែងជាដើម។ ក្រុមបាតុករអ្នកគាំទ្រគណបក្សប្រឆាំង ហាក់សម្តែងការមិនចាប់អារម្មណ៍ និងមិន​មាន​ការ​ភ័យខ្លាយអ្វីនោះទេ ជុំវិញពាក្យសម្តីរបស់ លោក ហ៊ុន សែន បែបនេះ ។


ក្រុមបាតុករអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - បើទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារព្រមានមួយចំនួន ចំពោះក្រុម​អ្នក​ធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ដោយនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះពួកគេក៏ដោយ [...]

កម្ពុជា​លើ​ផ្លូវ​បំបែក​ជា​បី៖ បាតុកម្ម​បិទ​ផ្លូវ ការ​ចរចា និង​ការ​បង្ក្រាប

កម្ពុជា​លើ​ផ្លូវ​បំបែក​ជា​បី៖ បាតុកម្ម​បិទ​ផ្លូវ ការ​ចរចា និង​ការ​បង្ក្រាប

«ពុំមានមាត្រារដ្ឋធម្មនុញ្ញណាមួយ ដែលហាមប្រជាពលរដ្ឋធ្វើបាតុកម្មនោះទេ។ (…) តាមមាត្រា៣៥ រដ្ឋធម្មនុញ្ញ ក៏​បានផ្ដល់សិទ្ធិពេញលេញ ក្នុងការប្រមូលផ្ដុំដោយសន្តិវិធី និងអហិង្សា។ (…) រដ្ឋាភិបាលគួបើកសៀវភៅ​រដ្ឋធម្មនុញ្ញ​ត្រង់មាត្រា៣៥ ហើយអានឡើងវិញ។» នេះជាការឆ្លើយតបរបស់លោកកឹម សុខា  នៅចំពោះក្រុមបាតុករ​រាប់សិប​ពាន់នាក់ នាទីលាន​ប្រជាធិបតេយ្យ​​នារសៀលថ្ងៃទី២០ ខែធ្នូនេះទៅនឹងប្រតិកម្មរបស់​នាយក​រដ្ឋមន្ត្រី​កម្ពុជាលោក​ ហ៊ុន សែន កាលពីព្រឹកថ្ងៃដដែល ដែលបានថ្លែងថា នឹងចាត់វិធានការផ្លូវច្បាប់ ប្រសិនជាបាតុកម្មប្រឆាំង ឈាន​ទៅ​ដល់ដំណាក់កាល«បិទផ្លូវ»នោះ។ ដោយឡែក លោក សរ ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា លោក​ចង់ឲ្យ​គណបក្ស​ប្រឆាំងងាកត្រឡប់ មករកតុចរចាវិញ។


លោក កឹម សុខា (ខាងឆ្វេង) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...